សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 20, 2011


វិទ្យុអាស៊ីសេរី បញ្ជាក់ពីជំហររបស់ខ្លួន

​វិទ្យុ​អាស៊ីសេរី RFA ដែល​មាន​មូលដ្ឋាន​ធំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជា​បន្ទាន់​មួយ ចុះ​ថ្ងៃ​ទី​១៩ ​មករា ឆ្នាំ​២០១១ ដើម្បី​បញ្ជាក់​ពី​ជំហរចំពោះ​រាល់​សំណួរ​នានា ទាក់ទង​នឹង​ការចាក់ផ្សាយ​ព័ត៌
មាន​របស់​ខ្លួន​។ សេចក្តី​ប្រកាស​របស់វិទ្យុអាស៊ីសេរី​នេះ ក៏​ដើម្បី​ឆ្លើយតប​ចំពោះ​សេចក្តីថ្លែងការណ៍​របស់អង្គ​ភាពព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​
ផងដែរ ។ ​សេចក្តីប្រកាស​ព័ត៌មាន ជា​ភាសា​អង់គ្លេស ចេញ​ផ្សាយ​ពី​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី ដែល​បាន​ចែកចាយ​ដល់​ក្រុមអ្នកកាសែត នា​ព្រឹក​ថ្ងៃទី​២០ ​មករា ឆ្នាំ​២០១១ វិទ្យុ​អាស៊ីសេរី បានបង្ហាញ​ថា ក្នុងនាម​ជា​អង្គភាព​ព័ត៌មាន​ឯករាជ្យ​មួយ វិទ្យុ​អាស៊ីសេរី មិន​យល់ព្រម ឬ​ក៏​មិន​កាន់ជើង​ភាគី​ណាលើ​បញ្ហា​អ្វីមួយ ដែលបាន​ផ្សាយ​ចេញ​នោះទេ​។ ជំនួយ​មកវិញ បេសកកម្ម​របស់​វិទ្យុ​អាស៊ី
សេរី គឺ​ការផ្សព្វផ្សាយ​ព័ត៌មាន​ត្រឹមត្រូវ ដំណឹង​មិន​កាន់ជើង​ខាង​ណា និង​ផ្តល់​វេទិកាឲ្យមាន​ការបញ្ចេ​ញមតិ ទស្សនៈ និង​គំនិត​យោបល់​នានា​។ ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក៏បាន​លើកឡើង​ថា រាល់​សំណួរ​នានា ដែល​ទាក់ទង​នឹង​ការរិះ​គន់ក្នុងការ​ចាក់​ផ្សាយ​នូវ​ព័ត៌មាន គួរ​គប្បី​តែ​សំដៅ​ទៅ​កាន់​បុគ្គល ដែល​បានធ្វើ​អត្ថាធិប្បាយ​ដោយផ្ទាល់ មិនមែន​សំដៅ​មកកាន់​វិទ្យុ​អាស៊ីសេរី​ទេ​។ ​ម្យ៉ាងវិញទៀត ខណៈ​ដែល​ប្រទេស​កម្ពុជា កំពុងតែ​បន្ត​ជ្រោមជ្រែងបង្កើនឲ្យមាន​តម្លាភាព គឺ​រាជរដ្ឋាភិបាល​កម្ពុជា​គប្បី​ចង​ចាំ​ថា សេរីភាព​បញ្ចេញមតិ រាប់​ទាំង​ក្រុមប្រឆាំង និង​ការរិះគន់​លើ​មន្ត្រី​គណបក្សកាន់អំណាច និង​នយោបាយ​នានា គឺជា​ការបើកចំហរ និង​សង្គម​ប្រជាធិបតេយ្យ​។​ សេចក្តីប្រកាស​របស់​វិទ្យុ​អាស៊ីសេរី​ខាងលើនេះ បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់ទីស្តីការគណៈ រដ្ឋមន្ត្រី បានចេញ​សេចក្តីថ្លែងការណ៍​ជា​ចំហរ ដោយ​បាន​ចាត់ទុកថា បទ​វិចារណកថា​របស់​វិទ្យុ​អាស៊ីសេរី ជា​ខេមរភាសាចាក់​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៤ ​មករា ឆ្នាំ​២០១១ និង​ចាក់ផ្សាយ​ឡើងវិញ នៅ​ថ្ងៃ​ទី​១៧ ​មករា ឆ្នាំ​២០១១ បាន​បំភ្លៃដោយ​ធ្វើ​ការវាយប្រហារ​នយោបាយ​លើ​លោក ហ៊ុន សែន​ ។ នោះ​គឺ​ការ​ស្រង់​សម្តី​របស់ លោក ប្រេដ អាដាម របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ដែល​បាន​រិះគន់​លើ​លោក ហ៊ុន សែន ចំពោះ​ការ​ដែល​លោក​ហ៊ុន​សែន​ បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​យូរ​ឆ្នាំ​។ សម្តេច ហ៊ុន សែន បាន​ឡើងកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ចាប់តាំងពី​ថ្ងៃ​ទី​១៤ ​មករា ឆ្នាំ​១៩៨៥​។​​ ​​​សេចក្តីថ្លែងការណ៍​នោះ រដ្ឋាភិបាល​បាន​គូសបញ្ជាក់ថា ចំណុច​សំខាន់​ក្នុង​អត្ថបទ​របស់​វិទ្យុ​អាស៊ីសេរី​នោះ គឺ​មិនមែន​ដើម្បី​អបអរសាទ​ចំពោះ​ការបំរើ​ប្រទេស​កម្ពុជា​អស់​រយៈពេល ២៦ ឆ្នាំ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ប៉ុន្តែ​វា​ជា​ការប៉ុនប៉ង​ដកហូត​សិទ្ធិ​អ្នក​បោះឆ្នោត ដែល​បាន​បោះឆ្នោត​ជ្រើសរើស​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឆ្នាំ​២០០៨ និង​ជា​ការបំផ្លាញ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ជា​ការលើកតម្កើង​គណបក្ស​ប្រឆាំង​ជាមួយ​នឹង​ការ​សម្លឹង​ឆ្ពោះ​ទៅកាន់​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ​២០១៣ ទៅវិញ​ទេ​។​

No comments:

Post a Comment

yes