សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 10, 2011


ចាប់ខ្លួនឧត្តមសេនីយ៏ត្រីយោធា ជានាយករង
នៃនាយកដ្ឋានបច្ចេកទេស ក្រសួងការពារជាតិ

ឧត្តមសេនីយ៏ត្រីយោធា នៃក្រសួងការពារជាតិមួយរូបត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសឡោមព័ន្ធចាប់ខ្លួននៅព្រឹកថ្ងៃទី១០ មករា នៅក្នុង
គេហដ្ឋានស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៏មានបានបង្ហើប
អោយដឹងថា ការចាប់ខ្លួនឧត្តមសេនីយ៏ត្រីយោធារូបនោះគឺមានការជាប់ពាក់ព័ន្ធនិងរឿងដីធ្លី និងការ
ក្លែងឯកសារសាធារណៈក្នុងរឿងមិនប្រក្រតីមួយចំនួន និងមានការជាប់ពាក់ព័ន្ធរឿងធំៗមួយចំនួន
ទៀត។ ប្រភពច្បាស់ការបានអោយដឹងដែរថា ឧត្តមសេនីយ៏ដែលត្រូវចាប់ឃាត់ខ្លួនដោយកងរាជ
អាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថលើផ្ទៃប្រទេសមានឈ្មោះសាមិត្ត វិរៈ មានឋានៈជានាយករង នៃនាយកដ្ឋានបច្ចេកទេសភស្តុភារ នៃក្រសួងការពារជាតិ។ ហើយក៏បានឃាត់មនុស្ស៣នាក់ដែល
ស្លៀកសម្លៀកបំពាក់ជាទាហានការពារព្រំដែនផងដែរ ដើម្បីយកទៅសាកសួរនៅទីបញ្ឆាការដ្ឋាន
កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ បន្ទាប់ពីឆេកឆេរផ្ទះរបស់ឧត្តមសេនីយ៏ត្រី សាមិត្ត វិរៈ រួចសមត្ថកិច្ច
បានរកឃើញវត្ថុតាងមួយចំនួនដូចជា កាំភ្លើង៥ដើម(អាការ១ដើម និងខ្លី៤ដើម) ឯកសារពាក់ព័ន្ធ
រឿងដីធ្លី សម្លៀកបំពាក់ឈុតប៉ារា ជាច្រើនកំផ្លេរ ស្លាកលេខរថយន្ត ទាំងស៊ីវិល និងស្លាកលេខ
ខេមរភូមិន្ទ ជាច្រើន រូបសញ្ញាស័ក្តិរបស់យោធា រួមទាំងរថយន្តលុច្សស៊ីស និងឡង់គ្រីស័រ ពាក់ស្លាក
លេខខេមរភូមិន្ទ ២អឺ ១៦៦៦ និង២អឺ ៣៦៦៦ និងរថយន្តឡង់គ្រីស័រ និងស៊ីអ័រវី ពាក់ស្លាកលេខ
ស៊ីវិល។ ប្រភពព័ត៏មានបានបន្តថា ចំពោះករណីនេះសមត្ថកិច្ចនិងបន្តវែកមុខមន្ត្រីយោធាដែលជាប់
ពាក់មួយចំនួនទៀត យកមកសាកសួរ ក្នុងការជាប់ទាក់ទងជានិងឧត្តមសេនីយ៏ត្រី សាមិត្ត វិរៈ នាយករង នៃនាយកដ្ឋានភស្តុភារ នៃក្រសួងការពារជាតិ ៕

No comments:

Post a Comment

yes