សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 11, 2011


ក្រុមការងារគណបក្ស សិទ្ធិមនុស្ស និង គណបក្ស
សម រង្ស៊ី
ជួបគ្នានិយាយពីរូបមន្តនៃការចងសម្ព័ន្ធភាព

នៅ​ក្នុង​ជំនួប​រវាង​ក្រុម​ការងារ​គណបក្ស​សម​រង្ស៊ី​និង​គណបក្ស​សិទ្ធិមនុស្ស
អំពី​សម្ព័ន្ធភាព​នៃ​គណបក្ស​ទាំង២​កាល​ពី​រសៀល​ថ្ងៃទី១០ កុម្ភះ ម្សិលម៉ិញ​នេះ​នៅ​ក្នុង​ទី​ស្នាក់​ការ​កណ្តាល​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ខាង​ក្រុម​ការងា​របស់​គណបក្ស​សម​រង្ស៊ី​ដឹកនាំ​ដោយ​លោក​សុន​ឆ័យ​និង​លោកស្រី
មូរ​សុខហួរ​ចំនែក​ឯ​ក្រុម​ការងារ​របស់​គណបក្ស​សិទ្ធិមនុស្ស​ដឹកនាំ​ដោយ​លោក​គៀត​សុគន្ធ​និង​លោក​សឺន​ស៊ូបែរ្តិ៏​។​សូម​ជំរាប​ថា​នៅ​ក្នុង​ជំនួប​នោះ​លោក​គៀត​សុគន្ធ​ដែល​ជា​អ្នក​សម្រប​សម្រួល​របស់​ក្រុម​ការងារ​នៃ​គណបក្ស​សិទ្ធិមនុស្ស​បាន​និយាយ​ថា​នៅ​ក្នុង​ការជួប​រវាង​ក្រុម​ការងារ​នៃ​គណបក្ស​ទាំង២​គឺ​ទី១​បាន​និយាយ​ពី​គោល​បំណង​ពិត​ប្រាកដ​របស់​គណ
បក្ស​ទាំង​២​តើ​វា​អាច​ទៅ​ជា​យ៉ាង​ណា?​និង​ទី​២​តើ​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច​ដើម្បី​បាន​សម្រេច​នូវ​គោល​បំណង​និង​ត្រូវ​ដើរ​លើ​ផ្លូវ​អ្វី​។
លោក​គៀត​សុគន្ធ​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​បញ្ហា​ធំៗ​មួយ​ចំនួន​ទៀតគឺ​មិន​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​ជំនួប​នោះ​នៅ​ឡើយ​ទេ​។
​គួរ​ជំ​រាប​ផង​ដែរ​ថា​ការ​ដែរ​ក្រុម​ការងារ​នៃ​គណបក្ស​ទាំង​២​ជួបគ្នា
នេះ​គឺ​ជា​លើក​ដំបូង​បន្ទាប់​ពី​លោក​សម​រង្ស៊ី​ប្រធាន​គណបក្ស​សម​រង្ស៊ី​
និង​លោក​កឹម​សុខា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​ធ្វើ​ការ​ឆ្លើយ​ឆ្លង​គ្នា​
តាម​រយៈ​លិខិត​ស្តី​ពី​រូបមន្ត​នៃ​ការ​បង្រួប​បង្រួម​រវាង​គណបក្ស​ទាំង​២​៕

No comments:

Post a Comment

yes