យោងតាមសេចក្តីរាយការណ៍ពីខេត្តសៀមរាប កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនឯកជនមួយឈ្មោះសំរោងរ៉ាប់ប័របានទទួលដីសម្បទានសេដ្ឋកិច្ច ដើម្បីធ្វើការអភិវឌ្ឍដំណាំកៅស៊ូពី រាជរដ្ឋាភិបាលចំនួន៩៦៥០ហិកតា តែពុំទាន់បានអភិវឌ្ឍដំណាំកៅស៊ូ ដែលមានទីតាំងនៅក្នុងស្រុក វ៉ារិន្ទ ខេត្តសៀមរាបនៅឡើយទេ ។ ហើយផ្ទៃដីនេះគឺជាប់ជាមួយដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលតំបន់ នេះ សម្បូរទៅដោយឈើឈើគ្រញូងនិងឈើប្រណីតគ្រប់ប្រភេទថែមទៀតផង ។
ក្រុមហ៊ុនសំរោងរ៉ាប់ប័រក្រៅ ពីកាប់ឈើលក់និងមានឈ្មោះល្បីល្បាញខាងដឹកឈើលើសច្បាប់ កំណត់ថែមទៀតផង ។
សេចក្តីរាយការណ៍ដដែល បានឱ្យដឹងទៀតថា ក្រុមហ៊ុនសំរោងរ៉ាប់ប័រពេលនេះបានកំពុងតែរក្សា ព្រៃរបោះដើម្បីលាក់បាំងនូវសកម្ម ភាពចរាចរឈើរបស់ខ្លួន និងដើម្បីកុំឱ្យមានការត្រួត ពិនិត្យ ពី សំណាក់រដ្ឋាភិបាលថា ពុំបានអនុវត្តទៅតាមកិច្ចសន្យាក្នុងការអភិវឌ្ឍដំណាំកៅស៊ូ ដើម្បីដឹកឈើឱ្យ បានស្របច្បាប់នោះ ប្រធានក្រុមហ៊ុនសំរោងរ៉ាប់ប័របានស្នើសុំអាជ្ញា ប័ណ្ណនាំឈើ ចេញពីដីសម្ប ទាន សេដ្ឋកិច្ចរបស់ខ្លួនពីរដ្ឋបាលព្រៃឈើ ដែលក្នុងអាជ្ញាប័ណ្ណបានកំណត់ឱ្យដឹកឈើត្រឹមតែ ១០ ម៉ែត្រគូបក្នុង ១ ថ្ងៃប៉ុណ្ណោះ តែក្រុម ហ៊ុននេះបានដឹកឈើលើសពី ៤០ ម៉ែត្រគូបដោយ ប្រើ ប្រាស់ រថយន្តយីឌុបព្រមទាំងមានកន្ទុយសណ្តោងថែមទៀតផង។
គួររំលឹកផងដែរថា ក្រុមហ៊ុនសំរោងរ៉ាប់ប័របានទទួលដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិ បាលនាឆ្នាំ ២០០៧ ហើយបានធ្វើសកម្មភាពដឹក ឈើរហូតមកទល់នឹងបច្ចុប្បន្ន តែក្រុមហ៊ុនមួយ នេះពុំបាន អនុវត្តទៅតាមកិច្ចសន្យារបស់ខ្លួនជាមួយនឹងរដ្ឋាភិបាលនៅឡើយដោយ សំអាងថា ប្រសិនបើ រដ្ឋាភិ បាលធ្វើការដកហូតដីសម្បទានសេដ្ឋកិច្ចចំនួន៩៦៥០ហិកតានេះវិញ ក៏ក្រុមហ៊ុនមួយនេះ ទទួលបានប្រាក់យ៉ាងច្រើនរយលានដុល្លារអាមេរិកពីអនុផលព្រៃឈើដែលខ្លួនបានកាប់ កន្លង មក ដែរ ហើយក្រុមហ៊ុននេះក៏គ្មានខាតបង់អ្វីទាំងអស់ក្រៅពីចំណាយដើមទុនដំបូងក្នុងការរត់ការដើម្បី ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលនាពេលកន្លងមកនោះ ។
