ជនជាតិថៃទាំង៧នាក់និងត្រូវបានធានា
ឲ្យនៅក្រៅឃុំនៅថ្ងៃទី១០ មករា
មេធាវីការពារក្តីកម្ពុជា២រូប ដែលការពារក្តីអោយជនជាតិថៃទាំង៧នាក់ក្នុងនោះមានសមាជិកសភា
មួយរូប គ្រោងនិងចូលជួបជាមួយមន្ត្រីស្ថានទូតថៃប្រចាំនៅកម្ពុជានៅថ្ងៃទី០៩ មករា ដើម្បីភិភាក្សាគ្នា
ពីការធានាជនជាតិថៃទាំង៧នាក់ អោយនៅក្រៅឃុំបណ្តោះអាសន្ន។ ប្រភពច្បាស់ការបានទម្លាយ
អោយដឹងថា លោកមេធាវី ប៉ិច វិច្ឆិកានិងលោកមេធាវី រស់ អូន និងចូលជួបជាមួយមន្ត្រីស្ថានទូតថៃ
នៅថ្ងៃទី០៩ មករា ដើម្បីយកលិខិតធានារបស់ទូតក្នុងការធានាអោយជនជាតិថៃទាំង៧នាក់ បាននៅ
ក្រៅឃុំហើយបន្ទាប់ពីបានលិខិតរបស់ទូតរួច មេធាវីការពារក្តីអោយជនជាតិថៃទាំង៧នាក់ និងយក
លិខិតនោះដាក់អមជាមួយលិខិតធានារបស់មេធាវីស្នើសុំកូនក្តីខ្លួនទាំង៧នាក់នៅក្រៅឃុំនៅថ្ងៃទី១០ មករា ដើមសប្តាហ៏ក្រោយនេះទៅសាលាដំបូងរាជធានីភ្នំពេញ។
សូមជម្រាបថា ជនជាតិថៃទាំង៧នាក់បានឆ្លងដែនចូលមកក្នុងទឹកដីនៃប្រទេសកម្ពុជាកាលពី
ថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១០ ត្រង់ចំនុចបង្គោលឡាក់លេខ៤៦ ស្ថិតក្នុងភូមិជ័យជោគ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ហើយនៅថ្ងៃទី៣០ ធ្នូ សមត្ថកិច្ចបានបញ្ឆូនជនចាតិថៃទាំង៧នាក់មកកាន់
សាលាដំបូងរាជធានីភ្នំពេញដើម្បីអោយចៅក្រមសាកសួរ បន្ទាប់ពីសាកសួររួចចៅក្រមបានសម្រេច
ចោទជនជាតិថៃទាំង៧នាក់ពីបទឆ្លងដែនចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់និងចូលទីលានយោធា
មានបំណងទុច្ចរិត។ ហើយនៅថ្ងៃទី០៦ មករា ចៅក្រមស៊ើបសួរលោកស្រីចាំង ស៊ីណាត បានធ្វើការ
សាកសួរជនជាតិថៃទាំង៧នាក់អស់ពេលជាង១២ម៉ោងដោយនៅមិនទាន់សម្រេចធ្វើការចោទបន្ថែម
ទៀតទៅលើជនជាតិថៃទាំង៧នាក់នោះនៅឡើយទេ ៕
No comments:
Post a Comment
yes