សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 14, 2011

លំនៅដ្ឋានប្រជាពលរដ្ឋភូមិ២៤ជាង២០គ្រួសារ
ត្រូវបានសមត្ថកិច្ចស៊ីឈ្នួលក្រុមហ៊ុន ស៊ូកាគូអ៊ីន
ធ្វើការរុះរើ
​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤​ខែ​មករា​នេះ​លំ​នៅ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​ជាង២០​គ្រួ​សារ​ត្រូវ​បាន​កំ​លាំង​មាន​សម្ថកិច្ច​ដែល​ស៊ី​ឈ្នួល​ឲ្យ​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន​ធ្វើ​សកម្ម​ភាព​រុះ​រើ​បំ​ផ្លាញ​ចោល​ស្ទើរ​តែ​ទាំង​ស្រុង​ដោយ​កំលាំង​មាន​សម្ថកិច្ច​ដែល​ប្រ​ដាប់​ដោយ​អា​វុធ​បាន​ការ​ពារ​ក្រុម​កម្ម​ករឲ្យ​ធ្វើ​សកម្មភាព​រុះ​ផ្ទះ​សំបែង​របស់​ប្រ​ជា​ពល​រដ្ឋ​នៅ​តំ​បន់​បឹង​កក់នៅ​ភូមិ​២៤​។​



​ជា​មួយ​គ្នា​នោះ​អ្នក​កា​សែត​ភ្នំ​ពេញ​ប៉ុស្តិ៏​ម្នាក់​ឈ្មោះ​ឃី​ឡុង​ត្រូវ​បាន​កំ​លាំង​មាន​សម្ថកិច្ច​ដែល​ស៊ី​ឈ្នួល​ឲ្យ​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន​បាន​ប្រើ​អំ​ពើ​ហិង្សា​និង​ដក​ហូត​ម៉ា​ស៊ីន​ថតរបស់​គាត់​ការ​ប្រើ​អំ​ពើ​ហិង្សា​និង​ដក​ហូតម៉ា​ស៊ីន​ថត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​កា​សែត​រូប​នេះ​រួម​ជា​មួយ​និង​អ្នក​ សារ​ព័ត៌មាន​ជាតិ​ ​និង​ ​អន្តរ​ជាតិ​ជា​ច្រើន​អ្នក​ទៀត​ បាន​ចូលទៅ​ថត​យក​ព័ត៌មាន​ ស្តី​ពី​ការ​រុះ​រើ​លំនៅ​ដ្ឋា​ន​ របស់​ប្រជា​ពលរដ្ឋរស់​នៅ​ក្នុង​តំបន់​បឹង​កក់​ នោះ​។​ហើយ​បន្ទាប់​មក​ទើប​មាន​កិច្ច​សន្យា​ប្រ​គល់​ម៉ា​ស៊ីម​ថត​ឲ្យ​ទៅ​អ្នក​កា​សែត​ភ្នំ​ពេញ​ប៉ុស្តិ៏​នោះ​វិញ។
​សូមបញ្ជាក់​ថា តំបន់​បឹង​កក់​ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​ឲ្យ​ក្រុម ហ៊ុន
ស៊ូ កា គូអ៊ីន ​ដែល​មាន​ភាគហ៊ុនខ្មែរ​និង​ចិន ​ដើម្បី​អភិវឌ្ឍន៍​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប​មួយ ​។ ប៉ុន្តែ ពលរដ្ឋ​មួយចំនួន​ដែលរស់នៅ​ទីនោះ​មិន​ព្រម​ទទួលយក​គោលនយោបាយ​របស់​ក្រុមហ៊ុន​ និង​សាលាក្រុង ហើយ​បន្ត​ការតវ៉ា​រហូតមកទល់​សព្វថ្ងៃ​ ៕

No comments:

Post a Comment

yes