ហិង្សានៅមុខវត្តស្ទឹងមានជ័យ (រូបថត តាត ឧត្តម)
សមាជិកសភា ដើម្បីសិទ្ធិមនុស្សអាស៊ាន នៅថ្ងៃព្រហស្បតិ៍ បានទទូចសុំដល់អង្គការសហប្រជាជាតិ (អ.ស.ប) និងសហគមន៍អន្តរជាតិ ឲ្យដឹកនាំការស៊ើបអង្កេតមួយដោយឯករាជ្យ ករណីឃាតកម្មលើប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានបាញ់សម្លាប់ក្នុងឧបទ្ទវហេតុ ការធ្វើបាតុកម្មកន្លងមក។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ លោក Kraisak Choonhavan ដែលជាអនុប្រធានសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស បានលើកឡើងថា អ.ស.ប និងសហគមន៍អន្តរជាតិ ត្រូវតែចូលរួមជួយរកយុត្តិធម៌ ក្នុងករណីបាញ់សម្លាប់មនុស្សក្នុងឧបទ្ទវហេតុ នៃការបង្ក្រាបរបស់សមត្ថកិច្ច កងសន្តិសុខរបស់រដ្ឋ។
សេចក្ដីថ្លែងការណ៍របស់ Kraisak Choonhavan បន្តថា ករណីឃាតកម្មទៅលើ លោក ម៉ៅ សុខចាន់ នៅចំថ្ងៃបាតុកម្មរបស់គណបក្សប្រឆាំង កាលពីថ្ងៃ១៥កញ្ញា និងអ្នកស្រី អេង សុខុម កាលពីថ្ងៃទី១២វិច្ឆិកា នៅក្នុងពេលកម្មកររោងចក្រ SL ធ្វើបាតុកម្មគឺជាប្រភេទរឿងតែមួយ គឺមានន័យថា ដូចគ្នា។ សេចក្ដីថ្លែងការណ៍ បន្តថា ករណីលោក ម៉ៅ សុខចាន់ និងករណីអ្នករងរបួសជាច្រើននាក់ទៀត ក្នុងអំឡុងជនត្រូវបានខ្មាន់កាំភ្លើងបាញសម្លាប់ នៅថ្ងៃទី១៥ខែកញ្ញា នៅស្ពានក្បាលថ្នាល់ គឺមកដល់ពេលនេះ នៅមិនទាន់ មានស្ថាប័នឯករាជ្យណាបានស៊ើបអង្កេតនៅឡើយទេ ដែលករណីនេះ មិនគួរត្រូវបន្លាយពេលស៊ើបអង្កេតឡើយ។ ហើយករណីអ្នកស្រី អេង សុខុម ដែលបានស្លាប់ក្នុងឧបទ្ទវហេតុ បង្ក្រាបរបស់អាជ្ញាធរទៅលើបាតុករមកពីរោងចក្រ SL និងអ្នករងរបួស ៨នាក់ នៅគ្រានោះ ក៏មិនមានយន្តការឯករាជ្យណាមួយ បានស៊ើមអង្កេតករណីនេះឡើយ ។
ក្នុងហេតុផលនេះ គេត្រូវមានយន្តការមួយកម្រិតអន្តរជាតិ ដើម្បីស៊ើបអង្កេត ហើយផ្ដល់យុត្តិធម៌ដល់គ្រួសារជនរងគ្រោះ និងអ្នករងរបួស ហើយបើធ្វើមិនបានទេ គឺមានន័យថា វាជាសារមួយថា និទណ្ឌភាពសម្រាប់មន្ត្រីរដ្ឋនៅតែមានដែលមិនត្រូវលើកលែងឡើយ។
ក្នុងន័យនេះ សេចក្ដីថ្លែងការណ៍របស់ លោក Kraisak Choonhavan ទទូចថា ភាពតានតឹងខាងនយោបាយបានកើតឡើង បន្ទាប់ពីការបោះឆ្នោតថ្ងៃទី២៨កក្កដា គឺជាការព្រួយបារម្ភមួយ ហើយសមាជិកសភា ដើម្បីសិទ្ធិមនុស្សអាស៊ាន ទទូចថា ភាគីនយោបាយនៅកម្ពុជា មិនត្រូវប្រើហិង្សា ហើយត្រូវបន្តការចរចាជាមួយគ្នាឡើងវិញ ហើយត្រូវចាត់ទុកសិទ្ធិមនុស្សជាអទិភាពខ្ពស់របស់ប្រទេស និងតំបន់។ ជាមួយគ្នា Eva Kusuma Sundari ដែលជា ប្រធាន AIPMC និងជាសមាជិកសភា នៃប្រទេសឥណ្ឌូនេស៊ី បានទទូចថា ការទទួលខុសត្រូវដំបូងគឺត្រូវធ្លាក់ទៅលើរដ្ឋាភិបាល និងស្ថាប័នអនុវត្តយុត្តិធម៌របស់ប្រទេស ដែលត្រូវធានាថា ហិង្សានយោបាយនឹងមិនត្រូវអត់ឱនឡើយ៕
No comments:
Post a Comment
yes