សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 8, 2013

ស្ត្រី​សកម្មជន​​ដីធ្លី​​យក​​ថ្ងៃ​​សិទ្ធិ​នារី​​អន្តរ​ជាតិ​​អំពាវ​នាវ​​ឲ្យ​​ឈប់​​ប្រើ​​តុលាការ​​ចាប់​​អ្នក​​ទាម​ទារ​​សិទ្ធិ​

bkl-on-women-day-khorn-04
bkl-on-women-day-khorn
ស្ត្រីអ្នក​បឹងកក់ តវ៉ាសុំឲ្យដោះលែង​តំណាង​ពួកគេ

ក្រុម​ស្ត្រី​ជា​សកម្មជន​ដីធ្លី ជាង​៣០០​នាក់ នៅ​រាជធានី​ភ្នំពេញ បាន​បើក​យុទ្ធនាកា​រហែរ​ក្បួន​តាម​ដង​វិថី​សំខាន់ នៅ​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នេះ ជំរុញ​ឲ្យ​អាជ្ញា​គ្រប់​លំដាប់ថ្នាក់ ឈប់​ប្រើ​ប្រព័ន្ធតុលាការ គំរាម​អ្នក​ប្រឆាំង​នឹង​ការបណ្តេញចេញ។

ប្រជា​សហគមន៍​ទាំងនោះ មក​ពី​បឹងកក់ អតីត​បុរី​កីឡា ព្រែក​អញ្ចាញ សហគមន៍​ថ្មគោល និង​សហគមន៍​មួយចំនួនទៀត​។​ពួកគេ បាន​ដង្ហែរ​ក្បួន​តាម​មហា​វី​ថី ព្រះមុនីវង្ស ឆ្ពោះទៅ​កាន់​ស្ថាន​ទូច​អាមេរិក សំដៅ​ទៅ​ក្រសួង​កិច្ចការនារី នៅជាប់​ផ្លូវ​ព្រះ​នរោត្តម ។​

ក្រុម​ស្ត្រី​ជា​សកម្មជន​ដីធ្លី បាន​លើ​បដា ពាក្យស្លោក ទង់ជាតិ​ចម្រុះ​ជាតិ​សាសន៍ ហើយ​ស្លៀកពាក់​ឯកសណ្ឋាន​ជា​អ្នកទោស នឹង​អ្នក​ខ្លះ កាន់​រូប​ព្រះពុទ្ធ ក្នុងន័យ​ផ្ញើ​សារ​ឲ្យ​​អាជ្ញាធរ​បញ្ឈប់​​អំពើហិ​ង្សា​​លើ​​ស្ត្រី និង​​ជំរុញ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​ម្នាក់​ពី​ពន្ធនាគារ គឺ​​អ្នកស្រី​យ៉ោម បុប្ផា ៖ "​ព្រោះ​ពួក​ខ្ញុំ​ជាក់​ស្តែង​រង​គ្រោះ​ដោយសារ​ការ​បណ្តេញ​ចេញ រង​នឹង​ការ​ប្រើ​អំពើ​ហិង្សា​ជា​ញឹក​ញាប់ និង​ការ​ចាប់​ឃុំខ្លួន​​ដាក់​ពន្ធនា​គារ​ព្រៃ​ស"។


ការ​ដង្ហែ​ក្បួន​នោះ​ត្រូវបាន​ប៉ះទង្គិច​គ្នា​ដោយ​ពាក្យ​សំដី​ជាមួយ​កម្លាំ​សមត្ថកិច្ច​ជាង​១០០​នាក់​ដែល​ព្យាយាម​ដាក់រ​បាំង​រាំងផ្លូវ មិន​ឲ្យ​​ពលរដ្ឋ​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​កិច្ចការនារី ដើម្បី​ជំរុញ​ឲ្យ​អន្តរាគមន៍ មាន​ការគោរព​សិទ្ធិនារី ៖ "​កុំមក​រុញ​ច្រាន​ប៉ះ​ដៃ​​ប៉ះ​ជើង ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​តិចទៅ ប្រាប់​ឲ្យ​ហើយ អូន​ឯងខ្ញុំ​បង្កើត​បាន ធ្វើចៅខ្ញុំ​បាន​..."។

​យ៉ាងណា​ក៏​ដោយ​ការប៉ះទង្គិច​គ្នា​ដោយ​ពាក្យ​សម្តី​នោះ មិន​បណ្តាល​អោយ​មាន​ហិង្សា​ទេ ។​
​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់ នៅ​អង្ក​ការ​លីកាដូ ដែល​តាមដាន​ក្បួន​ដង្ហែរ​នោះ បាន​ចាត់ទុកថា យុទ្ធនាការ​នេះ ជា​សា​សំខាន់​មួយទៀត​ទៅ​រដ្ឋាភិបាល ដើម្បី​ពិចារណា​​ពី​កាតព្វកិច្ច​របស់​ខ្លួន ក្នុងនាម​ជា​អ្នកបំរើ​ពលរដ្ឋ​ ៖ "​ការ​ដង្ហែក្បួន​ក្នុង​ថ្ងៃ៨មិនានេះ ហើយ​​​ក៏​ទាម​ទារ​ឲ្យ​បញ្ឈប់នូវ​​​អំពើ​ហិង្សាទៅ​លើ​ស្ត្រី​ជា​បន្ត​ទៅ​ទៀត ជា​ពិសេសគឺ​​​ពាក់​ព័ន្ធ​នឹង​បញ្ហា​ដីធ្លី បញ្ហា​ធន​ធាន​ធម្ម​ជាតិ ហើយ​​បញ្ឈប់​ការ​ចាប់​ខ្លួន​ស្ត្រី ដោយ​សារ​រឿង​ដីធ្លី​យក​ទៅ​ដាក់​ពន្ធ​នាគារ​បន្ត​ទៀត​"។

​កាលពី​ថ្ងៃ​ម្សិលម៉ិញ​ក្នុង​ពិធី​ចែក​សញ្ញាប័​តដល់​មន្ត្រី​ជាន់ខ្ពស់ នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ពលរដ្ឋ និង​ចាត់​វិធានការ​ដោះស្រាយ រាល់​បញ្ហា​ដែល​កើតឡើង នៅ​មូលដ្ឋាន​ឲ្យមាន​ប្រសិទ្ធិ​ភាព  ក្នុងន័យ ចាត់ទុក​ខ្លួនឯង​ជា​អ្នក​បំរើ​ពលរដ្ឋ ដោយ​មិន​ត្រូវ​តាំងខ្លួន​ជា​អ្នកត្រួតត្រា​ពលរដ្ឋ​ឡើយ​៕​

No comments:

Post a Comment

yes