
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង
ក្រុមអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បានសម្តែងការព្រួយបារម្ភពីការប្រកួតប្រជែងមួយ ដែលមិនស្មើភាពគ្នាដោយសារតែអវត្តមាន ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ។
យោងតាមសេចក្តីថ្លែងការណ៍រួមរបស់គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា(ខុមហ្វ្រែល) និង អង្គការនិកហ្វិក បានលើកឡើងថា ការបោះឆ្នោតមួយដែលមើលទៅមានលក្ខណៈសេរី និងស្មើភាព គឺគេមិនត្រូវឲ្យមេដឹកនាំបក្សប្រឆាំង ដែលមានសំឡេងធំជាងគេ អវត្តមាន នៅក្នុងរដូវឃោសនាបោះឆ្នោតនោះឡើយ។
ទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប សហភាពសភាអន្តរជាតិ IPU ប្រទេសអូស្ត្រាលី ព្រឹទ្ធសភា ប្រទេសហ្វីលីពីន សុទ្ធតែធ្លាប់ ស្នើឲ្យមានវត្តមាន លោកសម រង្ស៊ី នៅកម្ពុជា ឲ្យបានមុនបោះឆ្នោតប្រយោជន៍ឲ្យលទ្ធផលចេញពីការបោះឆ្នោត ត្រូវបាន ប្រជាជនកម្ពុជា និងពិភពលោក អាចទទួល យកបាន។
លោក សម រង្ស៊ី ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលគណបក្សប្រឆាំងតែងតែចោទថា លំអៀងទៅរកគណបក្សកាន់អំណាច បានលុបឈ្មោះលោកចេញពីបញ្ជីបោះឆ្នោតដោយសំអាងថាលោកជាប់ពិរុទ្ធ។
កម្ពុជា កំពុងធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត សភាអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ខណៈប្រធានគណបក្សប្រឆាំង កំពុងមានពិរុទ្ធភាព និងនីរទេសខ្លួននៅក្រៅប្រទេស៕
No comments:
Post a Comment
yes