សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 12, 2013

មន្ត្រីធនធាន​ទឹក​ម្នាក់ស្រ​វឹង​នាំ​សង្សារ​ឡើង​ឋាន​សួគ៍​លើ​រថ​យន្ត​អស់​កម្លាំង​នាំ​គ្នា​​ដេក​​អាក្រាតកាយផ្អើលអ្នកភូមិចោមរោមមើល!


      ​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រហែល​៦ និង ៣០ នាទី​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៣ នេះ​បុរស​ម្នាក់ និង​នារី​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ពួកគេ​ប្រព្រឹត្តិ​អំពើ​អាសអាភាស​ដេក​ស្រាត​ននលគក​នៅលើ​រថ​យន្ត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលរួច​បាន​ទូរស័ព្ទ​ហៅ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​សែន​សុខ​មក​ពិនិត្យ​និង​នាំខ្លួន​ទៅធ្វើ​ការសួរនាំ​និង​ធ្វើ​ការអប់រំ​។ ហេតុការណ៍​ដ៍​ភ្ញា្​ក់​ផ្អើល​នេះ​បាន​កើតឡើង​នៅ​ចំណុច​ដីឡូត៍​វាល​ទំនេរ​ស្ងាត់​មួយកន្លែង ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្បែរ​ស្ថាន​នី​យ​ទូរ​ទស្ស​ន៏​អាស៊ីអាគ្នេយ៍​។​
​      នៅ​កន្លែងកើតហេតុ គេ​ឃើញ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្ដិ៍​ទឹកថ្លា បាននាំគ្នា​ចោមរោម​មើល​រថយន្ត​ម៉ាក​ហ្វ​ត ពណ៌​ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ​រដ្ឋ​២៩.២.០០៣២ ដែល​ជំហាន​ដំបូង ត្រូវបាន​ប៉ូលិស​សង្ស័យថា ជា​អំពើ​ឃាតកម្ម​សម្លាប់​ដាក់​ក្នុង​រថយន្ត​។ ប៉ុន្តែ​លុះ​ពេល​គោះទ្វារ​បើក​មើល​ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ស្រាត​ននលគក​ដេក​លើ​ឡាន ហើយ​នារី​ជា​សង្សារ​ក៏​អាក្រាតកាយ​ក្នុង​រថយន្ត​នោះដែរ​។​
 
      ​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជន​ទាំង​២​នាក់​ខាងលើ ភាគី​ខាង​ប្រុស​ឈ្មោះ ញឹម ផាន អាយុ ២៩ ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ផ្សារ​ដេប៉ូ​I ខណ្ឌទួលគោក និង​មានមុខរ​បរជា​មន្ត្រីរាជកា​រ​នៅ​ក្រសួង​ធនធានទឹក ទទួលបន្ទុក​ផ្នែក​មន្ត្រី​គម្រោង​សាងសង់ (ADB)​។ រីឯ​ភាគី​ខាង​ស្រី​ឈ្មោះ ណុប សុភា អាយុ ២០ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា មុខរបរ​បម្រើ​ការងា​រ​នៅ​ហាង​ផឹកស៊ី​យីហោ​សាច់​អាំង​៧៩ ក្នុង​សង្កាត់​ទឹកថ្លា​។​
 
​      នៅពេល​ប៉ូលិស​សួរនាំ ពួកគេ​បាន​និយាយថា ត្រូវជា​សង្សារ​នឹង​គ្នា ហើយដោយ​សារ​ការ​ស្រវឹងស្រា ក៏មាន​អារម្មណ៍​ចង់​រួមរក្ស ក៏បាន​នាំគ្នា​ឡើង​ឋាន​សួ​គ៍​នៅលើ​រថយន្ត​ត្រង់​កន្លែង​ស្ងាត់​នេះ​តែម្តងទៅ តែ​ក្រោយពី​ឡើង​ឋាន​សួ​គ៍​ហើយ អស់កម្លាំង​រៀងខ្លួន និង​ងងុយដេក​ពេក​ផង​នោះ ក៏​ភ្លេច​ស្លៀកពាក់​ខោ​វិញ ហើយ​ដេក​ទាំង​ស្រាត​រហូតទល់​ភ្លឺ​តែម្ដង ទើប​បង្ក​ឧ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​។​
 
​      លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បាន​មានប្រសាសន៍ថា ករណីនេះ​យើង​មិនមាន​សិទ្ធិ​ឃាត់ខ្លួន​ពួកគេ​ទេ ដោយ​យើង​គ្រាន់តែ​ហៅ​មក​សួរនាំ​អប់រំ ពីព្រោះ​ពួកគេ​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ចលាចល​ខូច​សណ្ដាប់ធ្នាប់​សង្គម និង​ប្រព្រឹត្តិ​ការរួម​រ័ក្ស​កណ្ដាលវាល​ដូច្នេះ ខុស​ប្រពៃណី​ខ្មែរ​យើង​។ ក្រោយពី​សាកសួរ​រួចហើយ សមត្ថកិច្ច​ក៏បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ត្រឡប់ទៅផ្ទះ​វិញ​ផងដែរ​។​
 
      ​ប្រជាពលរដ្ឋ​បាន​និយាយថា តួ​ប្រុស​ខាងលើនេះ ជា​មន្ត្រីរាជការ​ជិះ​រថយន្ត​ទំនើប​មាន​លុយកាក់​សម្បូរបែប ម្តេច​មិន​នាំ​តួ​ស្រី​ទៅ​សប្បាយ​នៅ​បន្ទប់​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​ចាំបាច់​អី​នាំគ្នា​មក​ប្រព្រឹត្ត​នៅក្នុង​រថយន្ត​កណ្ដាលវាល​បែបនេះ​ទៅវិញ​។ តើ​កិត្តិយស​ក្រុមគ្រួសារ​អ្នក​ទាំងពីរ​ទទួល​ភាពអាម៉ាស​យ៉ាងខ្លាំង​យ៉ាងណា​ទៅ បន្ទាប់ពី​រឿងនេះ​បាន​លេចឡើង​នៅលើ​បណ្តាញសារព័ត៌មាន​នោះ​។ សង្ឃឹមថា​ប្អូនៗ​យុវវ័យ​ទាំងអស់​នឹងមិន​យក​គំរូ​តាម​អ្នក​ទាំងពីរ​នេះ​ទេ ព្រោះ​ទង្វើ​ដូចខាងលើ​នេះ វា​បានធ្វើ​ឧ្យ​បាត់បង់​មុខមាត់ កិត្តិយស និង​កេ​រ្ត៍​ឈ្មោះ​ខ្លួន ក៏ដូចជា​ក្រុមគ្រួសារ​ផងដែរ ដូច្នេះ​គួរ​គប្បី​ប្រព្រឹត្ត​ទៅតាម​គន្លង​ទំនាមទម្លាប់​ប្រពៃណី​ខ្មែរ​យើង​ទៅ​ទើប​ជាការ​ប្រសើរ​៕

No comments:

Post a Comment

yes