សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 19, 2013

ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​លក់​ជា​ប្រព័ន្ធ​ពុក​រលួយ​ធ្វើឱ្យ​អន្ត​រាយ​ដល់​សម្បត្តិ​ធម្ម​ជាតិ

មានដេប៉ូលក់ឈើអារឈើមូលជាច្រើន នៅតាមទីប្រជុំជនធំៗ នៃប្រទេស កម្ពុជា ជាពិសេសដេប៉ូឈើនិងលក់ គ្រឿងសង្ហារឹមតុទូកៅអីគ្រែរាប់រយរាប់​ពាន់កន្លែងនៅទីក្រុងភ្នំពេញ បាននិងកំពុងតែពេញនិយម ។ ឈើប្រណីត​ដ៏កម្រមានបេងនាងនួនដួងចែម បានត្រូវពួកឈ្មួញ​អ្នកមានអំណាច​ប្រទាក់​ក្រឡា​ជាមួយក្រុមហ៊ុនសាងសង់អគារ សណ្ឋាគារផ្ទះល្វែងរាប់ម៉ឺនកន្លែង ។ ដោយឡែកឈើប្រណីតដ៏កម្រ គឺឈើគ្រញូង គេមិនសូវប្រទះឃើញមាន​លក់នៅក្នុងដេប៉ូឈើ ឬកន្លែងផ្សេងទៀតដែរ ។ ប៉ុន្តែបើតាមពួកឈ្មួញរក​ស៊ីទិញ​លក់ឈើគ្រញូងនៅកោះរុងសន្លឹម និងកោះកុងបាននិយាយថា ឈើ​គ្រញូងតម្លៃមួយម៉ែត្រគូប នៅក្នុងប្រទេសកម្ពុជាជិតមួយម៉ឺនដុល្លារ យក​ទៅលក់ដល់ប្រទេសចិនមួយម៉ែត្រគូបជាង ២​ ម៉ឺនដុល្លារ ។
ហេតុនេះហើយបានជាឈើ​គ្រញូង​គ្មានតាំងលក់ពាស​វាលពាសកាល​នៅតាមដេប៉ូឈើទូទាំងប្រទេសនោះ ។ រីឯឈើបេងនាងនួន ធ្នុងដួងចែម ក៏មិនសូវមានដាក់លក់ដូចកាលពីសម័យសម្តេចឪដែរ។ ភាគច្រើនរោងជាង​សិប្ប​កម្ម​កែច្នៃគ្រឿងសង្ហារឹមប្រមូលទិញអស់ យកទៅលាក់ទុកសម្រាប់លក់ឱ្យក្រុមហ៊ុនសំណង់ ឬក៏​ក្រុម​ហ៊ុន​សំណង់ទិញប្រមូលលក់បន្តទៅឱ្យក្រុមហ៊ុនសិប្បកម្មកែច្នៃលក់បន្តទៅឱ្យក្រុមហ៊ុន​បរទេស​មានចិនយួន ម៉ាឡេស៊ី ថៃ ជាដើម ។ ព្រោះឈើប្រណីតមានតម្លៃខ្ពស់ណាស់សម្រាប់​រចនា​សម៉ូ​ដ​ទ្វារបង្អួច កៅអីគ្រែសាឡុង និងវត្ថុគ្រឿងលំអផ្សេងៗ សូម្បីតែគល់ឈើ​ដែលកប់ក្នុងដី ក៏ត្រូវបាន​ពួ​ក​ឈ្មួញគាស់រំលើងប្ញសយកមកកែច្នៃធ្វើ រូបចម្លាក់លក់នៅទីផ្សារទាំងក្នុង និងក្រៅប្រទេស ដឹក​ជញ្ជូន​​​យកទៅអស់ដែរ ។ រីឯឈើលេខ ២ និងលេខ ៣ ឈើសម្រាប់សាងសង់សំណង់ (ផ្ទះឈើ)​មាន​លក់គ្រប់ទីកន្លែងទាំងអស់នៅក្នុង​ប្រទេស​កម្ពុជាដូចជា គគី កកោះ ផ្ចឹក ឈើទាល ស្រឡៅ ផ្តៀក ៘ ក៏កំពុងពេញនិយមដឹកចេញទៅលក់នៅក្រៅប្រទេសដែរ ។ ទាហានម្នាក់មានផ្ទះនៅជិតសាលាពៅអ៊ុំ ខណ្ឌទួលគោក សុំមិនបញ្ចោញឈ្មោះបាន​រៀបរាប់ឱ្យ​ដឹង​ថា កាលពីជាង ១០ឆ្នាំមុន រហូត​មកដល់ពេលនេះមានតែអ្នកមានអំណាចពាក់អាវស្បែកខ្លាប៉ុណ្ណោះ ដែលមានសិទ្ធិកាប់បំផ្លាញឈើខ្មែរលក់ជាអនាធិបតេយ្យ​ឃុប​ឃិតជាមួយឈ្មួញទុច្ចរិត ។ ប្រាក់ខែ​ចាយមិនគ្រប់ត្រូវតែរកស៊ីកាប់ឈើលក់ទោះជាថោក ឬថ្លៃទៅតាមលទ្ធភាពដែលអាចរកបាន ។ 
ពួកអ្នកមានអំណាចសម័យតេជោ សំបូរលុយចាយសប្បាយហ៊ឺហាមានឡាន វីឡាទំនើបៗតម្លៃរាប់​សែនរាប់លានដុល្លារសព្វថ្ងៃ​នេះ វាមិនខុសពីសម័យលន់ នល់ ប៉ុន្មានឡើយ ។ ប៉ុន្តែសម័យនោះ ពួកទាហានលន់ នល់ ជាន់ខ្ពស់ចាប់ពីស័ក្តបី ឬស័ក្ត​បួន​ឡើង ដែលគេហៅថា កុម៉្មង់ដង់បាទីយ៉ុង ស្អីគេនោះបានប្រព្រឹត្តអំពើពុករលួយ តាមរយៈលួចបញ្ជីខ្មោច (មានតែឈ្មោះក្នុងបញ្ជី)​ជា​លុយ​ជំនួយអាមេរិកាំង មិនបានប្រព្រឹត្តបទឧក្រិដ្ឋកាប់បំផ្លាញព្រៃឈើខ្មែរលក់ដូចសព្វថ្ងៃនេះដែរ ។ កន្លងមករហូតសព្វថ្ងៃ ប្រទេស​កម្ពុជាក្រោមការដឹកនាំជាអចិន្ត្រៃយ៍របស់លោក ហ៊ុន សែន មាន​អំ​ពើពុករលួយជាប្រព័ន្ធមិនអាចបង្ក្រាបបានឡើយ ។ 
ប្រព័ន្ធពុករលួយនេះ វាជាប់ពាក់ព័ន្ធជាមួយមេដឹកនាំផ្តាច់ការពុករលួយផងដែរ ។ ប្រសិនជាមេ​ដឹក​នាំមានឧត្តមគតិមនសិការខ្ពស់ ពោលគឺស្នេហាជាតិពិតប្រាកដដូចសម័យសម្តេចឪ សម្តេចតា​កាន់​អំណាចពួកមន្ត្រីមានអំណាចថ្នាក់ក្រោ មក៏មិនហ៊ានប្រព្រឹត្តបទ​ឧក្រិដ្ឋកាប់បំផ្លាញព្រៃ​ឈើជារបៀប​អនាធិបតេយ្យយ៉ាងនេះដែរ តែនេះមកពីមេដឹកនាំពុករលួយដែលគិតពីផលប្រយោជន៍បុគ្គល បក្ខ​ពួក​គ្រួសារនិយមផងដែរ ។ ឧទាហរណ៍ដូចជា ពេលថ្មីៗនេះ បើតាមកាសែតលើកជើង​រាជរដ្ឋាភិ​បាល​ចុះផ្សាយ មានឈើ​ប្រណីតរាប់ពាន់ កំណាត់នៅខេត្តព្រះវិហារ និងមណ្ឌលគិរី ត្រូវបាន​សមត្ថ​កិច្ចតាមខេត្តជាមួយរដ្ឋបាលព្រៃឈើបានបើកយុទ្ធនាការ បង្ក្រាបគួរឱ្យកោតសរសើរ ប៉ុន្តែបង្ក្រាប​បានតែឆ្មាលួចស៊ីត្រីអាំងប៉ុណ្ណោះ ។ បើខ្លាស៊ីគោវិញ កងកម្លាំងចម្រុះព្រមទាំងអគ្គនាយករដ្ឋ​បាល​ព្រៃឈើ មិនហ៊ានក្អក ឬទៅក្បែរទេ ។ 
ទាហានបានរិះគន់រាជរដ្ឋាភិបាល ហ៊ុន សែន ទៀតថាកន្លងមកព្រៃឈើខ្មែររាប់លានហិកតា(៦លាន​ហិកតា)​ចាប់តាំងពីខេត្ត​ក្រចេះ កំពង់ធំ រតនៈគីរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រហូតពោធិ៍​សាត់ បាត់ដំបង កោះកុង ត្រូវបានពួកអ្នកមានអំណាចដែលស្ថិតនៅ​ក្រោមអំណាចលោក ហ៊ុន សែន បានឃុបឃិតជាមួយឈ្មួញទុច្ចរិត ប្រព្រឹត្តបទឧក្រិដ្ឋជាប្រព័ន្ធពុករលួយ​កាប់បំផ្លាញ​ព្រៃ​ឈើ​យក​ទៅធ្វើមហាសេដ្ឋី អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភរាប់ពាន់រាប់ម៉ឺននាក់ ។ វាមិនខុសពីអង្គការ (Global witness) អង្គការឃ្លាំមើល​ការកាប់បំផ្លាញព្រៃឈើពិភពលោក បានសរសេរចុះផ្សាយ​តាម​ទស្សនាវដ្តី ឬក៏អ៊ីនធឺណែត កាលពី ៨ឆ្នាំមុនថា “គ្រួសារលក់ជាតិ”​នោះទេ ។ សព្វថ្ងៃអំពើពុក​រលួយ​កាប់បំផ្លាញព្រៃឈើខ្មែរ លក់ តាមប្រព័ន្ធពុករលួយវាបានជះក្លិនស្អុយពេញផ្ទៃប្រទេស ។ ឧទា​ហរណ៍ជាក់ស្តែងការចរាចរលក់ឈើនៅតាម ដេប៉ូទូទាំងប្រទេស វាមានទំហំធំធេង​ណាស់រាប់​ពាន់​កន្លែង ។ គេលើកជាសំណួរថា តើឈើប្រណីតដ៏មានតម្លៃចាប់ពីបួនទៅប្រាំពាន់ដុល្លារ ក្នុងមួយ​ម៉ែត្រ​គូប ដឹកចូលក្រុងភ្នំពេញតាមច្រកក្រហែងណា​បានជាឈើ​ប្រ​ណីតរាប់ម៉ឺនរាប់សែន​ម៉ែត្រគូប​សម្រាប់ការសាងសង់សំណង់អគារឬក៏សណ្ឋាគារផ្ទះវីឡាដ៏ល្អឆើតឆាយនោះ ។ បើស្មានមិន​ខុស​ទេ គឺវាមានប្រព័ន្ធពុករលួយតាំងពីថ្នាក់ឈើរហូតថ្នាក់ក្រោម ឃុបឃិតគ្នាកាប់បំផ្លាញព្រៃ​ឈើស្រុក​ខ្មែរលក់ យ៉ាងអនាធិបតេយ្យនោះ ៕

No comments:

Post a Comment

yes