សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 20, 2013

ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ជួប​បរាជ័យ

130320_05b
លោក រ៉ុង ឈុន ​ដឹកនាំ​កម្មករ​ទាម​ទារ​លក្ខ​ខណ្ឌ​ការងារ​​កន្លង​​មក​
ភ្នំពេញៈ កិច្ច​ប្រជុំ​រវាង​មន្ត្រី​សហជីព​និង​មន្រ្តី​សមាគម​កាត់​ដេរ​ជា​តំណាង​ឲ្យ​និយោជក នៅ​មិន​ទាន់​មាន​ការ​ព្រមព្រៀង​គ្នា​ណា​មួយ​ទេ លើ​ការ​ចរចា​ពី​រឿង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ នៅ​ឯ​ក្រសួង​សង្គមកិច្ច ខណៈ​ភាគី​នីមួយៗ​នៅ​តែ​ប្រកាន់​ជំហរ​តែ​ដដែល ហើយ​សហជីព​ខ្លះ​គំរាម​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​ដើម្បី​ដាក់​សម្ពាធ​សម្រាប់​ការ​ទាមទារ​របស់​ខ្លួន។
លោក រ៉ុង ឈុន ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​បាន​ឲ្យ​ដឹង​ពេល​ចេញ​ពី​កិច្ច​ប្រជុំ​ពី​ថ្ងៃ​ម្សិលមិញ​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​អប្បបរមា​បាន​ជួប​ការ​បរាជ័យ ព្រោះ​ក្រុម​និយោជក​បាន​រក្សា​កម្រិត​ដំឡើង​ត្រឹម​តែ​៧០​ដុល្លារ ដោយ​បន្ថែម​ឲ្យ​តែ​៩​ដុល្លារ លើ​ប្រាក់​ឈ្នួល​គោល​ចាស់​៦១​ដុល្លារ ដដែល។
លោក​លើក​ឡើង​ថា៖«​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ ​គឺ​ដូច​គ្នា​នឹង​កិច្ច​ប្រជុំ​ពី​លើក​មុនៗ​ដែរ ​ក្រុម​និយោជក​នៅ​តែ​រក្សា​តម្លៃ​ប្រាក់​ឈ្នួល​ដដែល​ចំពោះ​ការ​បន្ថែម​ប្រាក់​ខែ​កម្មករ»។

លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា តំណាង​សហជីព​១០​រូប បាន​បោះឆ្នោត​ជា​សម្ងាត់ ដើម្បី​ចង់​ដឹង​ថា តើ​ពួក​គេ​ចង់​បាន​ប្រាក់​ខែ​ប៉ុន្មាន​សម្រាប់​កម្មករ​ ពេល​នោះ​មាន​សហជីព​មួយ​ចង់​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​១២០​ដុល្លារ​ សហជីព​បី​ទៀត​ចង់​បាន​១០០​ដុល្លារ​ និង​តំណាង​៦​នាក់​​ទៀត​ ចង់​បាន​៧៣​ដុល្លារ​បូក​នឹង​ប្រាក់​ទ្រទ្រង់​សុខភាព​៥​ដុល្លារ​ តែ​ថៅកែ​មិន​បាន​ឯកភាព​ទៅ​តាម​ការ​ស្នើ​របស់​ពួក​គេ​ទេ។
លោក រ៉ុង ឈុន បាន​បន្ថែម​ថា៖«​ខ្ញុំ​នៅ​តែ​រក្សា​ការ​ទាម​ទារ​ដូច​កាល​ពី​​មុន​គឺ​១០០​ ដុល្លារ​ ហើ​យ​ខ្ញុំ​នឹង​ដឹកនាំ​ធ្វើ​ការ​តវ៉ា​ទាម​ទារ​ដ៏​ធំ​មួយ​ បើ​សិន​កម្មករ​មិន​អាច​បាន​ប្រាក់​ខែ​អប្បបរមា​​១០០​ដុល្លារ​​ទេ​នោះ​។ យើង​នឹង​មិន​ចូល​​ប្រជុំ​ទៀត​ទេ​ ព្រោះ​លទ្ធ​ផល​នឹង​នៅ​តែ​ដដែល​ទោះ​​ជា​ប្រជុំ​លើក​ក្រោយ​ទៀត​ក្តី​។ យើង​នឹង​បញ្ជូន​លទ្ធផល​នេះ​ទៅ​ជូន​គណៈ​កម្មការ​ទី៨​ ឬ​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​សម្រេច​ជួស​កម្មករ»។
លោក វង្ស សុវណ្ណ អគ្គលេខាធិការរង​គណៈ​កម្មការ​ដោះស្រាយ​កូដកម្ម និង​បាតុកម្ម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួង​សង្គម​កិច្ច បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា គណៈ​កម្មការ​លោក​កំពុង​រៀបចំ​បញ្ជូន​របាយការណ៍​ពី​កិច្ច​ប្រជុំ​ទាំង​ អស់​ជូន​លោក​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ដើម្បី​ធ្វើ​ការ​ប្រជុំ​ធំ​មួយ​ទៀត។
លោក វង្ស សុវណ្ណ បាន​ថ្លែង​ដែរ​ថា៖«​យើង​នឹង​បញ្ជូន​របាយការណ៍​នៃ​កិច្ច​ប្រជុំ​នេះ​ទៅ​លោក រដ្ឋ​មន្ត្រី អ៊ិត សំហេង ដើម្បី​ធ្វើ​ការ​ប្រជុំ​សម្រេច​លើ​ករណី​នេះ​ ព្រោះអី យើង​បាន​ជួប​ប្រជុំ​គ្នា​អស់​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​សម្រេច​ជា​លទ្ធផល​អ្វី​សោះ​មក​ដល់​ពេល​នេះ»៕

No comments:

Post a Comment

yes