ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ជួបពលរដ្ឋនៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង ដែលជាសមរភូមិក្តៅ
ទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីការរំលោភបំពានបូរណៈ ភាពទឹកដី
ពីសំណាក់យួនហាណូយនាពេលកន្លងមក ក្រោមការបើកដៃពីសំណាក់គណបក្ស ប្រជាជន ដែលមានលោក
ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នាពេលកន្លងមក ហើយធ្វើការគំរាមកំហែងពលរដ្ឋយ៉ាងចាស់ដៃ
មិនឲ្យមានសិទ្ធិតវ៉ា និងមិនឲ្យមានការចូលរួមពេញលិញជាមួយ និងគណបក្សផ្សេង
ជាពិសេសគឺគណបក្សប្រឆាំង ។
តែអ្វីៗទាំងអស់នេះ
សម្រាប់ខេត្តស្វាយរៀងនាពេលបច្ចុប្បន្ន គឺមិនយ៉ាងដូច្នោះទៀតឡើយ មានន័យថា
នៅក្រោយពីគណបក្ស សង្គ្រោះជាតិ ដែលមានលោកប្រធាន សម រង្ស៊ី ជាប្រធាន និងលោក កឹម
សុខាជាអនុប្រធានគណបក្ស គឺធ្វើឲ្យខេត្តស្វាយរៀងមានការកែប្រែមុខមាត់ថ្មី
យ៉ាងល្អប្រសើរ
នោះគឺពពកខ្មៅងងឹងនាពេលកន្លងមកដែលបានគ្របដណ្តប់មកលើខេត្តស្វាយរៀងជាយូរណាស់មកហើយ
បានរសាត់ចេញទៅបាត់យ៉ាងឆ្ងាយ បន្ទាប់ពីវត្តមានរបស់ គណបក្ស សង្គ្រោះជាតិ
នៅលើទឹកដីនៃខេត្តស្វាយរៀង ។
គណបក្ស សង្គ្រោះជាតិ សម្រាប់ខេត្តស្វាយរៀងសព្វថ្ងៃ
គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំ ណាក់ពលរដ្ឋរស់នៅទីនោះ
ហើយពលរដ្ឋពួកគាត់លែងខ្លាចក្រែង និងមិនញញើតចំពោះការ គំរាមកំហែងពីសំណាក់គណបក្សកាន់អំណាចទៀតឡើយ
ព្រមជាមួយគ្នានោះព្រះអាទិត្យក៏
បាននិងកំពុងតែរះយ៉ាងព្រូងព្រាងគ្រប់ទីកន្លែងនៅលើទឹកដីនៃខេត្តស្វាយរៀង ដែលជារូប
សញ្ញារបស់គណបក្ស សង្គ្រោះជាតិ ។
ដូចគ្នានេះផងដែរ
ពលរដ្ឋខ្មែរមិនថាតែនៅខេត្តស្វាយរៀង ក៏ដូចជាពលរដ្ឋរស់នៅគ្រប់តំបន់នានាទូទាំងប្រទេស
គឺពួគគាត់មានសង្ឃឹមយ៉ាងមុតមាំថា សម្រាប់ការបោះឆ្នោតអាណត្តិទី៥ នេះ គណបក្ស
សង្គ្រោះជាតិ និងទទួលបានជោគជ័យជាក់ជាមិនខាន ។
យ៉ាងណាម៉ិញនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ លោក កឹម
សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ និងលោក គង់ គាំ សមាជិកព្រឹទ្ធសភា
អមតំណើរដោយលោក រៀល ខេម រិន្ទ្រ ប្រធានក្រុមការងារគណបក្ស សង្គ្រោះជាតិ
ខេត្តស្វាយរៀង ព្រមទាំងសមាជិកក្រុមការងារខេត្ត និងស្រុកមួយចំនួន
បានចុះជួបសំណេះសំណាល និងផ្សព្វផ្សាយគោលនយោនរបស់គណបក្ស សង្គ្រោះជាតិ
ឲ្យពលរដ្ឋពួកគាត់បានដឹងបន្ថែមលើអ្វីដែលពួកគាត់ធ្លាប់បានទទួលនាពេលកន្លងមក
ដែលកម្មវិធីពេលព្រឹកប្រារព្វធ្វើនៅភូមិសំរោង ឃុំអង្គព្រះស្រែ ស្រុករមាសហែក
និងពេលរសៀល នៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ។
ក្នុងកម្មវិធីទាំងពីរខាងលើ
មានវត្តមានប្រជាពលរដ្ឋចូលរួមជាង៧០០រយនាក់ក្នុងមួយកន្លែងៗ ។
ចំណែកនៅខេត្តកំពង់ឆ្នាំង លោក ប៉ុល ហំម
ដែលជាប្រធានគណៈកម្មាធិការនាយក រួមជាមួយនិងក្រុមការងារខេត្ត ហើយនិងស្រុក
បានចុះជួបជាមួយប្រជាពលរដ្ឋពេលព្រឹកនៅភូមិថ្មឥដ្ឋ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច និង
ពេលរសៀលលោក ហ៉ុល ហំម រួមជាមួយនិងសហការី បានបន្តដំណើរចុះជួបពលរដ្ឋនៅភូមិគោបន្ទាយ
ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ។
រីឯនៅខេត្តសៀមរាបលោក សុខ គឹមសេង អនុប្រធានក្រុមការងារគណបក្ស
សង្គ្រោះជាតិខេត្ត និងសហការី
បានធ្វើតំណើរចុះចែកខិតប័ណ្ណដែលមានភ្ជាប់ជាមួយនូវសារនយោបាយ របស់គណបក្ស
សង្គ្រោះជាតិ ដល់ពលរដ្ឋចំនួន៤ភូមិស្ថិតនៅក្នុងឃុំស្រណាស់ ស្រុកក្រឡាញ់
និងពេលេសៀលធ្វើចំនូន៤ភូមិផងដែរ ហើយសកម្មភាពចុះចែកខិតប័ណ្ណនេះ ធ្វើឡើងនៅឃុំរោងគោ
ស្រុកក្រឡាញ់ដដែល ៕

No comments:
Post a Comment
yes