សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 22, 2011


កម្ពុជាបដិសេធមិនឱ្យមានវេទិកាជាមួយអង្គការសង្គម

ប្រទេស​កម្ពុជា​បាន​បដិសេធ​ចោល​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ ការសុំ​ឱ្យ​មាន​វេទិកា​ជួបគ្នា​រវាង​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​ដោយ​ចាត់​ ទុកថា​មិន​តំណាង​ឱ្យ​សំឡេង​អង្គការ​សង្គម​ទាំងមូល​ហើយ​នាំ​ឱ្យ​បាត់លទ្ធិ​ ប្រជាធិបតេយ្យ។
នៅក្នុង​ជំនួប​គ្នា​មួយ​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​កាលពី​សប្តាហ៍​មុន​លោក​ស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី​ បាន​ពាំនាំ​សំណើ​របស់​អង្គការ​ក្រៅ
រដ្ឋាភិបាល​ចំនួន​ជាង​៣០០​ ដើម្បី​ស្នើ​ឲ្យ​មាន​វេទិកា​រវាងអង្គការ​សង្គមស៊ីវិល​និង​រដ្ឋាភិបាល​នេះ។ ក៏ប៉ុន្តែ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​ច្រានចោល។
លោក​អៀង សុផល្លែត​ ជំនួយការ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បានថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​កាលពី​សប្តាហ៍​មុនថា​លោក​នាយក​ រដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​ប្រាប់​លោក​ស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី​ ថា​លោក​មិនអាច​ទទួល​យក​បាន​សំណើ​នេះ​បាន​ទេ ​ពីព្រោះ​សំណើ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ជាង​៣០០​ មិនមែន​តំណាង​ឲ្យ​សំឡេង​ភាគ​ច្រើន​ទេ​ នៅ​ក្នុង​ខណៈ​ពេលដែល​កម្ពុជា​មាន​អង្គការ​សង្គមស៊ីវិល​ប្រមាណ​ជាង​៣.០០០។
«សិទ្ធិ​របស់​ NGO ​ជាង​៣.០០០ NGO​ ដែល​លោក​ស៊ូប៊ែឌី​បាន​លើក​យក​ត្រឹមតែ​ NGO​ ៣០០​ ប៉ុណ្ណោះ​ដើម្បី​យក​ជា​សំឡេង​ដើម្បី​រៀបចំ​ឯកសារធ្វើជា​ Dialogue ​(ការពិភាក្សា)​ ជាមួយ​រដ្ឋាភិបាល​ដែល​ជា​ការបំពាន​សិទ្ធិ​របស់ NGO​ ដទៃ​ទៀត​ផង​ក៏ជា​ការ​បំបាត់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ សិទ្ធិ​បញ្ចេញ​យោបល់​របស់​ NGO ​ផ្សេង​ទៀត»។
លោក​ ស៊ូយ៉ា ប្រាសាទ ​ស៊ូប៊ែឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជា
ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៅកម្ពុជា​នៅក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​អស់​ រយៈពេល​មួយសប្តាហ៍​កន្លង​ទៅ​នេះ​បាន​ជួប​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​សំខាន់ៗ​ គណបក្ស​ប្រឆាំង​ និង​អង្គការ​សង្គមស៊ីវិល​មួយ​ចំនួន។ អ្នកស្រី​ចក់ សុភាព​ ជំនួយការ​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​ដែលបាន​ចូល​ជួប​ជាមួយ​នឹង​លោក​ស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី ​កាលពី​ថ្ងៃពុធ ​កន្លងទៅ​នេះ ​ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល​ចំនួន២០​ផ្សេងទៀត​បាន​និយាយ​ថា​អង្គការ​ សង្គម​ស៊ីវិល​ចំនួន​ប្រមាណ​ជាង​៣០០​ ដែល​បាន​ស្នើសុំ​តាមរយៈ​ លោក​ ស៊ូយ៉ា ​ប្រសាទស៊ូប៊ែឌី​ គឺជា​គំរូ​គ្រប់គ្រាន់​ហើយ ​ដែល​តំណាង​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់។
លោកស្រី​បាន​លើកឡើង​ទៀតថា​ អង្គការ​សង្គម​ស៊ីវិល​នៅកម្ពុជា​ មាន​ជាង​៣.០០០​មែន ​ក៏​ប៉ុន្តែ​អង្គការ​ទាំងនោះ​ពុំមាន​សកម្មភាព​លេចធ្លោ​ទេ។
