សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 8, 2013

ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តកំពង់ស្ពឺនិងខេត្តពោធិ៍សាត់ចុះជួបពល រដ្ឋដើម្បីផ្សព្វផ្សាយគោលនយោបាយគណបក្សសង្គ្រោះជាតិនិងប្រជុំថ្នាក់ដឹកនាំខេត្ត-ស្រុក ដើម្បីបូកសរុបការងារប្រចាំខែព្រមទាំងដាក់ដែនការណ៏សម្រាប់ខែថ្មី

បើគិតរហូតមកដល់ថ្ងៃនេះ នៅសល់តែរយៈពេលបួនខែជាងប៉ុណ្ណោះ ការបោះឆ្នោតជាតិ​សម្រាប់អាណត្តិទី៥ និងឈានចូលមកដល់ហើយ ក្នុងនោះផងដែរសម្រាប់ការបោះឆ្នោត​ជាតិ​អាណត្តិនេះ គឺមានតែប៉ូលនយោបាយពីរប៉ុណ្ណោះ ដែលនិងត្រូវចួលរួមប្រគួតប្រជែងគ្នា នោះ​គឺប៉ូលរបស់គណ​បក្ស សង្គ្រោះជាតិ ធ្វើការប្រគួតជាមួយនិងប៉ូលគណបក្សប្រជាជន ។

ព្រមជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋដែលជាអ្នកស្នេហាជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យ ពួកគាត់បានលើកឡើងថា សម្រាប់ការបោះឆ្នោតនៅក្នុងអាណត្តិនេះ គណបក្ស សង្គ្រោះជាតិ ដែលមានលោកប្រធាន សម រង្ស៊ី ជាប្រធានគណបក្ស និងលោកប្រធាន កឹម សុខា ជាអនុប្រ ធាន និងទទួលបានជ័យជំនះលើការបោះឆ្នោតជាក់ជាមិនខាន ព្រោះគណបក្ស សង្គ្រោះជាតិ បានដាក់ចេញនូវគោលនយោបាយល្អៗ ពិតប្រាកដនិងជាក់ច្បាស់ជាច្រើនចំណុចដែលសុត ផ្តល់ផលប្រយោជន៏ដល់រាស្រ្ត និងជាតិ ដែលនិងត្រូវយកមកអនុវត្តនៅក្រោយការបោះឆ្នោត ហើយនោះ ។

ព្រមជាមួយគ្នានេះផងដែរ ជារៀងរាល់ថ្ងៃថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បាន ធ្វើតំណើរចុះទៅជួបជាមួយប្រជាពលរដ្ឋនៅគ្រប់តំបន់ ដើម្បីធ្វើការផ្សព្វផ្សាយពីគោល​នយោ​បាយរបស់គណបក្ស សង្គ្រោះជាតិ និងស្លាកសញ្ញា ឲ្យពួកគាត់បានដឹង និងបានស្គាល់ ដើម្បី ផ្តល់ភាពងាយស្រួលដល់ពួកគាត់នៅថ្ងៃបោះឆ្នោត ។

តួយ៉ាងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៣ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្ត​
ពោធិ៍សាត់ ក្រោមវត្តមានរបស់លោកប្រធាន គង់ គាំ បានធ្វើតំណើរចុះទៅជួបសំណេះសំ​ណាលជាមួយប្រជាពលរដ្ឋពេលព្រឹកនៅភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ និងនៅពេល​រសៀលនៅភូមិលាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ។

ជាមួយគ្នានោះកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៣ លោក ងឹម ញ៉េញ ប្រធានចលនាប្រជាធិប តេយ្យសង្គ្រោះជាតិខេត្តពោធិ៍សាត់ បានដឹកនាំអង្គប្រជុំដោយមានវត្តមានក្រុមការងារខេត្ត ហើយនិងស្រុក ដើម្បីបូកសរុបលទ្ធផលការងារនាខែកន្លងមក និងរៀបចំផែនការណ៏ដាក់ទិស ដៅថ្មី សម្រាប់សកម្មភាពខែមីនា ចាប់ពីពេលនេះបន្តទៀត ។

ចំណែកនៅខេត្តកំពង់ស្ពឺឯណោះវិញ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៣ ក្រុមការងារខេត្ត មួយ​ក្រុមដឹកនាំដោយលោក សុខ អ៊ុំស៊ា សមាជិករដ្ឋសភា បានធ្វើតំណើរចុះជួបពលរដ្ឋ​ពេលព្រឹកនៅភូមិអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ពេលរសៀលនៅភូមិខ្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ។

រីឯមួយក្រុមទៀតដឹកនាំដោយលោក ឡុង រី សមាជិករដ្ឋសភា ពេលព្រឹកកម្មវិធីបានប្រារព្វធ្វើ ឡើងនៅភូមិព្រៃសុព៌រ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ និងពេលរសៀលនៅភូមិថ្មក្តា ឃុំជង្រុក ស្រុក គងពិសី ៕  

No comments:

Post a Comment

yes