ប្រភពព័ត៌មានពីខេត្តសៀមរាបបានឱ្យដឹងដែរថា ព្រៃនៅលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន សំរោងរ៉ាប់ប័រនេះបានកាប់អស់នៅសេសសល់តែព្រៃរបោះតូចៗប៉ុណ្ណោះ តែក្រុមហ៊ុន មួយនេះនៅ តែមានឈើដឹកចេញពីទីតាំងដីសម្បទានសេដ្ឋកិច្ចដដែលគឺដឹកតាមផ្លូវលេខ៦៧ទៅ កាន់ខេត្ត សៀមរាប ខេត្តបន្ទាយមានជ័យ ដាក់ដេប៉ូម្តុំស្រីគ្រប់លក្ខណ៍ និងម្តុំផ្សារថ្មី ខេត្តបាត់ដំបងនិងខេត្តមួយចំនួន ទៀតផងដែរ ។
ក្រុមហ៊ុនឯកជនមួយនេះបានរកស៊ីដឹកឈើប្រណីតគ្រប់ប្រភេទអស់រយៈពេល ៧ ឆ្នាំ មកហើយ ដែលអាជ្ញាប័ណ្ណរបស់រដ្ឋបាលព្រៃឈើហាក់បីដូចជាពុំមានកំណត់សុពលភាពដែលអាចធ្វើឱ្យក្រុមហ៊ុនមួយនេះបានផ្តោតទៅលើមុខរបរទិញ និងលក់ឈើដោយពុំមានការអភិវឌ្ឍដំណាំកៅស៊ូនៅលើផ្ទៃដីទាំង៩៦៥០ហិកតារបស់ខ្លួនឡើយ ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ក្រុមហ៊ុនសំរោងរ៉ាប់ប័រមាននាយកគ្រប់គ្រងឈ្មោះ វ៉ា ឈ្មោះ វ៉េង ជាមេការចេញមុខដោះស្រាយរាល់កិច្ចការរបស់ក្រុមហ៊ុនជាមួយសមត្ថកិច្ចគ្រប់ផ្នែកគ្រប់ជាន់ថ្នាក់ទាំងអស់ ។ បច្ចុប្បន្នក្រុម ហ៊ុនសំរោងរ៉ាប់ប័របានបំផុសក្រុមឈ្មួញរកស៊ីកាប់ឈើខុសច្បាប់ ឱ្យចូលទៅកាប់ឈើនៅតំបន់អភិរក្សភ្នំគូលែននិងនៅភ្នំទេព ស្របពេលដែលព្រៃរបស់ក្រុមហ៊ុនមួយនេះបានកាប់បំផ្លាញរលាយសាបសូន្យហើយនោះ ។ ឈើដែលក្រុមហ៊ុនសំរោងរ៉ាប់ប័រធ្វើសកម្មភាពដឹកតាមផ្លូវលេខ ៦៧ រាល់ថ្ងៃគឺជាឈើទិញពីក្រុមឈ្មួញដែលមានទីតាំងស្តុកនៅឃុំស្រែណូយ រួចទើបបន្តដឹកចែកចាយទៅតាមគោលដៅនៅតាមបណ្តា ខេត្ត ។
ដូច្នេះក្រុមហ៊ុនសំរោងរ៉ាប់ប័រកំពុងតែបន្តសកម្មក្នុងការទិញនិងដឹកឈីប្រណីត ពុំបានដាំដំណាំកៅស៊ូនៅលើផ្ទៃដីសម្បទានសេដ្ឋ កិច្ចនោះឡើយដែលចាំបាច់ក្រសួងពាក់ព័ន្ធត្រូវតែចុះទៅពិនិត្យជាក់ស្តែង កុំឱ្យក្រុមហ៊ុននេះ“ស៊ីក្រោមភ្នែក” តទៅទៀត ។
បុរសឈ្មោះ វ៉ា និងឈ្មោះ វ៉េង មិនអាចទំនាក់ទំនងបានទេ នៅថ្ងៃសៅរ៍នេះ ។ ទោះជាដូច្នេះក្តី អ្នកយកព័ត៌មានយើង នឹងបន្តតាមដាន ការរកស៊ីក្រោមភ្នែករដ្ឋាភិបាល ហ៊ុន សែន នេះតទៅទៀត ។
កន្លងមក រដ្ឋាភិបាល ហ៊ុន សែន បានលុបចោលក្រុមហ៊ុនដីសម្បទានមួយចំនួនហើយ តែក្រុមហ៊ុនសំរោងរ៉ាប់ប័រមួយនេះក្បាលរឹង ជាងគេ ៕
No comments:
Post a Comment
yes