សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 19, 2013

វៀតណាមកាត់ទោសអ្នកប្រជាធិបតេយ្យម្នាក់ឲ្យជាប់គុក ៣ ឆ្នាំ

លោក  វ៉ វៀត យ៉ៀង ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៣ 

តុលាខេត្តរោងរោងដំរី (Tay Ninh) នៃរដ្ឋាភិបាលវៀតណាមបានកាត់ទោសអ្នកចលនាប្រជាធិ
បតេយ្យយួនម្នាក់ឲ្យជាប់ពន្ធនាគារ ៣ ឆ្នាំ តាមមាត្រា ៧៩ នៃច្បាប់ព្រហ្មទណ្ឌ ។


ទីភ្នាក់ងារព័ត៌មានវៀតណាមបានរាយការណ៍ថា តុលាការសាលាដំបួងបានប្រកាសសាលក្រម

កាលពីថ្ងៃទី ១៥ ខែមករា កន្លងទៅនេះ ឲ្យលោក វ៉ វៀត យ៉ៀង (Võ Viết Dziễn) ពីបទ " មានគម្រោងផ្ដួលរំលំរដ្ឋាភិបាល" ។


លោក វ៉ វៀត យ៉ៀង អាយុ ៤១ ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ថា បានចូលរួមក្នុងចលនាយួន

សេរីមួយឈ្មោះថាផុកហឹងវៀតណាម ( Phục Hưng Việt Nam ) ជាចលនាមួយដែលមិនសូវមានគេ
ស្គាល់មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។


ទីភ្នាក់ងារព័ត៌មានវៀតណាមបានរាយការណ៍ថា លោក  វ៉ វៀត យ៉ៀង ត្រូវចាប់ខ្លួនកាលពីខែមេសា

ឆ្នាំ ២០១២ ពេលដែលគាត់បានធ្វើដំណើរត្រឡប់ពីប្រទេសកម្ពុជាទៅវៀតណាម បន្ទាប់ពីបាន
សិក្សាវគ្គបណ្ដុះបណ្ដាលពីចលនាខាងលើ ។


កាលពីសប្ដាហ៍មុន តុលាការខេត្តង៉ែអាង បានកាត់ទោសសកម្មជនតស៊ូមតិ ១៤ នាក់ឲ្យជាប់គុក

១៣ ឆ្នាំ ពីបទ ផ្ដួលរំលំរដ្ឋាភិបាល ដូចលោក យ៉ៀង នេះដែរ ៕

No comments:

Post a Comment

yes