មេធាវីការពារក្តីឲ្យជនជាតិថៃសុំដាក់ប្រាក់
៧លានរៀលដើម្បីធានាឲ្យកូនក្តីរបស់ខ្លួន
បាននៅក្រៅឃុំ
លោក ប៉ិច វិច្ឆិកា និងលោក រស់ អូន មេធាវីការពារក្តីឲ្យជនជាតិថៃទាំង៧នាក់ដែលបានឆ្លងដែនចូល
ទឹកដីកម្ពុជាដោយខុសច្បាប់ ហើយត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០នោះត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងចោទប្រកាន់ពីបទល្មើសឆ្លងដែនចូលទឹកដីកម្ពុជាដោយខុស
ច្បាប់ និងបទចូលតំបន់យោធាក្នុងបំណងទុច្ចរិត។
លោក ប៉ិច វិច្ឆិកា បានឲ្យដឹងថាលោកបានដាក់លិខិតទៅតំណាងឯកយ្យការរួចហើយកាលពីរសៀល
ថ្ងៃទី១០ មករានេះ ដោយសុំធានាឲ្យជនជាតិថៃទាំង៧នាក់នោះឲ្យស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន
ហើយដាក់តំកល់ប្រាក់ចំនួន៧លានរៀល។ ហើយបន្ទាប់ពីពួកគេត្រូវបានអនុញ្ញាត្តិឲ្យនៅក្រៅឃុំហើយ
ជនជាតិថៃទាំង៧នាក់នោះនិងប្រគល់ទៅឲ្យស្ថានទូតថៃជាអ្នកគ្រប់គ្រង។ ជាមួយគ្នានេះដែរនៅព្រឹក
ថ្ងៃទី១០ មករានេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថារឿងនេះគឺជាសម្ថកិច្ចរបស់តុលាការ
ហើយរដ្ឋាភិបាល ឬក៏បុគ្គលណាក៏មិនអាចលូកដៃចូលបានដែរ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តរទៀតថា ទុកអោយការងារនេះដល់សាលាឧទ្ទ័រ និងតុលាការកំពូលផងដែរហើយចាំនិយាយ
គ្នាក្រោយទៀត ។ នៅព្រឹកថ្ងៃទី១០ មករានេះដែរលោក ការុនសៃង៉ាម អតីតសមាជិកសភាថៃ មកពី
គណបក្សអាវលឿងថៃ បាននិយាយប្រាប់ក្រុមអ្នកកាសែតថាលោកមកប្រទេសកម្ពុជាចំនួនគ្នា៧នាក់
ក្នុងបំណងស្វែងរកការសំរុះសំរួលឲ្យមានការដោះលែងជនជាតិថៃទាំង៧នាក់ចេញពីពន្ធនាគារព្រៃសរ ៕
No comments:
Post a Comment
yes