ប្រមុខការទូតសៀមនឹងមកកម្ពុជាសប្តាហ៏ក្រោយ ទាមទារឲ្យដោះលែងជនជាតិគេ៥នាក់ដែលនៅសល់
ដោយ ៖ មាស មុន្នី
ប្រមុខការទូតសៀមលោក កាស៊ីត ភីរម្យយ៉ា បានថ្លែងឲ្យដឹងកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញថា លោកនឹងមកកាន់ប្រទេសកម្ពុជានៅសប្តាហ៏ក្រោយនេះ ដើម្បីជួបជាមួយរដ្ឋមន្រ្តីការបរទេសខ្មែរ ហោ ណាំហុង ក្នុងកិច្ចអន្តរាគមន៏ទាមទារឲ្យដោះលែងជនជាតិសៀមដែលនៅសេសសល់ ៥នាក់ ឲ្យមានសេរីភាពឡើងវិញ។
លោក កាស៊ីត ភីរម្យ រដ្ឋមន្រ្តីក្រសួងការបរទេសសៀម ដែលបរាជ័យម្តងរួចមកហើយ ក្នុងកិច្ចប្រឹងប្រែងធ្វើឲ្យជនជាតិសៀមទាំង៧នាក់បាននៅក្រៅឃុំ បន្ទាប់ពីមានការចាប់ជនជាតិសៀមទាំងនោះភ្លាមៗកាលពីចុងខែធ្នូ ឆ្នាំទៅ បានថ្លែងនូវការកត់សម្គាល់ថា ការយល់ព្រមអនុញ្ញាតិឲ្យលោក ផានិក វិគិតស្រេត អ្នកតំណាងរាស្រ្តក្រុងបាងកកនៃគណបក្សប្រជាធិបតេយ្យដែលកាន់អំណាច និងអ្នកស្រី ណារូលមុល ជីតវ៉ារ៉ាតាណា ដោយតុលាការកម្ពុជាឲ្យនៅក្រៅឃុំកាលពីថ្ងៃទី១៣ មករា គឺជាសញ្ញាវិជ្ជមានមួយដែលអាចនាំទៅរកភាពធូរស្រាលដល់ជនជាតិ សៀម៥នាក់ទៀតដែលកំពុងជាប់ឃុំ។
ដោយយោងទៅលើការស្នើសុំពីស្ថានទូតសៀមប្រចាំប្រទេសកម្ពុជា និងការស្នើសុំរបស់មេធាវីការពារក្តីឲ្យជនជាតិសៀម រួមទាំងការដាក់តម្កល់ប្រាក់១លានរៀលនោះ តុលាការកម្ពុជាកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ បានសម្រេចឲ្យជនជាតិសៀម២នាក់ខាងលើ ក្នុងចំណោមពួកគេ៧នាក់ដែលបានឆ្លងដែនចូលក្នុងប្រទេសកម្ពុជាដោយ ខុសច្បាប់ ស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នក្រោមលក្ខខណ្ឌនៅក្នុងប្រទេស កម្ពុជា។ ពេលនេះពួកគេកំពុងស្នាក់នៅក្នុងស្ថានទូតសៀមនាទីក្រុងភ្នំពេញ។
លោក កាស៊ីត ភីរម្យ បាននិយាយថា ឥឡូវទាំងស្ថានទូត និងមេធាវីរបស់ជនជាប់ចោទដែលជាជនជាតិសៀម កំពុងតែព្យាយាមខ្នះខ្នែងធ្វើយ៉ាងណាដើម្បីឲ្យកូនក្តីរបស់គេ ៥នាក់ទៀតបានទទួលសេរីភាពនៅក្រៅពន្ធនាគារដែរ៕
ប្រភពពី៖ សារព័ត៌មានសេរី
No comments:
Post a Comment
yes