ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចូលរួមសិក្ខាសាលា
ថ្នាក់ដឹកនាំគណបក្សសង្រ្កោះជាតិ និងសមាជិកព្រឹត្តសភា
មកពីគណបក្សសមរង្ស៊ី កាលពីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ បានអញ្ញើញចូលរួមជាអធិបតេយ្យ នៃសិក្ខាសិលាមួយក្រោមប្រធានបទ ស្តីអំ
«ពីវិមជ្ឈការវិសហមជ្ឈការ
និងសិទ្ធិទទួលបានព័ត៌មាន»នៅសណ្ឋាគាសាន់វ៉េ ដែលសិក្ខាសិលានេះ រៀបចំឡើងដោយ វិទ្យាស្ថានតស៊ូមតិ
និងគោលនយោបាយ ហៅកាន់ថា API ។
ក្នុងសិក្ខាសិលានោះដែរក៏មានវត្តមានលោកប្រធាន
សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងលោកគង់ គាំ ប្រធានគណបក្សសមរង្ស៊ី ហើយលោក
ប្រធានសមរង្ស៊ី បានមានមតិដោយចាប់អារម្មណ៏ថា លោកស្វាគមន៏ដែល អង្គការសង្គមស៊ីវិល
បានខិតខំប្រឹងប្រែងធ្វើការបំរើសសង្គមបានយ៉ាងល្អ ជាពិសេសដោយបានធ្វើការអប់រំ
និងផ្សព្វផ្សាយអំពីការគ្រប់គ្រងរដ្ឋតាមប្រពន្ធ័វិមជ្ឈការ និងវិសហមជ្ឈការ
ដែលនាំអោយប្រទេសកម្ពុជា ឆ្ពោះទៅរករបបលិទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ។
ប៉ុន្តែគួរសោកស្តាយ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា
ប្រពន្ធ័វិមជ្ឈការ និងវិសហមជ្ឈការ គឺមាននៅលើតែក្រដាស់តែប៉ុណ្ណោះ ចំណែកការ
អនុវត្ថវិញគឺបានតិចតួចបំផុត ពោលគឺការដឹកនាំប្រទេសបច្ចុប្បន្ន តាមបែបមជ្ឈការដែលមានន័យថា
ការគ្រប់គ្រងអំណាចនៅលើបុគ្គលតែម្នាក់គឺលោកហ៊ុន សែន។
លោកបានបន្តទៀតថា
ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែបន្តកាន់អំណាច ប្រពន្ធ័វិមជ្ឈការ
មិនអាចមាននៅក្នុងប្រទេសកម្ពុជានោះឡើយ ប៉ុន្តែប្រសិនបើគណបក្ស សង្គ្រោះជាតិជាអ្នកដឹកនាំប្រទេសនោះ
ប្រពន្ធ័វិមជ្ឈការ និងវិសហមជ្ឈការ និងអនុវត្តបានយ៉ាងពិតប្រាកដ នៅថ្នាក់មូលដ្ឋាន
ហើយឆាប់រហសថែមទៀតផង។
ជាមួយគ្នានោះលោកប្រធានក៏បានផ្តាំភ្ងើទៀតថា
មន្រ្តីនិងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ
ទាំងអស់ត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងពង្រឹងសម្ថភាពអោយបានពេញលេញដើម្បី
ធ្វើការអភិវឌ្ឍន៏ប្រទេសអោយបានល្អប្រសើ ជាពិសេសមន្ត្រីនៅថ្នាក់មូលដ្ឋាន
ត្រូវតែត្រៀមខ្លួនដើម្បីដឹកនាំឃុំសង្កាត់របស់ខ្លួន
ព្រោះការបោះឆ្នោត ជ្រើសរើសឃុំសង្កាត់នៅពេលខាងមុខនេះ គណបក្សសង្រ្គោះជាតិ និងនាំមុខគណបក្សប្រជាជនកម្ពុជា ជាមិនខាង។
ទទ្ទឹមនិងការលើបានឡើងរបស់លោកប្រធានសមរង្ស៊ី
អ្នកជំនាញបានអោយនិយមន័យ នៃវិមជ្ឈការថា គឺជាប្រព័ន្ធមួយ ដែលរដ្ឋកណ្តាល
ធ្វើការផ្ទេរអំណាច និងផ្ទេរការទទួលចខុសត្រូវ លើកិច្ចការមួយចំនួនអោយទៅថ្នាក់មូលដ្ឋាន ចាត់ចែងដើម្បីបម្រើការងារនៅមូលដ្ឋាននោះ។ម្យ៉ាងទៀតសង្គមស៊ីវិលរកឃើញថា
ប្រទេសកម្ពុជាមានបទដ្ឋានគតិយុត្ត ទាក់ទងនឹង ប្រពន្ធ័វិមជ្ឈការ វិសហមជ្ឈការជាច្រើន
ប៉ុន្តែសំរាប់ការអនុវត្តន៏ស្ទើតែគ្មាន មានន័យថា មន្រ្តីថ្នាក់ក្រោមជាតិ
ភាគច្រើនមិនបានយល់ដឹកអំពីច្បាប់ និងមិនហានប្រើប្រាស់បុព្វសិទិ្ធរបស់ខ្លួន
ដែលជាអាជ្ញាធរ ស្វ័យសម្រេចនៅឡើយទេ ដោយមានការភ័យខ្លាចពីមន្រី្តថ្នាក់លើ។
ដែលបញ្ហានេះនាំអោយ មូលដ្ឋានមានការអភិវឌ្ឍយឺតយ៉ាវ។
ចំណែកឯលោកស៊ុន ឆ័យ ជាបេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត
ក៏បានធ្វើបទបង្ហាញពីអំសេចក្តីព្រាងច្បាស់ស្តីពី សិទ្ធិទទួលបានព័ត៌មានផងដែរ
ដោយលោកបានលើកឡើងថា ច្បាប់នេះគឺមានសារះសំខាន់ណាស់ ព្រោះវាអាច
ធ្វើអោយមានតម្លាភាពរវាងក្រុមអ្នកកាន់អំណាច អ្នកតំណាងរាស្រ្ត និងប្រជាពលរដ្ឋ
លោកបានបន្ត ថា គណប្សសង្គ្រោះជាតិនិង
ខិតខំជំរុញបង្តើតច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន អោយបានឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន។
សូមបញ្ជាថា លោកគង់ គាំ
ប្រធានគណបក្សសមរង្ស៊ី ដែលមានវត្តនៅទីនោះផងដែរ បានលើកឡើងដោយបញ្ចប់អង្គសិក្ខាសិលាថា
ដើម្បីអោយមានការ អនុវត្តន៏បានពេញលេញនៅ ប្រពន្ធ័វិមជ្ឈការ វិសហមជ្ឈការ
ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌អាចអនុម័តអោយប្រើ
បានលុះត្រាតែអ្នកដឹកនាំមានឆន្ទះចង់ធ្វើ ហើយគណបក្សប្រជាជន មិនអាចធ្វើបានទេព្រោះពួកគេគ្មានឆន្ទះ
ប៉ុន្តែគណបក្សសង្រ្គោះជាតិគឺមានឆន្ទះយ៉ាងច្បាស់លាស់អាចធ្វើបាន ប្រសិនបើគណបក្សសង្រ្គោះជាតិដឹកនាំរដ្ឋាភិបាល ៕
No comments:
Post a Comment
yes