សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 1, 2013

សមាជិក​សភា​អាមេរិក​ជំរុញ​ច្បាប់​កាត់​ជំនួយ​អាមេរិក​ពី​កម្ពុជា

លោក​ ស្ទៀវ ឆាបុត ​(Steve Chabot) ​សមាជិក​សភា​អាមេរិកាំង​ម្នាក់​មក​ពី​គណបក្ស​សាធារណៈរដ្ឋ​បាន​អះអាង​ថា ​លោក​រំពឹង​ថា​ សេចក្តី​សម្រេច​ដែល​លោក​បាន​តាក់តែង​នោះ​អាច​នឹង​ក្លាយ​ជា​ច្បាប់​ឆាប់ៗ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​ស.រ.អា.​កាត់​ជំនួយ​ ស.រ.អា.​ដល់​កម្ពុជា​ដែល​បាន​រៀបចំ​ការ​បោះឆ្នោត​ដែល​លោក​ចាត់​ទុក​ថា ​គ្មាន​លក្ខណៈ​សេរី ​យុត្តិធម៌​និង​ត្រឹមត្រូវ​តាម​ច្បាប់។
លោក​ ស្ទៀវ ឆាបុត ​(Steve Chabot) ​សមាជិក​សភា​អាមេរិកាំង​ម្នាក់​មក​ពី​គណបក្ស​សាធារណៈរដ្ឋ​បាន​អះអាង​ថា ​លោក​រំពឹង​ថា​ សេចក្តី​សម្រេច​ដែល​លោក​បាន​តាក់តែង​នោះ​អាច​នឹង​ក្លាយ​ជា​ច្បាប់​ឆាប់ៗ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​ស.រ.អា.​កាត់​ជំនួយ​ ស.រ.អា.​ដល់​កម្ពុជា​ដែល​បាន​រៀបចំ​ការ​បោះឆ្នោត​ដែល​លោក​ចាត់​ទុក​ថា ​គ្មាន​លក្ខណៈ​សេរី ​យុត្តិធម៌​និង​ត្រឹមត្រូវ​តាម​ច្បាប់

សមាជិក​សភា​អាមេរិកាំង​ម្នាក់​និង​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​កំពុង​ជំរុញ​សេចក្តីសម្រេច​មួយ​រឿង​កាត់​ជំនួយ​សហរដ្ឋ​អាមេរិក​ដល់​ប្រទេស​កម្ពុជា​ដោយសារ​ថា​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​មិន​មាន​លក្ខណៈ​សេរី​និង​យុត្តិធម៌។ ​សេចក្តី​សម្រេច​ឬ Resolution ​នេះ​កំពុង​តែ​មាន​ការ​គាំទ្រ​ពី​សមាជិក​សភា​បន្ថែម​ទៀត។​

លោក​ ស្ទៀវ ឆាបុត ​(Steve Chabot) ​សមាជិក​សភា​អាមេរិកាំង​ម្នាក់​មក​ពី​គណបក្ស​សាធារណៈរដ្ឋ​បាន​អះអាង​ថា ​លោក​រំពឹង​ថា​ សេចក្តី​សម្រេច​ដែល​លោក​បាន​តាក់តែង​នោះ​អាច​នឹង​ក្លាយ​ជា​ច្បាប់​ឆាប់ៗ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​ស.រ.អា.​កាត់​ជំនួយ​ ស.រ.អា.​ដល់​កម្ពុជា​ដែល​បាន​រៀបចំ​ការ​បោះឆ្នោត​ដែល​លោក​ចាត់​ទុក​ថា ​គ្មាន​លក្ខណៈ​សេរី ​យុត្តិធម៌​និង​ត្រឹមត្រូវ​តាម​ច្បាប់។

«យើង​កំពុង​ធ្វើ​ការ​រឿង​នេះ។​ សេចក្តី​សម្រេច​នេះ​កំពុង​ដំណើរការ​ឆ្លង​កាត់​សភា​ ហើយ​យើង​មាន​សុទិដ្ឋនិយម​យ៉ាង​ច្បាស់​ថា​ យើង​នឹង​មាន​លទ្ធភាព​អនុម័ត​ សេចក្តី​សម្រេច​នេះ​ឲ្យ​ទៅ​ជា​ច្បាប់ ​ដែល​រំពឹង​ថា​ក្នុង​ពេល​អនាគត​ដ៏​ឆាប់​នេះ»

ថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ខេមរៈភាសា​ក្រោយ​ពេល​ដែល​លោក​ចូលរួម​ថ្លែង​ការណ៍​អំពី​ បញ្ហា​ទំនាក់ទំនង​យោធា​ស.រ.អា.​និង​ភូមា​នៅ​ឯ​អង្គការ​តាក់តែង​គោល​នយោបាយ​ដ៏​ធំ​របស់​ស.រ.អា.​ ហៅ​ថា​ Heritage ​Foundation ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារលោកស្ទៀវ ឆាបុតប្រធានអនុគណៈកម្មាការកិច្ចការអាស៊ីនិងប៉ាស៊ីហ្វ៊ិចមកពីរដ្ឋអូហៃយ៉ូបានអះអាងថាការបោះឆ្នោតក្នុងប្រទេសកម្ពុជាមានភាពមិនប្រក្រតីហើយរដ្ឋាភិបាលកម្ពុជាបច្ចុប្បុន្ន​មិន​មាន​ភាព​ស្រប​ច្បាប់​ទេ។

សេចក្តី​សម្រេច​របស់​លោក​ ឆាបុត ​បាន​បញ្ជាក់​ថា​ ស.រ.អា.​បាន​ផ្តល់​ជំនួយ​យោធា​និង​ជំនួយ​សេដ្ឋកិច្ច​ជាង​១.២០០​លាន​ដុល្លារ​ស.រ.អា.​ចាប់​តាំង​ពី​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ដំបូង​គឺ​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​២០១១។​ សេចក្តី​សម្រេច​លេខ​ 310​ ដដែល​នោះ​ទាមទារ​ឲ្យ​មាន​តម្លាភាព​រឿង​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ក្រៅ​ពី​និយាយ​រិះគន់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស ​ការ​គាប​សង្កត់​ក្នុង​ពេល​បោះឆ្នោត​ ដែល​ប៉ះពាល់​លក្ខណៈ​សេរី​និង​ប្រជាធិបតេយ្យ​ ធ្វើ​ការ​យាយី​ដល់​ក្រុម​ប្រឆាំង​ ធ្វើ​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះឆ្នោត​ ការ​មិន​ធ្វើ​តាម​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ។ សេចក្តី​សម្រេច​ដដែល​សង្កត់​ធ្ងន់​ថា​ រដ្ឋាភិបាល​កើត​ចេញ​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​មិន​ស្រប​ច្បាប់​នោះ​ គ្មាន​សិទ្ធិ​ទទួល​ជំនួយ​រដ្ឋាភិបាល​ស.រ.អា.​ទេ​ រួមទាំង​ជំនួយ​យោធា​និង​ប៉ូលីស​ជាដើម។​ សេចក្តី​សម្រេច​ក៏​បាន​ទទូច​ដល់​សហគមន៍​អន្តរជាតិ​ ឲ្យ​ធ្វើ​ដូច​គ្នា​នេះ​ដែរ​ គឺ​មិន​ផ្តល់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា។

ប្រទេស​កម្ពុជា​ដោយសារ​តែ​ការ​បោះឆ្នោត​ត្រូវ​គណបក្ស​ជំទាស់​ចាត់ទុក​ថា​មានលក្ខណៈ​មិន​សេរី ​យុត្តិធម៌​ ហើយមាន​ការ​រំលោភ​សិទ្ធិមនុស្ស​ រឹបអូស​ដីធ្លី​ជាដើម​ ផង​នោះ​ កំពុង​ប្រឈម​នឹង​សេចក្តី​សម្រេច​ចំនួន​ពីរ​យ៉ាង​តិច​ដែល​ស្នើ​ដោយ​លោក​ ស្ទីវ ឆាបុត ​លោក​សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង ​លីនស៊ី ក្រាហាំ​ (Lindsey Graham) ផង​ដែរ។
លោក​ ចន ស្ស៉ីហ្វតុន​ (John Sifton) នាយកផ្នែកតស៊ូមតិនៃអង្គការ Human Rights Watch​ បាន​ថ្លែង​ថា​ អង្គការ Human Rights Watch ​និង​អង្គការ​ផ្សេង​ទៀត​កំពុង​បន្ត​បញ្ចុះ​បញ្ចូល​សមាជិក​សភា​ថែម​ទៀត​ឲ្យ​ចូលរួម​គាំទ្រ​សេចក្តី​សម្រេច​នេះ​ ដើម្បី​ទទួល​បាន​ការ​អនុម័ត។

