អ្នក ស្រី យ៉ោម បុប្ផា ដែលតុលាការកាត់ទោស ឲ្យ ជាប់ពន្ធនាគារ ៣ឆ្នាំ
ជាលើកដំបូងហើយដែលនាយករដ្ឋមន្ត្រីបានលើកយកសំណុំរឿងស្ត្រីបឹងកក់ដែលជាប់ឃុំមកនិយាយ ជាការព្យាយាមទប់ស្កាត់ចំពោះកិច្ចអន្តរាគមន៏ បង្វែបទចោទដើម្បីដោះលែងស្ត្រីរូបនេះពីពន្ធនាគារ។
លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីមួយ ឯវិមានសន្តិភាពនាព្រឹកថ្ងៃអង្គារទី ១៩ មីនា នេះថា ករណីស្ត្រីនៅបឹងកក់នោះ ជារឿងវាយគេសោះ បែរជាត្រូវប្រែក្លាយជារឿងជម្លោះដីធ្លីទៅវិញ។
អ្នកស្រី យ៉ោង បុប្ផា ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសកាលពីចុងឆ្នាំទៅឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទរួមគ្នាប្រើអំពើហិង្សាដោយចេតនា ទៅលើបុរសអ្នករត់ម៉ូតូឌុបពីរនាក់កាលពីខែកញ្ញា ។
កាលពីម្សិលមិញសមាគមអ្នករត់ម៉ូតូក៏បានលើកគ្នាមកតវ៉ាផងដែរ នៅខាងមុខសាលាឧទ្ធរណ៏ដើម្បីរារាំង កិច្ចអន្តរាគមន៏ទាំងឡាយណាដែលឈានដល់ការដោះលែងអ្នកស្រី យ៉ោម បុប្ផា ។ តែយ៉ាងណាក៏ដោយក្រុមអ្នកភូមិបឹងកក់ បាននិយាយថា ទាំងនេះគឺជាយុទ្ធសាស្ត្រមួយដើម្បីរំខាន ការតវ៉ាឲ្យដោះស្រាយបញ្ហាដីធ្លី របស់ពួកគាត់ ៕
No comments:
Post a Comment
yes