របាយការណ៏ IRI បង្ហាញថាអំពើពុករលួយ
ភាគច្រើនកើតមានលើមន្រ្តីរាជការ ពិសេសមន្រ្តី
នគរបាល
វិទ្យាស្ថានសាធារណៈរដ្ឋអន្តរជាតិ (IRI) នៅថ្ងៃសុក្រនេះ បានដកស្រង់ការស្ទង់មតិរបស់ខ្លួន ដោយបង្ហាញថា មន្រ្តីរដ្ឋាភិបាលជាច្រើនដែលមានការប្តេជ្ញាចិត្តប្រឆាំងអំពើពុក រលួយ បានប្រព្រឹត្តិអំពើពុករលួយ ជាពិសេសមន្ត្រីនគរបាល។
នៅក្នុងរបាយការណ៏ស្ទង់មតិដែលធ្វើដោយវិទ្យាស្ថាន IRI របស់សហរដ្ឋអាមេរិកនេះ បានរកឃើញថា ក្រុមប្រជាពលរដ្ឋបានឃើញអំពើពុករលួយកើតលើមន្រ្តីរាជការចំនួន២៣ ភាគរយ ក្រុមគ្រួសារប្រជាពលរដ្ឋដែលបានឃើញនូវការប្រព្រឹត្តអំពើពុករលួយ មានចំនួន២០ភាគរយ និងប្រជាពលរដ្ឋដែលបានឃើញនូវនគរបាលប្រព្រឹត្តអំពើពុករលួយមាន ចំនួន៣៥ភាគរយ។ តែទោះជាយ៉ាងណា របាយការណ៏នោះបានបង្ហាញផងដែរថា មន្រ្តីរដ្ឋាភិបាលប្រមាណ៤៥ភាគរយ ដែលមានការប្តេជ្ញាចិត្តខ្ពស់គួរសមចំពោះការបំបាត់អំពើពុករលួយ និង៤០ភាគរយមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំបាត់អំពើពុក រលួយ។
របាយការណ៏របស់វិទ្យាស្ថានសាធារណៈរដ្ឋអន្តរជាតិនេះ មិនមែនធ្វើតែលើបញ្ហាពុករលួយមួយនោះទេ គឺរួមមានរបាយការណ៏ជាច្រើនទៀត ដែលវិទ្យាស្ថាននេះធ្វើក្នុងរយៈពេល៦ខែ ទៅលើសាធារណៈជនទូទៅ ដោយផ្តោតលើបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍន៏ប្រទេស កង្វះម្ហូបអាហារ ការបោះឆ្នោត បញ្ហាដីធ្លី បញ្ហាអប់រំ និងដំណើរការបោះឆ្នោតផងដែរ៕
ប្រភពពី៖ សារព័ត៌មានសេរី
No comments:
Post a Comment
yes