សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 12, 2013

ប្រភព​ក្រៅផ្លូវការ​៖លោក​ស្រីយី​ង​​ឡាក់ទំនង​​នឹង​​ចាក​​ចេញ​ពី​​តំណែង​នៅ​​ក្រោម​​សម្ពាធ​​របស់​​កង​ទ័ព​

លោកស្រី យីងឡាក់ នាយករដ្ឋមន្ត្រីថៃ (រូបថត Wikimedia)

នៅក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ ស្ថានការណ៍​នយោបាយ​​នៅ​ក្រុង​​បាង​កក នៅ​តែ​​បន្ត​ហ្វឹក​វរ ដោយ​សារ​​តែ​ក្រុម​ប្រឆាំង ជំរុញ​​ឲ្យ​​លោក​ស្រី យី​ង​​ឡាក់ ចាក​ចេញ​​ពី​គណៈ​រដ្ឋមន្ត្រី ឲ្យបាន​មុន​​ការ​បោះ​ឆ្នោត​ចូល​ម​ក​ដល់​​ដែល​ករណី​​នេះ ទាម​ទារ​​ឲ្យ​មាន​ឥស្សរជន​​ម្នាក់ មក​​​​ជំនួស លោក​ស្រី យី​ង​​ឡាក់​ក្នុង​ឋានៈ​​ជា​​នាយក​រដ្ឋមន្ត្រី​បណ្ណោះអាសន្ន។​
​តាម​សេចក្ដី​រាយ​ការណ៍​ដំបូងៗ​ហើយ មិនទាន់​​ផ្លូវ​ការ ទំនង​ជា លោក លោក​ប្រា​វីត វង់​ស៊ូ​វ៉ាន អតីត​រដ្ឋមន្ត្រី​ការពារជាតិ របស់​​អតីត​នាយករដ្ឋមន្ត្រី អាប់​ភី​ស៊ិត នឹង​​ស្នើ​ឲ្យ​ទទួល​តំណែង​នាយក​រដ្ឋ​មន្ត្រី នៅ​ពេល លោកស្រី ​យី​ង​ឡាក់ ព្រម​​ចាក​ចេញ​​ពី​គណៈ​រដ្ឋ​មន្ត្រី ឬ​ក៏​​ត្រូវ​បាន​បណ្ដេញ​ចេញ​​ដោយ​​ប្រការ​ណាមួយ។ ប្រភព​​ក្រៅផ្លូវការ​​នេះ បាន​កើត​មាន​​នៅ​​ពេល​ដែល​មាន​ព័ត៌​មាន​ថា លោក ប្រា​វីត វង់​ស៊ូ​វ៉ាន ​បាន​ជួប​ជំនុំ​​ជា​មួយ​មេទ័ព​​ជាច្រើន ជាពិសេស​ជាមួយ លោក ប្រាយុ​ទ្ធ​ ចាន់អូចា អគ្គ​មេបញ្ជាការ​​កង​ទ័ព និង​អតីត​ប្រមុខ​កងទ័ព​ ​អានុ​ពង់ ផាវ​ចិន្តា កាល​ពី​ថ្ងៃ​​អង្គារ ហើយ​​ក្នុងនោះ មាន​ទាំង​លោក​សូ​ថេប​ថុង​សូ​បាង​ មេដឹកនាំ​​បាតុករ​ផងដែរ។​

​ប៉ុន្តែ លោក  ប្រា​វីត វង់​ស៊ូ​វ៉ាន បាន​​ច្រាន​ចោល​ព័ត៌​មាន​អំពី​​ជំនួប​​របស់​លោក ជាមួយ លោក​សូ​ថេប ​ថុង​សូ​បា​ង​។ ឧត្តមសេនីយ៍ ប្រា​វីត បាន​កាសែត​ថៃ The Nation ថា របាយ​ការណ៍​​នេះ គ្មាន​មូលដ្ឋាន​និង​មិន​ពិត​ទាំងស្រុង​៕

No comments:

Post a Comment

yes