សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 8, 2011

អង្គការក្រៅរដ្ឋាភិបាលជួបពិភាក្សា
ជាមួយមន្រ្តីក្រសួងមហាផ្ទៃ
លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់
គ្រងអង្គការថ្ងៃទី១០ មករា ២០១១

អង្គការ សមាគមក្រៅរដ្ឋាភិបាលចំនួន១៧០ ដែលមានទាំងអង្គការជាតិ និងអន្តរជាតិ នៅថ្ងៃទី០៥ ខែមករា បានបើកការពិភាក្សាគ្នាផ្ទៃក្នុងពីច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅ
មជ្ឈមណ្ឌល ភីជីស៊ីធី ដែលមានសមាជិកចូលរួមប្រមាណជិត៤០០នាក់។ កិច្ចប្រជុំពិគ្រោះយោបល់
អំពីសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលរបស់អង្គការ សមាគមទាំង១៧០ គឺក្នុងគោលបំណង
ដើម្បីពិនិត្យលើយោបល់ពីថ្នាក់ជាតិ និងថា្នក់ក្រោមជាតិ និងដើម្បីរៀបចំសេចក្តីព្រាងមួយបញ្ឆាក់
ពីជំហរនិងការព្រួយបារម្ភរបស់អង្គការមិនមែនរដ្ឋាភិបាលដើម្បីដាក់ជូនទៅរាជរដ្ឋាភិបាល និង
សហគមន៏ផ្តល់ជំនួយអោយបានមុនកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១១ ដែលរៀបចំដោយក្រសួងមហាផ្ទៃ។
យោងតាមរបាយការណ៏រួមស្តីពីយោបល់ និងអនុសាសន៏ចំពោះសេចក្តីព្រាងច្បាប់ស្តីពី សមាគមន៏
និងអង្គការមិនមែនរដ្ឋាភិបាល ដែលរៀបចំដោយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានបង្ហាញពីការព្រួយបារម្ភផងដែរចំពោះសេចក្តីព្រាងច្បាប់នោះ។ ដោយអង្គការ សមាគមន៏ក្រៅ
រដ្ឋាភិបាល ស្វះស្វែងរកការគាំទ្រជារួមលើជំហររបស់អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងចែករំលែក
អំពីការព្រួយបារម្ភជារួមប្រាប់សហគមន៏អ្នកផ្តល់ជំនួយ។ ហើយកិច្ចប្រជុំនេះគឺជាកាលានុវត្តភាពមួយ
ផងដែរដើម្បីស្វែងយល់ពីទស្សនទាននិងជំហររបស់ដៃគូរអភិវឌ្ឍន៏ដែលនិងចូលរួមកិច្ចប្រជុំពិគ្រោះ
យោបល់ថ្នាក់ជាតិនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១១ ខាងមុខនេះ។
សូមជម្រាបថា សេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលបានចែងអំពីកាតព្វកិច្ចនៃការ
រាយការណ៏អំពីសកម្មភាព ស្ថានភាពនៃថវិកា និងផែនការសកម្ម ៕

No comments:

Post a Comment

yes