សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 30, 2013

លោកជាស៊ីមឆ្លើយ​តប​ចំពោះ​សំណើ​សុំ​ចរចា​របស់​លោកសម​រង្ស៊ី

លោក​ ជា​ ស៊ីម ប្រធាន​ព្រឹទ្ធសភា​កាលពី​ម្សិលមិញ​បាន​ថ្លែង​​​​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​​​​​​​កំពុង​កាន់​អំណាច​នៅ​តែ​បើក​ចំហ​សម្រាប់​ការ​​ចរចា​គ្នា​បន្ត​ជាមួយ​គណបក្ស​ប្រឆាំង​ ប៉ុន្តែ លោក​​បាន​លើក​ឡើង​ថា គណ​​​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​គោរព​តាម​ដំណើរ​​​ការ​នៃ​ការ​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​សព្វ​ថ្ងៃ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា។
គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំទាស់​នឹង​លទ្ធ​​​​​​ផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ ដែល​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​នោះ​។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​​​​​​​​​​ជាតិ កាលពី​ថ្ងៃពុធ​ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅកាន់​លោក ជា ស៊ីម ដោយ​ស្នើ​ឲ្យ​មាន​ការ​ចាប់​ផ្ដើម​ឡើង​វិញ​នូវ​​​​កិច្ច​ពិភាក្សា​អំពី​ការ​បង្កើត​គណៈ​កម្មការ​រួម​ដើម្បី​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​​​​នៃ​​​ការ​បោះឆ្នោត ដែល​កិច្ច​ពិភាក្សា​លើក​មុន​មិន​​​​​​​​​​ទទួល​បាន​​​អ្វី​​​​ជា​ផ្លែផ្កា​នោះ​។
លោក ជា ស៊ីម បាន​សរសេរ​លិខិត​ផ្ញើ​តប​លោក​ សម រង្ស៊ី វិញ ប៉ុន្តែ ទំនង​ជា​មិន​ផ្លាស់​ប្ដូរ​ជំហរ​​​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​​​​ដែល​ថា ស្ថាប័ន​ដែល​មាន​ស្រាប់​​​​​​​​​​សម្រាប់​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​​នៃ​ការ​បោះ​​​​​​​ឆ្នោត​ នៅ​​​តែ​​​ត្រូវ​ទទួល​ខុស​ត្រូវ​​​​​​​ចំពោះ​បញ្ហា​នេះ​នោះ​។ លិខិត​នេះ​​លើក​ឡើង​ថា “នៅ​ក្នុង​ស្ថាន​ភាព​នេះ​ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​​​​ឆ្នោត​នៅ​តែ​បន្ត​អនុវត្ត​កិច្ច​ការ​តាម​​​កាល​​​វិភាគ​​​​​​​​​​​​របស់​ខ្លួនហើយ​​​​​​​​​​ដោះ​ស្រាយ​បណ្ដឹង​ទាំង​អស់​ដោយ​យោង​ទៅ​តាម​ច្បាប់​បោះ​ឆ្នោត”។
​លិខិត​នេះ​បាន​បន្ត​ថា​ “រហូត​មក​ទល់​ពេល​​​​​​​ឥឡូវ​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​ទាំង​អស់​របស់​គណបក្ស​សង្គ្រោះ​​​​​​​​​​ជាតិ​ហើយ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​មាន​ឆន្ទៈ​ពិភាក្សា​​និង​ស្វែង​រក​ដំណោះ​ស្រាយ​​ ប៉ុន្តែ គោល​ជំហរ​របស់​គណបក្ស​ប្រជា​​​ជន​កម្ពុជា​នៅតែ​គោរព​តាម​លទ្ធផល​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត”។
លោកស្រី មូរ សុខ​ហួរ បាន​មាន​ប្រសាសន៍​ថា នៅ​​​ក្នុង​​​កិច្ច​ពិភាក្សា​លើក​មុន​ៗ​កាលពី​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​៩ ខែ​សីហា គណបក្ស​ប្រជាជន​កម្ពុជា​បាន​​​​​​​បញ្ជូន​អ្នក​តំណាង​របស់​ខ្លួន​ដែល​គ្មាន​សិទ្ធិ​អំណាច​សម្រេច​រឿង​អ្វី​ៗ។ លោកស្រី​មាន​ប្រសាសន៍​ថា កិច្ច​ពិភាក្សា​ចំនួន​ពីរ​លើក​កាលពី​លើក​មុន គណបក្ស​ប្រជា​​​ជន​កម្ពុជា​បាន​បញ្ជូន​តំណាង​ដែល​មាន​ឋានៈ​ខ្ពស់​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​។ ប៉ុន្តែ​ ពួកគេ​គ្មាន​សិទ្ធិ​​​​​​​​​​អំណាច​សម្រេច​អ្វី​បា​ន​​​ទាល់​​​តែ​សោះ”៕

No comments:

Post a Comment

yes