សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 11, 2011


កម្ពុជានឹងពិនិត្យមើលផែនទីដែលបារាំងប្រកាសផ្តល់អោយ​

ដោយ លាង ដឺលុច
រដ្ឋាភិបាល​កម្ពុជា​នឹង​ណែនាំ​ដល់​មន្ត្រីទូត​របស់​ខ្លួន​ប្រចាំ ​ ទីក្រុង​ប៉ារីសដើម្បី ទាក់ទង​ស្វែងរក​មើលផែនទី​ដែល​រដ្ឋាភិបាល​បារាំង​ ប្រកាស​ផ្តល់​អោយ​សម្រាប់​ជួយ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ។​ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ស្វាគមន៍​ឆន្ទៈ​របស់​រដ្ឋាភិបាល​ បារាំង​យ៉ាងនេះ។
រដ្ឋាភិបាល​ក្រុងភ្នំពេញ​នឹង​ប្រាប់​ទៅ​ឯកអគ្គរាជទូត​របស់ខ្លួន​ប្រចាំ​ ទីក្រុង​ប៉ារីស​ប្រទេស បារាំង​ ដើម្បី​អោយ​មន្ត្រីទូត​ប្រញាប់​ទាក់ទង​ទៅ​រដ្ឋាភិបាលបារាំង​ និង​ដើម្បី​អាចមាន​លទ្ធភាព​ពិនិត្យ​មើល​ភ្លាម​កម្រង​ផែនទី​ស្តីពី​ព្រំដែន​ កម្ពុជាថៃ​ ដែល​បារាំង​បាន​ធ្វើរួមគ្នា​ជាមួយថៃ​កាលពី​១០០ឆ្នាំមុន។​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោកកុយ គួង​បានអះអាង​ថា កម្ពុជា​មិនអាច​ពន្យា​ពេល​ទៀត​ឡើយ ហើយត្រូវ​ប្រមូល​នូវ​រាល់​ផែនទី​ដែល​ស្របច្បាប់ មាន​តម្លៃ​ជាអន្តរជាតិស្តីពី​ការចែក​ខណ្ឌសីមា​ព្រំដែន​កម្ពុជាថៃ។ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ថ្លែង​ស្វាគមន៍​ឆន្ទៈ​ របស់រដ្ឋាភិបាល​បារាំង​ដែល​បាន​ប្រកាស​ផ្តល់​ឯកសារ​ចាំបាច់​បែប​នេះ។
កាលពី​ថ្ងៃពុធ​ទី៩កុម្ភៈ​ម្សិលមិញ​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បារាំង​លោកBernard Valero​បានថ្លែង​ប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​AFPថា​ រដ្ឋាភិបាលបារាំង​ពេញចិត្ត​នឹង​ផ្តល់​ឯកសារ​​នានា​ ដល់​ប្រទេស​ណាដែល​ស្នើចង់​បានឯកសារ​ទាំងនោះ។​ គួរ​រម្លឹក​ថា ​នៅ​ក្នុង​សម័យកាល​ដែល​បារាំង​ធ្វើជា​អាណាព្យាបាល​របស់​កម្ពុជា បារាំង​និង​ប្រទេស​ថៃ ដែល​កាលណោះ​មាន​ឈ្មោះថា​ សៀម បាន​រួមគ្នា​ធ្វើផែនទី​គូស​ខណ្ឌសីមា​បែងចែក​ទឹកដី​រវាង​កម្ពុជា និង​សៀម។​ ការ​គូសផែនទី​កំណត់​បន្ទាត់​ព្រំដែន​កម្ពុជា​សៀម​នៅឆ្នាំ​១៩០៨​ ត្រូវ​បាន​ធ្វើឡើង​ក្រោមការ​ព្រមព្រៀង​គ្នាលើ​អនុសញ្ញា​១៩០៤ និង​សន្ធិសញ្ញា​១៩០៧។ អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃទីស្តី​ការ​គណរដ្ឋមន្ត្រី​កម្ពុជា លោកទិត សុធា បាន​អត្ថាធិប្បាយ​បែប​សុទិដ្ឋិនិយម​ថា ឯកសារ​ផែនទី​ដ៏ចាំបាច់ ដែល​បាន​មកពី​ប្រទេស​បារាំង​និង​រឹតតែ​ធ្វើ​កម្ពុជា​មានប្រៀប​សង្កត់​លើថៃ​ ថែមទៀត។​ លោក
កុយ គួង​វិញបាន​ថ្លែង​ស្រដៀង​គ្នាអំពី​សារៈ​សំខាន់​នៃផែនទី​ច្បាប់​ដើម​ដែល​ បារាំង​បាន​តំកល់ទុក។​ គឺជា​ផែនទី​ដែលត្រូ​វបាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ដោយ​បារាំង កម្ពុជា និង​សៀម​ខ្លួនឯង​ផ្ទាល់​ផង​ដែរ។ បើទោះជា​ រដ្ឋាភិបាល​ថៃខិត
ខំ​ព្យាយាម​តវ៉ា​ដណ្តើម​ដីពីកម្ពុជា​ក៏​ដោយនោះ នៅពេល​នេះ​ថ្នាក់​ដឹកនាំ​ថៃ​មិនបាន​ស្វាគមន៍​ការ​ប្រកាស​ផ្តល់​ជំនួយ​ឯកសារ​ ផែនទី​របស់​រដ្ឋាភិបាលបារាំង​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​នោះទេ៕ ប្រភពពីវិទ្យុ បារាំង អន្តរជាតិ RFI

No comments:

Post a Comment

yes