ការប្រមូលផ្តុំតវ៉ានៅទីក្រុងកូឡា ឡាំពួ
ប្រជាពលរដ្ឋម៉ាឡេស៊ីប្រមាណ២ម៉ឺននាក់ដែលគាំទ្រគណបក្សប្រឆាំង បានប្រមូលផ្តុំគ្នានៅទីក្រុង កូឡាឡាំពួ ទាមទារឲ្យបោះបង់លទ្ធផលនៃការបោះឆ្នោតថ្នាក់ជាតិកាលពីដើមខែឧសភាចោលដោយចោទថា ការបោះឆ្នោតមិនត្រឹមត្រូវ។
សារព័ត៌មានChannel News Asia ចុះផ្សាយថា ការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋម៉ាឡេស៊ីបានធ្វើឡើងនៅថ្ងៃសៅរ៍ម្សិលមិញ ដើម្បីប្រឆាំងនឹងគណបក្ស បារីសាន ណាស់សិនណល ដែលបានកាន់អំណាច៥៦ ឆ្នាំមកហើយបានឈ្នះឆ្នោតកាលពីថ្ងៃទី៥ ខែឧសភា។ ក្រុមគាំទ្រគណបក្សប្រឆាំងលើកឡើងថា គណបក្សបារីសាន បានលួចបន្លំសន្លឹកឆ្នោត។
មេដឹកនាំសម្ព័ន្ធគណបក្សប្រឆាំងលោក អាន់ វ៉ា អ៊ីប្រាហ៊ីម ថ្លែងថា គណបក្សលោកទទួលបានជ័យជំនះ។ លោកបញ្ជាក់ជំហរនឹងនៅតែតវ៉ារហូតដល់មានដំណោះស្រាយ ចំណែកតំណាងរាស្ត្រដែលជាប់ឆ្នោត នឹងធ្វើពហិការ។
រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Najib Razak ច្រានចោលការចោទប្រកាន់ទាំងនោះ ហើយចោទលោក អាន់វ៉ា ថាបង្ករឲ្យមានអស្ថិរភាពសង្គមដោយសារការមិនទទួលលទ្ធផលនៃការបោះឆ្នោត។
No comments:
Post a Comment
yes