ពួកវង្វេងប្រវត្តិសាស្ត្រសៀមឲ្យរដ្ឋាភិបាលខ្លួន
រកភស្តុតាងអោយបានច្បាស់ដើម្បីជួយថៃ
ទាំង៧នាក់នៅក្នុងគុកស្រុកខ្មែរ
សមាជិកអាវលឿង និងអ្នកច្បាប់របស់សៀមបានធ្វើដំណើរមកកម្ពុជានៅថ្ងៃទី០៩ មករា ដើម្បីស្វែង
រកការជួយជនជាតិសៀមទាំង៧នាក់ ដែលកំពុងតែជាប់ពន្ធនាគារព្រៃសរ ដោយសារតែឆ្លងដែន
ចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់កាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១០ នៅភូមិជ័យជោគ ស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ។ ហើយនៅថ្ងៃទី១០ មករា ក្រុមពួកអាវលឿងទាំង១១នាក់ និងចូលទៅជួបអ្នក
ទោសសៀមទាង៧នាក់ដែលនៅក្នុងពន្ធនាគារព្រៃសរ។ក្រុមសមាជិកអាវលឿងសៀម បានអះអាងថា ពួកគេមកនេះគឺដើម្បីជួបជាមួយមេធាវីការពារក្តីអោយជនជាតិសៀមទាំង៧នាក់ ក្នុងការសិក្សា
ផ្នែកច្បាប់ ដើម្បីជួយអ្នកទាំងនោះអោយមានសេរីភាព។ ហើយពួកគេចង់បង្កើតក្រុមប្រឹក្សាច្បាប់
ដើម្បីរកយុត្តិធម៏ដល់ជនជាតិថៃទាំង៧នាក់។ មិនតែប៉ុណ្ណោះពួកគេបានលើកឡើងថាការចោទរបស់
តុលាការខ្មែរគឺជាការមិនពិត ពីព្រោះអ្នកទាំង៧នាក់ស្ថិតនៅក្នុងទឹកដីសៀមទាងអស់ ដោយគេសំអាង
ថា គេមានឯកសារប័ណ្ណកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែលជាភស្តុតាងបង្ហាញថា ជាដីរបស់សៀម។
លោក ណាតាពុង្ស សមាជិកក្រុមប្រឹក្សាផ្នែកច្បាប់របស់រដ្ឋាភិបាលសៀមបានបញ្ឆាក់ថា តុលាការ
កម្ពុជាគ្មានអ្វីដែលដាក់បន្ទុកបន្ថែមទៀទៅលើជនជាតិថៃទាំង៧នាក់បានទេ។
ពួកវង្វេងវង្វាន់ប្រវត្តិសាស្ត្ររបស់សៀមទាំងនោះក៏បានអំពាវនាវទៅ អាប់ភីស៊ីតវេចាជីវ៉ា
នាយករដ្ឋមន្ត្រី កាស៊ីតភារម្យ រដ្ឋមន្ត្រីក្រសួងការបរទេស រដ្ឋមន្ត្រីការពារជាតិសៀម ប្រាវីត និងមេទ័ព
ភូមិភាគ១ និងស្ថាប័នដែលពាក់ព័ន្ធ ធ្វើយ៉ាងណារកភស្តុតាងអោយបានជាក់លាក់ បើមិនអាចធ្វើបាន
ទេ ប្រទេសសៀមនិងបាត់បង់ទឹកដីយ៉ាងធំធេង។
មន្ត្រីខ្មែរបានប្រតិកម្មតបថា ការលើកឡើងរបស់ពួកសៀមទាំងនេះគឺជាការមិនត្រឹមត្រូវខុសពីការពិត
ទាំងស្រុង ហើយសូម្បីតែរដ្ឋមន្ត្រីសៀមអាប់ភីស៊ីត ក៏បានទទួលស្កាល់ថា ជនជាតិសៀមទាំង៧នាក់
ពិតជាបានចូលមកក្នុងទឹកដីខ្មែរមែន។
No comments:
Post a Comment
yes