ស្តាប់សម្លេង
ពិធីសូត្រមន្តបុណ្យកឋិនដង្ហែរទៅកាន់វត្តបុទុមគង្គាស្ទឹង
នៅបន្ទាប់ពីលោកប្រធាន
សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា ព្រមទាំងថ្នាក់ដឹកនាំគណ បក្សសង្គ្រោះជាតិ
រាជធានីភ្នំពេញ បានមូលមតិគ្នាជាឯកច័្ឆន្ទ ដង្ហែរអង្គកឋិនទានទៅវេរប្រគេន
ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា នៅវត្តសាមគ្គីរង្សី
កាលពីថ្ងៃទី២៨ តុលា ២០១៣ ជាថ្មីម្តងទៀត លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម
សុខារួមជាមួយលោក គង់ គាំ សមាជិកព្រឹទ្ធសភា លោក អេង ឆៃអ៊ាង ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ
ខេត្តកណ្តាល លោក អ៊ូ ច័ន្ទឬទ្ធិ អនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ
ខេត្តកណ្តាល ព្រមទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាច្រើនរូបទៀត
ក៏បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ដង្ហែរអង្គកឋិនទាន ទៅវេរប្រគេនព្រះសង្ឃ
គង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា នៅវត្តបុទុមគង្គាស្ទឹង
ស្ថិតនៅភូមិជ្រោយដងទី២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃ ទី០២ វិច្ឆិកា
ឆ្នាំ២០១៣ ផងដែរ ។
លោកស្រី មូរ សុខហួរ នាំយកជំនួយសង្គ្រោះបន្ទាន់ចែកជូន
ពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់
ដាច់ដោយឡែកមួយទៀត
នៅថ្ងៃទី០១ វិច្ឆិការ ២០១៣ លោកស្រី មូរ សុខហួរ តំណាងរាស្រ្ត ជាប់ឆ្នោត
និងជាប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង បានដឹកនាំក្រុម
ការងារចុះចែកជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់ចំនួន១០២គ្រូសារ
នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល បន្ទាប់មកនៅពេលរសៀលលោកស្រី មូរ សុខហួរ
ក៏និងបើកអង្គប្រជុំជាមួយប្រតិបត្តិខេត្ត ប្រត្តិបត្តិស្រុក
និងក្រុមប្រឹក្សាជាប់ឆ្នោតទាំង អស់ នៅទីស្នាក់ការគណបក្សខេត្ត
ជុំវិញការប្រមូលស្នាមមេដៃបន្ថែមទូទាំងខេត្ត សម្រាប់ដាក់ជូនបន្តទៅអង្គការសហប្រជាជាតិ
និងការដាក់ទិសដៅការងារបន្តសម្រាប់រយៈពេល៣ខែខាងមុខជាដើម ។
ដូចគ្នានេះផងដែរ
នៅខេត្តស្វាយរៀង លោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្តជាប់ឆ្នោត និងជាប្រ
ធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេតស្វាយរៀង នៅថ្ងៃទី០១ វិច្ឆិកា
ក៏បានបើកកិច្ចប្រ ជុំជាមួយប្រតិបត្តិខេត្ត ប្រតិបត្តិស្រុក-ក្រុងទាំង៨របស់ខេត្ត
និងក្រុមប្រឹក្សាជាប់ឆ្នោត ដើម្បីបូក សរុបរបាយការណ៏ប្រចាំខែ
ការលើកផែនការណ៏សម្រាប់ការងារក្នុងខែថ្មី ក៏ដូចជាការប្រមួល
ស្នាមមេដៃរបស់ប្រជាពលរដ្ឋបន្តទៀត សម្រាប់ដាក់ជូនទៅអង្គការសហប្រជាជាតិបន្ថែម ទៅ
តាមផែនការណ៏ដែលបានកំណត់ ។
ជាមួយគ្នានោះ
នៅថ្ងៃទី១១ វិច្ឆិកា លោក រៀល ខេមរិន្ទ្រ រួមជាមួយក្រុមការងារខេត្ត និងស្រុក
ក៏បានមូលមតិគ្នាជាឯកច័្ឆន្ទ ដង្ហែរអង្គកឋិនទានទៅវេរប្រគេន
ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា នៅវត្តត្រពាំងបន្ទាយចាស់
ស្ថិតនៅក្នុងភូមិមុន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀងផងដែរ ៕
No comments:
Post a Comment
yes