សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 10, 2011

សម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យអំពាវនាវ
ឲ្យរដ្ឋាភិបាលបង្ខំឲ្យប្រទេសកម្ពុជា ដោះលែង
ជនជាតិថៃជាប់ឃុំ ៧នាក់ដោយគ្មានលក្ខខណ្ឌ

សម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ (PAD) នៅថ្ងៃអាទិត្យ ទី០៩ មករា បានចេញផ្សាយនូវ​សេចក្តីថ្លែងការណ៍មួយ ដោយបានអំពាវនាវឲ្យរដ្ឋាភិបាលបង្ខំឲ្យប្រទេសកម្ពុជា ដោះលែងជនជាតិ​ថៃជាប់ឃុំ ៧នាក់ដោយគ្មានលក្ខខណ្ឌណាមួយ។
ក្រុមPAD បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា មានភស្តុតាងបង្ហាញថា ជនជាតិថៃទាំង ៧នាក់នោះ ត្រូវបានចាប់ខ្លួននៅក្នុងទឹកដីថៃ ។ PAD បានថ្កោលទោសចំពោះបុគ្គលទាំងឡាយដែល​បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ជនជាតិថៃទាំងនោះបានចូលទឹកដីកម្ពុជា។
បុគ្គលដែលត្រូវបានគេថ្កោលទោសនោះ ក៏រួមបញ្ជូលទាំងលោកឧបនាយករដ្ឋមន្ត្រីថៃ ស៊ូថេប ថងស៊ូបាន រដ្ឋមន្ត្រីការបរទេស​កាស៊ីត ភិរម្យ រដ្ឋមន្ត្រីការពារជាតិ លោកឧត្តមសេនីយ៍ វង្សសុវណ្ណ និងអភិបាលខេត្តស្រះកែវ លោក សានីត ណាក់សុកស្រ៊ី ផងដែរ។
PAD បានថ្កោលទោសរដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រី អាភីស៊ីត វេចាជីវ៉ា ចំពោះបរាជ័យក្នុង​ការប្រើប្រាស់សិទ្ធិអំណាចរបស់ពួកគេ ដាក់សម្ពាធលើប្រទេសកម្ពុជា ឲ្យដោះលែងជនជាតិថៃទាំង៧​នាក់នោះ។
ក្រុមប្រជាជនអាវលឿង ក៏បានថ្កោលទោសលោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន រដ្ឋាភិបាល និង​ទាហានកម្ពុជា ចំពោះការចាប់ខ្លួនជនជាតិថៃនៅក្នុងទឹកដីថៃ ហើយនាំយកទៅកាន់តុលាការកម្ពុជា បើទោះបីជាប្រទេសថៃបានធ្លាប់ជួយជនភៀសខ្លួនកម្ពុជា នៅអំឡុងសម័យសង្គ្រាមស៊ីវិល នៅក្នុង​ប្រទេសជិតខាងមួយនេះក៏ដោយ។
សេចក្តីថ្លែងការណ៍នោះ បានសរសេរថា៖ «ខណៈដែលជនជាតិថៃទាំង ៧នាក់នោះ មិនបានឆ្លង​ដែនចូលទឹកដីកម្ពុជា ក្រុម PAD សូមអំពាវនាវទៅរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​ថៃ ឲ្យការពារសេចក្តីថ្លៃថ្នូរបស់ប្រទេសតាមរយៈបដិសេធទទួលយកចំណាត់ការផ្លូវច្បាប់នៅលើ​ករណីជនជាតិថៃ របស់តុលាការកម្ពុជា»។
សេចក្តីថ្លែងការណ៍នោះ បន្តថា​៖ «បន្ថែមពីលើនេះទៀត រដ្ឋាភិបាលត្រូវតែបញ្ចេញឱសានវាទជា​ផ្លូវការមួយទៅឲ្យកម្ពុជា និងចាត់វិធានការដ៏តឹងរឹងដាក់សម្ពាធទៅប្រទេសជិតខាងមួយនេះ ឲ្យដោះ​លែងជនជាតិថៃទាំង ៧នាក់ដោយគ្មានលក្ខខណ្ឌណាមួយឡើយ»៕

No comments:

Post a Comment

yes