សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 21, 2011


ម៉ឹក ដារា និងគូកនប្រឈមនិងការ
ជាប់ពន្ធនាគារ អស់មួយជីវិត

​លោក​មឹក ដា​រ៉ា អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រឆាំង​គ្រឿងញៀន និង​លោក​ជា ឡេង ​ប្រធាន​ការិយាល័យ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ រួម​ជា​មួយ​និង​លោក​ឈៀង សុន អតីត​ស្នងការរង​ខេត្ត​បន្ទាយមានជ័យ​ត្រូវបាន​​ចោទ ប្រកាន់​ចំនួន​ពីរ​ បទល្មើស​គឺ​បទ​ពុករលួយ​និង​ជួញដូរ​គ្រឿងញៀន​។ បទ​ល្មើស​នេះ​អាច​ប្រឈម​នឹង​ការជាប់គុក​​អស់​មួយ​ជីវិត​នេះ​បើ​តាម​ការ​ឱ្យដឹង​របស់​លោក​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​​ ពុករលួយ​នៅក្នុង​សន្និសីទកាសែត​នៅ​រសៀល​ថ្ងៃទី​២១​មករា​នេះ​។​​ចំណែកឯ​លោក​ហ៊ុន ហ៊ាន អតីត​ស្នងការ​ខេត្ត​បន្ទាយ​​មានជ័យ​ដែល​ត្រូវបាន​គេ​ចាប់​ខ្លួន​ក្នុង​ សំណុំ​រឿង​នេះ ​ផង​ដែរ​កាលពី​ថ្ងៃ​ទី​១០​មករា​ត្រូវបាន​គេ​ចោទ​តែមួយ​ករណី​ប៉ុណ្ណោះ​គឺ​បទ​ពុករលួយ ​។​លោក​ឱម យ៉ិនទៀង​បានឱ្យដឹងថា សំណុំរឿង​ដ៏​ធំ​មួយ​នេះ​ត្រូវបាន​គេ​តាមដាន​តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ​ហើយ​ទើបតែ​បំបែក​នៅ​ពេល​នេះ​។ ​ លោក​មឹក ដា​រ៉ា គឺជា​មេក្លោង​ដែល​បង្កើត​បណ្តាញ​ជួញដូរ​គ្រឿងញៀន​យ៉ាង​ធំ​ដោយ​ប្រើ ប្រាស់​​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​របស់​ក្រសួង​មហាផ្ទៃ​ជា​ទីកន្លែង​ចាត់តាំង ​ហើយគេ​បាន​រកឃើញថា លោក​មឹក ដា​រ៉ា​​និង​គូកន​បាន​ប្រឌិត​ភស្តុតាង និង​បន្លំ​ឯកសារ​ជាច្រើន​ដើម្បី​ដោះ​លែង​ជនល្មើស​ទាក់ទង​នឹង​គ្រឿង​​ញៀន​ជា​ ថ្នូរ​និង​ប្រាក់​សំណូក​។ បន្ទាប់មក លោក​មឹក ដារ៉ា​បាន​យក​គ្រឿងញៀន​ដែល​ចាប់​បាន​ទៅ​ឱ្យ​​កូនចៅ​របស់​ខ្លួន​លក់​បន្ត​ទៀត​។​ លោក​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​អះ​អាង​ថា តុលាការ​បាន​អនុញ្ញាត​​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ើប​អង្កេត​បន្ត​ សំណុំរឿង​នេះ តែ​លោក​អះអាងថា គ្មាន​អ្នកធំ​ជាង​មឹក ដា​រ៉ា​ជាប់​ពាក់​ពន្ធ័ក្នុង​សំណុំរឿង​នេះ​ទេ​។ លោក​ឱម យ៉ិនទៀង​បាន​ឱ្យដឹង​ទៀត​ថា ចាប់​តាំងពី​ឆ្នាំ​២០០៧​មក មាន​សំណុំរឿង​ពី​១៥​ទៅ​១៧​ករណី​ដែល ​ជាប់​ពាក់ពន្ធ័​នឹង​រឿងក្តី​មួយ​នេះ​៕

No comments:

Post a Comment

yes