
លោកធន សារ៉ាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុក
នៅក្នុងឳកាសនៃទិវាសិទ្ធិនារី អន្តរជាតិ អង្គការសិទ្ធិមនុស្សអាដហុក នៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៣នេះ បានផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋាភិបាលអនុវត្តសិទ្ធិពាក់ពន្ធ័នឹងសិទ្ធិស្ត្រីឲ្យមានប្រសិទ្ធភាពដើម្បីឈានទៅដល់ការលប់បំបាត់នូវនិទណ្ឌភាព និងជាពិសេសបង្កើនកិច្ចការពារ និងទប់ស្កាត់ការរំលោភសិទ្ធិស្ត្រីនៅកម្ពុជា។
យោងតាមរបារណ៏របស់អង្គការសិទ្ឋិមនុស្សអាដហុក ដែលបានផ្សព្វផ្សាយនៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ដើម្បីចូលរួមសាទរទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃ៨មីនា បង្ហាញ នូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាព រងគ្រោះរបស់ស្ត្រី និងកុមារដែលកាន់តែប្រឈមនឹងគ្រោះថ្នាក់ ជាពិសេសអំឡុងចុងឆ្នាំ២០១២ និងដើមឆ្នាំ២០១៣ ដោយអ្វីដែលគួរឲ្យកត់សម្គាល់គឺ ករណីឃាតកម្មកើតឡើង ក្នុងរង្វង់គ្រួសារមានចំនួន៦ករណី។
ករណីដែលគួរឲ្យកត់សម្គាល់នោះ មានដូចជា ប្តីវាយប្រពន្ធសម្លាប់ រួចយកទៅចងក នៅខេត្តរតនគីរី ប្តីវាយសម្លាប់ប្រពន្ធ ហើយបញ្ជូនទៅមន្ទីរពេទ្យ ដោយយកលេសថាគ្រោះថ្នាក់ដួល និងករណី អតីតគូកំណាន់ជាបុរស ស្រោចទឹកអាស៊ីតលើស្ត្រី (អតីតគូកំណាន់) ដោយសារតែប្រចណ្ឌនៅខេត្តព្រះសីហនុ ករណីហិង្សាប្តីសម្លាប់ប្រពន្ធ នៅខេត្តស្វាយរៀង និងកំពង់ធំ និងករណី ប្រពន្ធកាប់កប្តីសម្លាប់នៅខេត្តកណ្តាល។
របាយការណ៍បានបង្ហាញបន្តថា ប្រការគួរឲ្យព្រួយបារម្ភបំផុតនោះ គឺបញ្ហានិទណ្ឌភាពលើឃាតកម្មទាំងនោះ ដូចជាករណីថ្មីៗនេះចំនួន៣ករណី (ករណីស្រោចទឹកអាស៊ីត និងឃាតកម្មនៅក្នុងគ្រួសារ )។ករណី ដែលកើតឡើង ថ្មីនេះៗ អ្នកប្រព្រឹត្តមិនត្រូវបានផ្តន្ទាទោសនៅឡើយទេ។
យោងតាមរបាយការណ៍ដដែល ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៣នេះ យ៉ាងហោចណាស់មានចំនួន១២៤ករណី ក្នុងនោះមានហិង្សាក្នុងគ្រួសារ៥២ករណី រំលោភសេពសន្ថវៈ៦៧ករណី ជួញដូរមនុស្ស និងករណីរំលោភសិទ្ធិពលករ ចំណាកស្រុក៤០ករណី) ដែលបានប៉ះពាល់ដល់ស្ត្រី និងកុមារ ប្រមាណ ២៨២នាក់ )៨៦.៥០%នៃចំនួន ទាំងអស់៣២៦នាក់)។
អង្គារសិទ្ឋិមនុស្សអាដហុកបានបង្ហាញបន្តថា យ៉ាងហោចណាស់ មានប្រជាពលរដ្ឋជាង៣០០០គ្រួសាររងការបណ្តេញចេញ ការរបាត់បង់ដីធ្លី ការបណ្តញចេញពីលំនៅដ្ឋាន ករណីជាក់ស្តែងដូចជាការបណ្តេញសហគមន៍បុរីកីឡា បឹងកក់ជាដើម ដែលនាំឲ្យប៉ះពាល់សិទ្ធិជាមូលដ្ឋាន របស់មនុស្ស ក៏ដូចជាសិទ្ធិស្ត្រី និងកុមារនៅក្នុងសហគមន៍ទាំងនោះ៕
No comments:
Post a Comment
yes