
លោក ហូរ វ៉ាន់ ព្រឹទ្ធសមាជិកគណបក្សសមរង្ស៊ី និងជាមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ
បើទោះបីជាមិនបានប្រាប់ពីកាលបរិច្ឆេទច្បាស់លាស់ ក៏ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំ ក្នុងប្រទេសកម្ពុជាបានផ្ដល់តម្រុយឲ្យដឹងថា បាតុកម្មលើកទីពីរ ដើម្បីទាមទារឲ្យមានការធ្វើកំណែ ទម្រង់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើនៅក្នុងខែ ឧសភា នេះហើយ ។
លោក ហូរ វ៉ាន់ បានឲ្យដឹងថា បាតុកម្មកាលពីថ្ងៃទី ២៤ ខែ មេសា គឺផ្ដល់ញ្ញត្តិទៅឲ្យ គ.ជ.ប តែលើកនេះ គឺដង្ហែញ្ញត្តិ ទៅប្ដឹង សហគមន៏អឺរ៉ុប និង អង្គការសហប្រជាជាតិ ដើម្បីជម្រុញឲ្យមានការធ្វើកំណែទម្រង់ ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាព ។
ប៉ុន្តែយ៉ាង ណាក៏ដោយគណបក្សសង្គ្រោះជាតិ បានប្រកាសហើយថា ខ្លួនបានត្រៀមលក្ខណៈរួចហើយដើម្បី ចុះឈ្មោះគណបក្ស និង បេក្ខភាពតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជាតិនាថ្ងៃទី ២៨ ខែ កក្កដា ខាងមុខ ដែលជាផ្នែកនៃ ការបង្ហាញឲ្យឃើញរួចជាស្រេចហើយ ពីការទទួលយក ទម្រង់បោះឆ្នោតមួយ ដែលរៀបចំ ដោយ គ.ជ.ប ៕
No comments:
Post a Comment
yes