ឧត្តមសេនីយ៏ផ្កាយបី ម៉ឹក ដារ៉ា ត្រូវបានឃាត់ខ្លួន
នាំមកសាកសួរនៅក្រសួងមហាផ្ទៃពាក់ព័ន្ធគ្រឿងញៀន
ឧ ត្តមសេនីយ៍ផ្កាយបីប៉ូលិសម្នាក់ ត្រូវគេឃាត់ខ្លួនសាកសួរនៅថ្ងៃទី១២ មករា នេះពីបទជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនជាមួយនិងអតីតស្នងការខេត្តបន្ទាយមានជ័យលោក ហ៊ុន ហ៊ាន។
អគ្គ លេខាធិការ អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក ម៉ឹកដារ៉ា ត្រូវគេរាយការណ៍ថា បានរងការឃាត់ខ្លួនពីសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ មករានេះ ដើម្បីធ្វើការសាកសួរ ទាក់ទងនឹងករណីស្នងការប៉ូលីស ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ ហ៊ុនហ៊ាន។នេះគឺជាលើកទីមួយហើយ ដែលមានឧត្តមសេនីយ៍ជាន់ខ្ពស់ ក្នុងជួរប៉ូលិស ដែលគេបានសង្ស័យ និងឃាត់ខ្លួនសាកសួរ ចំពោះសកម្មភាពពាក់ព័ន្ធគ្រឿងញៀននេះ។ គេនៅមិនទាន់ដឹងថា តើមានជនសង្ស័យប៉ុន្មាននាក់ទៀត ដែលបានជាប់ពាក់ព័ន្ធនឹងរឿងលោកឧត្តមសេនីយ៍ ហ៊ុនហ៊ាន និងរឿងអាស្រូវគ្រឿងញៀននោះទេ។លោកឧត្តមសេនីយ៍ហ៊ុនហ៊ានត្រូវគេចាប់ខ្លួនកាលពីថ្ងៃទី១១មករាជាមួយនឹង អនុប្រធានរបស់គាត់ដែលជាស្នងការរងប៉ូលីសខេត្តបន្ទាយមានជ័យ ឈ្មោះលោកវរសេនីយ៍ឯកឈាងសុន។ជនសង្ស័យទាំង២ ត្រូវគេបញ្ជូនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយដើម្បីសាកសួរចម្លើយ។
បើ តាមមអនុប្រធាន នៃអង្គភាពប្រឆាំងអំពើពុករលួយលោកសៀងប៉ូរ៉ាត់ បានបញ្ជាក់កាលពីព្រឹកថ្ងៃពុធ ទី១២មករានៅក្នុងក្រសួងព័ត៌មាន មុនការចាប់ខ្លួន លោកឧត្តមសេនីយ៍ឯកម៉ឹកដារ៉ាថាគេនឹងចាប់ឧត្តមសេនីយ៍២រូបនិងឧកញ៉ាម្នាក់ដែលបានជាប់ពាក់ព័ន្ធនឹងរឿងមិនប្រក្រតីនេះ។
លោក សៀងបូរ៉ាត់បានឲ្យដឹងទៀតថាគេនឹងធ្វើការសាកសួរអតីតស្នងការនិងស្នងការរងខេត្តបន្ទាយមានជ័យ ឈ្មោះហ៊ុនហ៊ាននិងឈាងសុនរយៈពេល៤៨ម៉ោងពីបទសង្ស័យប្រព្រឹត្តអំពើពុករលួយថែមទៀត។
សូមជម្រាបថាការចាប់ខ្លួនលោកឧត្តមសេនីយ៍ត្រីហ៊ុនហ៊ានគឺធ្វើឡើង ក្រោយដែលក្រសួងមហាផ្ទៃដកហូតតំណែងលោកឧត្តមសេនីយ៍ត្រីរូបនោះ កាលពីល្ងាចថ្ងៃទី៧មករាឆ្នាំ២០១១។
នៅមានមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតអាចនិងពាក់ព័ន្ធក្នុងករណីខាងលើនេះហើអង្គភាពប្រឆាំអំពើពុករលួយ កំពុងតែសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងការវែកមុខមន្ត្រីដទៃទៀតដែលពាក់ព័ន្ធរឿងប្រព្រឹត្ត
អំពើពុករលួយ៕
No comments:
Post a Comment
yes