«យើង​បាន​ឃើញ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​មក​ដល់​ពេល​នេះ​ក្នុង​ចំណោម​ សមាជិក​សភា​ ដែល​យល់​ស្រប​ថា​ មាន​បញ្ហា​ធ្ងន់ធ្ងរ​មែន​ក្នុង​ការ​បោះឆ្នោត​នៅ​ ប្រទេស​កម្ពុជា។​ យោធា​ស.រ.អា.​មិន​គួរ​គាំទ្រ​កង​យោធា​កម្ពុជា​ទេ។​ យោធា​កម្ពុជា​មិន​មាន​វិជ្ជាជីវៈ ​ជា​យោធា​មាន​ភាព​លម្អៀង។​ មេ​បញ្ជាការ​យោធា​ជាន់​ខ្ពស់​ទាំង​អស់​មាន​មុខ​តំណែង​ក្នុង​គណៈកម្មាធិការ​មជ្ឈិម​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​ នេះ​មិនមែន​ជា​យោធា​ឯករាជ្យ​ ជា​យោធា​មាន​វិជ្ជាជីវៈ​ពី​នយោបាយ​ទេ។ យោធា​នេះ​ជា​ឧបករណ៍​បម្រើន​នយោបាយ​ផ្តាច់មុខ​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។​ យោធា​ស.រ.អា.​មិន​គួរ​ផ្តល់​ជំនួយ​យោធា​របស់​ខ្លួន​ទៅ​កាន់​យោធា​បែប​នេះ​ទេ»

លោក ​ស្ស៉ីហ្វតុន​ បាន​ស្តី​បន្ទោស​ដល់​ប្រទេស​មួយ​ចំនួន​ដែល​ប្រញាប់​ប្រញាល់​គាំទ្រ​រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​ពេល​បញ្ហា​ភាព​មិន​ ប្រក្រតី​នៃការ​បោះឆ្នោត​ដ៏​ធ្ងន់ធ្ងរ​មិន​ទាន់​បាន​ដោះស្រាយ​ចប់ ​ហើយ​លទ្ធផល​ បោះឆ្នោត​កំពុង​ក្លាយ​ជា​ការ​សង្ស័យ​ដល់​ភាព​សុច្ចរិត។

«ប្រទេស​ប្រជាធិបតេយ្យ​ បើ​ទោះ​ជា​ស.រ.អា.​និង​ជប៉ុន​ ហើយ​នឹង​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​គួរ​តែ​ដាក់​សំណួរ​ចំពោះ​ដំណើរការ​នយោបាយ​ក្នុង​ស្ថានការណ៍​របៀប​នេះ​ ហើយ​និយាយ​ចេញ​ថា​អ្វី​ទៅ​ដែល​ខុស​ ហើយ​ហេតុ​អ្វី​បាន​ជា​គ្មាន​ការ​ស៊ើប​អង្គេត​ចំពោះ​អ្វី​ដែល​ខុស​ឆ្គង​នោះ

គណបក្ស​ជំទាស់​បាន​ធ្វើ​បាតុកម្ម​ដាក់​ញតិ្ត​ទាមទារ​ដល់​មេដឹកនាំ​ពិភពលោក​ រួមទាំង​លោក​ប្រធានាធិបតីស.រ.អា. ​ប៉ារ៉ាក់ អូបាម៉ា ​និង​បណ្តា​ប្រទេស​ហត្ថលេខី​ នៃ​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ទាំង​១៨​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​ខ្មែរ​ក្រោយ​ការ​បោះឆ្នោត​ ហើយ​ក៏​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ ដាក់​សម្ពាធ​ទាំង​នយោបាយ​និង​សេដ្ឋកិច្ច​ កុំ​ឲ្យ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​ ធ្វើ​ កិច្ចការ​ជាមួយ​នឹង​រដ្ឋាភិបាល​ថ្មី​ដែល​គណបក្ស​ជំទាស់​ចាត់ទុក​ថា​ជា​រដ្ឋាភិបាល​ មិន​ស្រប​ច្បាប់។

