សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 12, 2011


ឧត្តមសេនីយ៏ សាមិត្ត វិរៈ ជាប់ពាក់ព័ន្ធ
ទៅនិង
ការរើសទ័ព និងបំពាក់អាវុធខុសច្បាប់
ចរាចររូបីយ៏បណ្ណបរទេសក្លែងក្លាយ
ក្លែងឋាន្តរស័ក្តិ ការទន្ទ្រានដី

ឧត្តមសេនីយ៏ផ្កាយបីក្លែងក្លាយ មួយរូបដែលជាបក្ខពួករបស់ឧត្តមសេនីយ៏ សាមិត្ត វិរៈ នាយរង
នាយកដ្ឋានបច្ចេកទេស ភស្តុភារនៃក្រសួងការពារជាតិដែលជាប់ពាក់ព័ន្ធនិងបទល្មើសធំៗមួយចំនួន ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តសៀមរាបចាប់ឃាត់ខ្លួននៅថ្ងៃទី១២ មករា ត្រង់ចំនុច
ស្រុកបន្ទាយស្រី ។
បើតាមសេចក្តីរាយការណ៏បានអោយដឹងថា ឧត្តមសេនីយ៏ផ្កាយបីក្លែងក្លាយដែលចាប់ខ្លួនមានឈ្មោះ ពើយ ប៉ែល ដែលមានឋាន្តរស័ក្តិពិតប្រាកដស័ក្តិបួនកន្លះ ហើយក្នុងការចាប់ខ្លួនសមត្ថកិច្ចបានរកឃើញ
អាវុធអាកា៤៧មួយដើម និងឋាន្តរស័ក្តិក្លែងក្លាយ និងរថយន្តប៉ាហ្សឺរូមួយគ្រឿង។ ជាមួយគ្នានេះ
ឧត្តមសេនីយ៏ត្រី សាមិត្ត វិរៈ នាយរងនាយកដ្ឋានបច្ចេកទេសភស្តុភារនៃក្រសួងការពារជាតិ ដែលត្រូវ
បានកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការចាប់ខ្លួនកាលពីថ្ងៃទី១០ ខែមករា ក្នុងគេហដ្ឋានស្ថិតនៅក្នុង
បុរីសាន់វ៉ា ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ត្រូវបានបញ្ឆូនមកកាន់ស្ថាប័នអយ្យការយោធា
នៅរសៀលថ្ងៃទី១២ មករា នេះ ដើម្បីធ្វើការចោទប្រកាន់ទៅតាមផ្លូវច្បាប់។
សូមជំរាបថា ការបញ្ឆូនឧត្តមសេនីយ៏ត្រី សាមិត្ត វិរៈ មកកាន់អយ្យការយោធា គឺបន្ទាប់ពីមន្ត្រីជំនាញ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការសាកសួរចប់សព្វគ្រប់។ មន្ត្រីជាន់ខ្ពស់បានប្រាប់អោយដឹងថា បក្ខពួករបស់ឧត្តមសេនីយ៏ សាមិត្ត វិរៈ បានម្នាក់ទៀតឈ្មោះ ពើយ ប៉ែល ជាទាហានស័ក្តិបួនកន្លះ
នៅក្នុងខេត្តសៀមរាប ហើយឈ្មោះ ពើយ ប៉ែល បានបន្លំពាក់ជានាយឧត្តមសេនីយ៏ផ្កាយបី។ប្រភពពី
មន្ត្រីអយ្យការយោធាបានបង្ហើបអោយដឹងថា ឧត្តមសេនីយ៏ សាមិត្ត វិរៈ មានការជាប់ពាក់ព័ន្ធក្នុងការ
ប្រព្រឹត្តបទល្មើសធំៗមួយចំនួនក្នុងនោះមានដូចជាបំពាក់អាវុធខុសច្បាប់ រើសទ័ពខុសច្បាប់ ក្លែងឋាន្តរស័ក្តិ ចរាចរប្រាក់រូបីយ៏ប័ណ្ណបរទេសក្លែងក្លាយ ក្លែងលិខិតសាធារណៈ និងទន្ទ្រានដី
ខុសច្បាប់។ លោក មក់ សីហា ព្រះរាជអាជ្ញារងអយ្យការយោធាបានមានប្រសាសន៏ថា រហូតមកដល់
ម៉ោង៦ ល្ងាច ថ្ងៃទី១២ មករា លោកកំពុងតែធ្វើកិច្ចការនេះមិនអាចនិយាយបានទេ។
​សូមជម្រាបថា នៅពេលដែលកំលាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការឆេកឆេរគេហដ្ឋាន
របស់ឧត្តមសេនីយ៏ សាមិត្ត វិរៈ កាលពីថ្ងៃទី១០ មករា បានរកឃើញឯកសារមិនប្រក្រតីមួយចំនួន
ពាក់ព័ន្ធនិងរឿងដីធ្លី និងអាវុធ៥ដើម ក្នុងនោះមានកាំភ្លើងអាកា១ដើម និងកាំភ្លើងខ្លី៤ដើម ឯកសណ្ឋានយោធា រួមទាំងឯកសារសំខាន់ៗមួយចំនួនទៀត ៕

No comments:

Post a Comment

yes