
លោកស្រី រ៉ាហ្គែល រ៉ូលនិក មន្រ្តី ផ្នែកសិទ្ធិមនុស្ស របស់ អង្គ ការ សហ ប្រជា ជាតិ
ក្រុមន្ត្រីអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សបានដាក់ការស្ដីបន្ទោស
ធនគារពិភពលោកដែលមិនអាចដោះស្រាយបញ្ហាដីធ្លីរបស់អ្នកភូមិបឹងកក់បាន
ហើយបានជម្រុញឲ្យមាន កិច្ចប្រឹងប្រែងថែមទៀត ដើម្បីការគោរព
សិទ្ធិមនុស្សនៅកម្ពុជា ។
លោក ស្រី រ៉ាហ្គែល រ៉ូលនិក (Raquel
Rolnik) អ្នករាយការណ៏ពិសេស របស់អង្គការសហប្រជាជាតិ
ស្ដីពីសិទ្ធិលំនៅដ្ឋាន បានលើកឡើងនៅក្នុងរបាយការណ៏ដែលផ្ញើរជូន
ក្រុមប្រឹក្សាសិទ្ធិមនុស្ស
អង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ កាលពីថ្ងៃ ពុធ ថា
កម្មវិធីផ្ដល់ប័ណ្ណកម្មសិទ្ធិ ដីធ្លីរបស់ធនាគារពិភពលោក
ក្នុងប្រទេសកម្ពុជាបានទទួលបរាជ័យ ដូច្នេះហើយកម្មវិធីនេះ
គួរតែបញ្ចូលបញ្ហាសិទ្ធិមនុស្សថា ជាបញ្ហាសំខាន់ ក្នុងកម្មវិធីដីធ្លី ។
របាយការណ៏ស្ដីពីការស៊ើបអង្កេតផ្ទៃក្នុងដែលបញ្ចប់កាលពីឆ្នាំ២០១០
បានបង្ហាញថា គម្រោងផ្ដល់ប័ណ្ណកម្មសិទ្ធិ របស់ធនាគារពិភពលោក
ដែលមានទំហំទឹកប្រាក់ ២៤,៣ លានដុល្លារ
នៅក្នុងប្រទេសកម្ពុជា បានទទួលបរាជ័យ ដោយសារតែប្រជាពលរដ្ឋ
ជាង៣ពាន់គ្រួសារ នៅតំបន់បឹងកក់ ក្នុងរាជធានីភ្នំពេញ
នៅតែត្រូវបានរដ្ឋាភិបាលបណ្តេញចេញដោយខុសច្បាប់ បន្ទាប់ពីពួកគេ
ត្រូវបានបដិសេធ មិនផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យ
ដែលតាមគម្រោងរបស់ធនាគារនេះ ពួកគេទាំងនោះគួរតែទទួលបាននោះ ៕
No comments:
Post a Comment
yes