សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 8, 2011


ប្រជាពលរដ្ឋបឹងកក់
គ្រោងយកញ្ញត្តិ
ទៅដាក់ស្ថានទូតចិនបន្ទាប់ពីធ្វើបាតុ
មួយសប្តាហ៏មិនបានលទ្ធផល

ការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បឹងកក់នៅទីលានប្រជាធិបតេយ្យឈានចូលដល់
ថ្ងៃទី៦ហើយនៅតែមិនមានដំណោះស្រាយដល់ពួកគាត់នោះទេ។ បើទោះបីប្រជាពលរដ្ឋទាំង៧ភូមិ
ក្នុងតំបន់បឹងកក់ធ្វើការស្រែកតវ៉ារកអន្តរាគមន៏ពីសំណាក់ប្រមុខដឹកនាំរដ្ឋាភិបាល និងព្រះមហាក្សត្រ ហើយនិងអតីតព្រះមហាក្សត្រព្រះបាទសម្តេចព្រះនរោត្តម សីហនុ យ៉ាងណាក៏ដោយគឺមិនទទួលបាន
លទ្ធផលទេ។ ប្រជាពលរដ្ឋបឹងកក់នៅថ្ងៃទី៨ មករា នៅតែបន្តការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដោយអោយក្រុមហ៊ុន ស៊ូកាគូអ៊ីន និងក្រុមហ៊ុនចិន ត្រូវវតែធ្វើការដោះស្រាយដល់ពួកគាត់តាមតំលៃ
ទីផ្សារ មុននិងយកដីរបស់ពួកគាត់ទៅធ្វើការអភិវឌ្ឍន៏។ ហើយពួកគាត់ក៏បានចេញសេចក្តីថ្លែងការណ៏
សូមរដ្ឋាភិបាលបង្កើតគណៈកម្មាធិការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ ដើម្បីទទួល
បាននូវយុត្តិធម៏និងតម្លាភាពតាមយុទ្ធសាស្ត្រឈ្នះៗរបស់រដ្ឋាភិបាល។​ប្រជាពលរដ្ឋបានអោយដឹងថា បន្ទាប់ពីធ្វើការតវ៉ារយះពេល៧ថ្ងៃមិនទទួលបានដំណោះស្រាយ ពួកគាត់គ្រោងនិងយកញ្ញត្តិទៅដាក់
នៅស្ថានចិនប្រចាំក្នុងប្រទេសកម្ពុជាអោយជួយធ្វើអន្តរាគមន៏ទៅក្រុមហ៊ុនចិនដែលមកវិនិយោគជា
មួយនិងក្រុមហ៊ុនស៊ូកាគូអ៊ីន ក្នុងការអភិវឌ្ឍន៏តំបន់បឹងកក់។
សូមជម្រាបថា សាលារាជធានីភ្នំពេញបានអនុញ្ញាតអោយប្រជាពលរដ្ឋបឹងកក់ចំនួន៧ភូមិ ធ្វើបាតុកម្ម
រយៈពេល៧ថ្ងៃគឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ មករា ដែលនិងផុតកំណត់នៅថ្ងៃស្អែកនេះហើយ៕

No comments:

Post a Comment

yes