.jpg)
សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ
កាលពីម្សិលមិញ កាសែតខ្មែរម្ចាស់ស្រុក បានសម្ភាសន៍ជាមួយលោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ពាក់ព័ន្ធនឹងថ្ងៃ ៧ មករា ថ្ងៃ ២៣ តុលា តាមរយៈសារអ៊ីមែល ដែលការិយាល័យនិពន្ធយើងសូមចុះផ្សាយ តាមខ្លឹមសារដូចខាងក្រោមនេះ ៖ខ្មែរម្ចាស់ស្រុក ៖ ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ត្រូវបានគណបក្សកាន់ អំណាចសព្វថ្ងៃចាត់ ទុកជាថ្ងៃ កំណើតទី ២ របស់ប្រជាពលរដ្ឋខ្មែរ ។ តើ លោកប្រធានចលនាអំណាចពលរដ្ឋខ្មែរចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ជាថ្ងៃអ្វីសំរាប់ប្រជាពលរដ្ឋខ្មែរ?
សួន សេរីរដ្ឋា ៖ ៧ មករា ១៩៧៩ គឺជាកំណើតទី ២ របស់ពួកគណបក្សប្រជាជនកម្ពុជាដែល ជាក្រុម អាយ៉ងយួន និងជំពាក់គុណ យួនក្រុងហាណូយ តែមិនមែនជាថ្ងៃកំណើតទី ២ របស់ពលរដ្ឋ ខ្មែរ នោះទេ ។ ដូច្នោះពួកអាយ៉ងយួនក៏គ្មានសិទ្ធិមកបង្ខំពលរដ្ឋខ្មែរ អោយទៅគោរពយួនដឹង គុណយួន តាមពួកខ្លួននោះទេ ។ សម្រាប់ពលរដ្ឋខ្មែរពិតប្រាកដ ដែលស្គាល់ពីល្បិចកិច្ចកលរបស់យួន ដែល ឈ្លានពានយកយកទឹកដីខ្មែរ តាំងពីកម្ពុជាក្រោម រហូតមកដល់ដីខ្មែរកណ្តាល គឺគេដឹង ថ្ងៃ ៧ មករា ១៩៧៩ នេះមានអត្ថន័យយ៉ាងដូចម្តេចនោះ ។ ពោលគឺមានតែមនុស្សខ្មែរ ក្បាលយួន និងពួកអាយ៉ងយួនទេ ដែលព្យាយាមបន្លំថា ៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី ២ របស់ខ្មែរ ។
សម្រាប់ខ្ញុំ និងខ្មែរអ្នកស្នេហាជាតិដទៃទៀត ដែលស្គាល់ច្បាស់នូវក្រយៅឈ្លានពាន របស់ពួកអ្នក នយោបាយយួនបានចាត់ទុកថា ៧ មករា ១៩៧៩ ជាថ្ងៃយួនឈ្លានពាន លើកទ័ពចូលមកលុកលុយ វ៉ៃយកប្រទេសខ្មែរ ឆ្លៀតឱកាសក្នុងពេលដែលប្រទេសខ្មែរទន់ខ្សោយ និងពលរដ្ឋខ្មែរ គ្មានកម្លាំងដើម្បីការពារខ្លួនឯង ។
៧ មករា ១៩៧៩ គឺជាថ្ងៃដែលខ្មែរឆ្លងផុតព្រៃខ្លា ធ្លាក់ចូលល្អាងក្រពើ ។ យួនបានចំណាយអាយុ ជីវិតកងទ័ពយួន វ៉ៃផ្តួលរំលំរបបខ្មែរក្រហម តែមិនមែនមករំដោះពលរដ្ឋខ្មែរដូចយួន ស្រែកប្រាប់ អន្តរ ជាតិនោះទេ ផ្ទុយទៅវិញកងទ័ពយួន ចំនួន២០ម៉ឺននាក់ដែលលើកចូលមកលុកលុយប្រទេស ខ្មែរតាំងពីថ្ងៃ ២៥ ធ្នូ ១៩៧៨ រហូតវាយបានភ្នំពេញនៅថ្ងៃទី ៧ មករា ១៩៧៩ នោះគឺច្បាស់ណាស់វាជាសកម្មភាពឈ្លានពាន ឬហៅបានថាជាយុទ្ធសាស្ត្រ ជម្ងឺឱកាសនិយម ។
តាំងពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ដែលយួនកុម្មុយនីស្ត ខាងជើងប្រកាសជ័យជំនះនោះ គឺយួន ដឹង ច្បាស់ណាស់ថា ប្រទេស ខ្មែរគឺធ្លាក់ចូលក្នុងរបបកុម្មុយនីស្តខ្មែរក្រហម តាំងពីថ្ងៃទី ១៧ ខែមេ សា ឆ្នាំ ១៩៧៥ មកម្លេះ គឺ ១៣ ថ្ងៃមុនប្រទេសយួន ។ ចំណែក ឯក្រុមខ្មែរក្រហមដែល ទទួលជ័យ ជំនះ ក៏បានមកពីការជួយរបស់ពួកយួនកុម្មុយនីស្តដែរ ។ ដូច្នោះហើយ របបខ្មែរក្រហមគឺច្បាស់ ណាស់ជារបប អាយ៉ងមានក្បាល ២ គឺក្បាលយួនផង និងក្បាលចិនផង ។ ចំណែកឯ ៧ មករា ១៩៧៩ គឺជាថ្ងៃជ័យភ័ណ្ឌផ្តាច់ មុខរបស់ពួកយួនក្រុងហាណូយ ។ ដូច្នោះហើយបានជាក្រោយ ៧ មករា ១៩៧៩ យួនរត់ទៅរក សហភាពសូវៀត ធ្វើជាបង្អែកកុំអោយចិនធ្ចើបាប ។
សរុបសេចក្តីទៅ ៧ មករា ១៩៧៩ មិនមែនជាថ្ងៃដែលកូនខ្មែរត្រូវចូលរួមសប្បាយរីករាយនោះទេ តែវាជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ អោយកូនខ្មែរចងចាំនូវថ្ងៃឈឺចាប់នេះ ខណៈដែលយួនគេឆ្លៀត ឱកាសឃើញខ្មែរខ្សោយ គេលើកទ័ពចូលមកវាយយកស្រុកខ្មែរ របស់យើង ។ អ្នកណា គោរពដឹង គុណថ្ងៃ ៧ មករា ១៩៧៩ គឺជាក្រុម ខ្មែរអាយ៉ងយួន នឹងជាខ្មែរដែលមិនស្គាល់ សច្ច:ភាពប្រវត្តិសាស្ត្រ នៃប្រទេសខ្មែរខ្លួនឯង ។
ដូចនេះថ្ងៃ ៧ មករា ១៩៧៩ មិនមែនជាថ្ងៃកំណើតទី ២ របស់ខ្មែរទេ តែជាថ្ងៃ ជ័យជំនះលើកទី ២ របស់យួន ដែលឈ្នះក្នុងការឈ្លានពានខ្មែរ បន្ទាប់ពីជ័យជំនះលើកទី ១ នាថ្ងៃទី ១៧ មេសា ១៩៧៥ ។
ខ្មែរម្ចាស់ស្រុក ៖ រហូតមកដល់ពេលនេះ មានមជ្ឈដ្ឋានជាច្រើនបានរំលឹកពីគុណសម្បត្តិរបស់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ជាថ្ងៃនាំមកនូវសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដល់ប្រ ទេសកម្ពុជា ។ សម្រាប់លោកប្រធានចលនាអំណាចពលរដ្ឋខ្មែរវិញ តើមានទស្សនៈបែបណា?
សួន សេរីរដ្ឋា ៖ ២៣ តុលា ១៩៩១ គឺជាថ្ងៃរបស់ខ្មែរទាំងអស់គ្នា ទាំងពលរដ្ឋខ្មែរ និងអ្នកនយោ បាយ ខ្មែរ ដែលព្រមទទួលយកនូវដំណោះស្រាយនយោបាយកសាងសន្តិភាព បង្រួបបង្រួមជាតិ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ។ បើគ្មានថ្ងៃ ២៣ តុលា ១៩៩១ ទឹនោះ របបអាណានិគមចំហរបស់យួន ក្រុងហាណូយ ដែលលុកលុយគ្រប់គ្រងប្រទេសខ្មែរ នឹងបន្ត រហូតមកដល់សព្វថ្ងៃ ។
ដូចនេះ សម្រាប់ខ្ញុំ ថ្ងៃ ២៣ តុលា ១៩៩១ គឺជាថ្ងៃដែលខ្មែរគ្រប់រូបត្រូវតែរំលឹក និងដឹងគុណ ។
ប៉ុន្តែសម្រាប់ពួកយួនក្រុងហាណូយ និងពួកអាយ៉ងយួន នៅទីក្រុងភ្នំពេញ គេចាត់ទុកថ្ងៃ ២៣ តុលា ១៩៩១ ថាជាថ្ងៃរងគ្រោះរបស់ពួកគេ ព្រោះពួកយួន គេបាត់បង់ផលប្រយោជន៍ ដ៏ធំក្នុងប្រទេសខ្មែរ ។
ដូចនេះ គ្រប់ខ្មែរ ដែលអោយតំលៃ ថ្ងៃទី ២៣ តុលា ១៩៩១ គឺជាក្រុមមនុស្ស ត្រឹមត្រូវដែលមិនចេះ ច្រឡំបូកបល់នូវប្រវត្តិសាស្ត្រ។ ខ្ញុំគាំទ្រក្រុមខ្មែរដែលលើកដំកើងថ្ងៃ ២៣ តុលា ១៩៩១ តែថ្កោល ទោសក្រុមអ្នកលើកតំកើង ថ្ងៃ ៧ មករា ១៩៧៩ ។ សូមអរគុណ ៕
No comments:
Post a Comment
yes