សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 13, 2013

លោកសមរង្ស៊ីចូលដល់ប្រទេសកម្ពុជានៅថ្ងៃទី១៩កក្កដវេលាម៉ោង៩ព្រឹក

លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ ដ៏មានប្រជាប្រិយភាព

 លោក សម រង្ស៊ី បានប្រកាស​ជា​ផ្លូវការ​ថា នឹង​វិល​មកកាន់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខនេះ​។ ការប្រកាស​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៣​។​
​លោក សម រង្ស៊ី បាន​ឲ្យ​ដឹងថា  លោក​នឹង​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ តាម​ជើងយន្តហោះ Thai Airways​។​

​ការប្រកាស​វិលត្រឡប់​មកវិញ​នេះ បន្ទាប់ពី ទទួលបាន ព្រះរាជក្រឹត្យ លើកលែងទោស ពី ព្រះមហាក្សត្រ កាលពី​ថ្ងៃទី ១២ ខែកក្កដា បន្ទាប់ពី សម្តេច​តេ​ជោ ហ៊ុន សែន ស្នើរ​សុំ​ការលើកលែងទោស ឲ្យ​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៣៕​

No comments:

Post a Comment

yes