ដោយ​មិន​ខ្វល់​នឹង​សម្ពាធ​ពី​សហគន៍​អន្តរជាតិ​ដែល​លោក​ថា​ត្រូវតែ​គោរព​តម្លៃ​ កម្ពុជា​ផង​នោះ​ លោក ​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​មួយ​រូប​បាន​ អះអាង​ថា​ការ​ព្យាយាម​ឲ្យ​មាន​សម្ពាធ​ពី​ខាង​ក្រៅ​ជា​ជាង​ដោះស្រាយ​បញ្ហា​ ដោយ​ខ្លួន​ឯង​នោះ​ មិន​អាច​ទទួល​បាន​ជោគជ័យ​ទេ។

«ដូច្នេះ​អ្នក​ខាង​ក្រៅ​ត្រូវ​តែ​គោរព​តម្លៃ​កម្ពុជា។​ កម្ពុជា​រស់​រហូត​មក​ដល់​ពេល​នេះ​ គឺ​មិនមែន​រស់​ក្រោម​សម្ពាធ​របស់​នរណា​ម្នាក់​ទេ​គឺ​រស់​ដោយ​ការ​ប្រឹងប្រែង​របស់​ ខ្លួន​ដើម្បី​ប្រជែង​នឹង​វិបត្តិ ​ប្រជែង​នឹង​ការ​ដាក់​សម្ពាធ​នេះ​ឯង»

គណបក្ស​ជំទាស់​របស់​លោក​សម រង្ស៉ី​និង​លោក ​កឹម សុខា​បាន​ច្រាន​ចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៨​ខែកក្កដា​ ហើយ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​តម្លាភាព​ទៅ​លើ​ភាព​មិន​ប្រក្រតី​ដែល​ក្រុម​មេដឹក​នាំ​គណបក្ស​ជំទាស់​បាន​អះអាង​ថា​ភាព​មិន​ប្រក្រតី​នេះ​បាន​ផ្លាស់ប្តូរ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​ពួក​គេ​បាន​ឈ្នះ។​ សមាជិក​សភា​៥៥​រូប​របស់​គណបក្ស​ជំទាស់​ធ្វើ​ពហិការ​មិន​ចូលរួម​ស្បថ​ចូល​កាន់​មុខ​តំណែង​ដើម្បី​បំពេញ​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​និង​សភា​នៅ​ឡើយ​ទេ ​ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ព្រម​ទទួល​យក​ការ​ស៊ើបអង្កេត​ដោយ​ស្ថាប័ន​ឯករាជ្យ​លើ​លទ្ធផល​បោះឆ្នោត។​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​៦៨​អាសនៈ​ក្នុង​ចំណោម​១២៣​អាសនៈ​បាន​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​ដោយ​មិន​ចាំ​ការ​ចូលរួម​ពី​គណបក្ស​ជំទាស់​ដែល​នៅ​តែ​បន្ត​តវ៉ា​នោះ។

ប្រទេស​ជាច្រើន​ ទោះបី​ជា​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​មែន​ក្តី​តែ​បាន​ទទូច​ឲ្យ​ មាន​ការ​ដោះស្រាយ​ដោយ​សន្តិវិធី ​តម្លាភាព​ និង​យុត្តិធម៌។​ ប្រទេស​មហា​អំណាច​សំខាន់ៗ​ដែល​កម្ពុជា​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់​ជាង​៣.០០០​លាន​ដុល្លារ​ក្នុង​១ឆ្នាំៗ ​គឺ​ស.រ.អា.​និង​សហភាព​អឺរ៉ុប​មិន​ទាន់​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​និង​រដ្ឋាភិបាល​ថ្មី​នៅ​ឡើយ​ទេ៕

No comments:

Post a Comment

yes