លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងថា សកម្មភាពប្រមូលស្នាមមេដៃពលរដ្ឋដើម្បីជំទាស់លទ្ធផលបោះឆ្នោតនោះ មិនបានបង្កអសន្តិសុខ និងអសណ្តាប់ធ្នាប់ឡើយ។លោក កឹម សុខាថ្លែងយ៉ាងនេះ បន្ទាប់ពីសាលារាជធានីភ្នំពេញសរសេរលិខិតមួយទៅតំណាងគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ស្នើអោយគណបក្សនេះប្រមូលស្នាមមេដៃនៅតាមទីស្នាក់ការគណបក្សថ្នាក់ ខណ្ឌ សង្កាត់ ឬទីស្នាក់ការកណ្តាលគណបក្សវិញ ដើម្បីចៀសវាងបាតុភាពអសកម្មនានា។
អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសរសេរលិខិតទៅកាន់ប្រធានគណៈកម្មាធិការប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ដើម្បីស្នើអោយគណបក្សនេះធ្វើសកម្មភាពប្រមូលស្នាមមេដៃពលរដ្ឋនៅតាមទីស្នាក់ការគណបក្សខ្លួនថ្នាក់ខណ្ឌ សង្កាត់ ឬទីស្នាក់ការកណ្តាលវិញ។
គោលបំណងរបស់សាលារាជធានី គឺដើម្បីចៀសវាងបាតុភាពអសកម្មនានា។ នៅក្នុងលិខិតចុះថ្ងៃទី៨តុលា លោកអភិបាលរងរាជធានីភ្នំពេញបានរៀបរាប់ប្រាប់តំណាងគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញថា សកម្មជនគណបក្សនេះបានដើរប្រមូលស្នាមមេដៃអ្នកគាំទ្រនៅតាមទីផ្សារ ទីសាធារណៈ និងនៅតាមគេហដ្ឋានពលរដ្ឋទៀតផង។ ហើយថា សកម្មភាពទាំងនេះ បានបង្កអោយមានការប៉ះពាល់ដល់ការប្រកបអាជីវកម្ម និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងពិសេសថា គណបក្សនេះមិនបានសុំការអនុញ្ញាតពីអាជ្ញាធរ។
ហេតុដូច្នេះហើយ លោកអភិបាលរងសាលារាជធានីស្នើ អោយគណបក្សសង្គ្រោះជាតិប្រចាំក្រុងភ្នំពេញ ចាត់ចែងអោយសកម្មជនគណបក្ស ប្រមូលយកស្នាមមេដៃអ្នកគាំទ្រនៅតាមទីស្នាក់ការខណ្ឌ សង្កាត់ ឬទីស្នាក់ការកណ្តាលរបស់គណបក្សវិញ ដើម្បីចៀសវាងបាតុភាពអសកម្មនានាទាំងនោះ។
ប្រតិកម្មទៅនឹងសំណើរបស់អាជ្ញាធររាជធានីភ្នំពេញ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានអះអាងថា សកម្មភាពរបស់គណបក្សលោកទាក់ទងនឹងការប្រមូលស្នាមមេដៃនេះ មិនបានបង្កអសណ្តាប់ធ្នាប់ណាមួយឡើយ ហើយលោកថា នេះគឺជាសិទ្ធិរបស់ពលរដ្ឋនោះទេ។

ចំពោះលោកកឹម សុខា រដ្ឋាភិបាលកំពុងតែព្យាយាមរារាំងសកម្មភាពរបស់គណបក្សសង្គ្រោះជាតិរបស់លោក តាមរយៈការមិនអនុញ្ញាតអោយដង្ហែក្បួនបាតុកម្មជាដើម។
គណបក្សសង្គ្រោះជាតិ តាមរយៈសេចក្តីសម្រេចនៃសមាជមហាជន កាលពីថ្ងៃទី៦តុលាកន្លងទៅ បានសម្រេចអោយសកម្មជនរបស់ខ្លួនប្រមូលស្នាមមេដៃអោយបានយ៉ាងតិច៣លាននាក់ ដើម្បីបង្ហាញអំពីការជំទាស់លទ្ធផលបោះឆ្នោតនីតិកាលទី៥នេះ។ លោកកឹម សុខាបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ការប្រមូលស្នាមមេដៃកំពុងតែប្រព្រឹត្តិទៅ ពិសេសនៅក្នុងបណ្តាខេត្តធំៗទាំង១៥ ដែលមានអាសនៈរដ្ឋសភាច្រើន។ ប៉ុន្តែលោកថា ការប្រមូលស្នាមមេដៃនេះត្រូវធ្វើក្នុងក្របខណ្ឌទូទាំងប្រទេស។
ចលនាប្រមូលស្នាមដៃរបស់គណបក្សសង្គ្រោះជាតិ កំពុងត្រូវគ្រប់គ្រងដោយលោក កឹម សុខានៅក្នុងប្រទេស ខណៈលោកសម រង្ស៊ី ជាប្រធានគណបក្សបានចេញដំណើរទៅកៀងគរការគាំទ្រពីបរទេស នៅសហភាពអឺរ៉ុប អាមេរិក និងអង្គការសហប្រជាជាតិផង មិនអោយទទួលស្គាល់រដ្ឋសភា និងរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នេះ ដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន៕
No comments:
Post a Comment
yes