«តំណាង​ទាំងអស់ ​គឺ​សុទ្ធតែ​តំណាង​ដែល​គាត់​ធ្វើការ​សកម្ម​ក្នុង​ការការពារ​សិទ្ធិមនុស្ស ​ការពារ​ដល់​តំណាង​សហគមន៍​នានា​ដែល​គាត់​ធ្វើការ​ហ្នឹង។ អញ្ចឹង​ខ្ញុំ​គិតថា​ការណ៍​ដែល​តំណាង​ពិសេស​គាត់​បាន​ជួប​ចំនួន​២០០​វាល្មម​ គ្រប់គ្រាន់​ដែល​អាច​ដាក់​ចេញ​ជា​អនុសាសន៍​សំខាន់​ជូន​នាយក​រដ្ឋមន្រ្តី»។
លោក​ស៊ូយ៉ា ប្រាសាទ​ ស៊ូប៊ែឌី ​មក​បំពេញ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ចំនួន១០ថ្ងៃ​ហើយ​លោក​គ្រោង​នឹង​ធ្វើ​ សន្និសីទ​កាសែត​មួយ​នៅថ្ងៃ​ព្រហស្បត៍​ខាងមុខ​នេះ។
ដំណើរ​ទស្សនកិច្ច​លើក​ទីបួន ​មកកាន់​ប្រទេស​កម្ពុជា​លើក​នេះ​លោក​ស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី​ បាន​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​បញ្ហា​គោរព​សិទ្ធិ​មនុស្ស ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ប្រព័ន្ធ​តុលាការ។
លោករ៉ុង​ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ដែល​បាន​ដឹកនាំ​មន្រ្តី​របស់​លោក​ទៅជួប​លោក ស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី ​នៅថ្ងៃច័ន្ទ​នេះ ​បាន​មានប្រសាសន៍​ឲ្យដឹងថា​ លោក​បាន​លើក​យក​កង្វល់​ចំនួន​បួន​ចំណុច​ធំៗ​ គឺ​សិទ្ធិ​ទទួល​ការអប់រំ ​សិទ្ធិ​ជួប​ប្រជុំ​ សិក្ខាសាលា ​កូដកម្ម ​បាតុកម្ម ​សេចក្តី​ព្រាងច្បាប់​ស្តីពី​សហជីព​ សង្គម​ស៊ីវិល ​និង​អំពើ​ឃាតកម្ម​ទៅលើ​មេដឹកនាំ​សហជីព​មួយ​ចំនួន​ដែល​រួមមាន​លោក​ជា វិជ្ជា ​លោក​រស់ សុវណ្ណារ៉េត ​និង​លោក​ហ៊ី វុទ្ធី។
«បញ្ហា​ដែល​យើង​បាន​លើកឡើង ​គាត់​ស្វាគមន៍​ រីករាយ ​ហើយ​គាត់​នឹងយក​បញ្ហានេះ​ទៅ​(ពិភាក្សា​ក្នុង)​ជំនួបជាមួយ​ខាង​តំណាង​ រដ្ឋាភិបាល។ ហើយ​គាត់នឹង​ដាក់​បញ្ចូល​ទៅក្នុង​របាយការណ៍​ដាក់​ជូន​អង្គការ​ សហប្រជាជាតិ»។
លោក​យឹម សុវណ្ណ ​អ្នកនាំពាក្យ ​និង​ជាអ្នក​តំណាងរាស្រ្ត​គណបក្ស​ជំទាស់​ដ៏ធំ​មួយ​បាន​និយាយ​ថា​នៅថ្ងៃ​ ពុធខាង​មុខ​នេះ ​គណបក្សសម​ រង្ស៊ី ​នឹង​មាន​ជំនួប​គ្នា​មួយ​ជាមួយ​លោក​ស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី។ លោក​សុវណ្ណ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​គណបក្ស​សម រង្ស៊ី​នឹង​ស្នើសុំ​ឲ្យ​តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ពិនិត្យ​ទៅលើ ​សិទ្ធិ​អ្នក​តំណាងរាស្រ្ត​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​រំលោភ​បំពាន​ ក្រោយពី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន។
អ្នក​តំណាងរាស្រ្ត​ដែល​ត្រូវបាន​រំលោភ​បំពាន​នោះ​ត្រូវបាន​លោក​យឹម សុវណ្ណ ​បញ្ជាក់​ថា​ មាន​លោក​សម រង្ស៊ី ​លោកស្រី​មួរ សុខហួរ ​និង​លោក​ហូ វ៉ាន់ ​ជាដើម។
«ជា​ពិសេស​តំណាងរាស្រ្ត​សម រង្ស៊ី​ តែម្តង​ តែ​មក​ដល់​ពេលនេះ​ គឺ​មិនទាន់​បាន​ដោះស្រាយ​នៅឡើយ​ទេ ​ដោយ​តុលាការ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច​នេះ ​គេ​បាន​ចោទប្រកាន់​កាត់ទោស​ ដាក់​ពន្ធនាគារ១​២ឆ្នាំ។ ហើយ ខ្ញុំ​យល់​ថា​ ករណីនេះ​ នេះ​ជា​ករណី​នយោបាយ​ ជា​ករណី​សិទ្ធិ​មនុស្ស​ដែល លោក​ស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី​ យកចិត្ត​ទុកដាក់​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»។
លោក​ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី ​មកកាន់​ប្រទេស​កម្ពុជា​នៅក្នុង​បេសកកម្ម​ទៀតទាត់​រយៈពេល​៦ខែ​ម្តង​ដើម្បី​ ប្រមូល​ព័ត៌មាន​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​សម្រាប់​ដាក់​បញ្ចូល​នៅ​ក្នុង​ របាយការណ៍​របស់​អ្នក​អង្កេតការណ៍​ពិសេស​ដើម្បី​ដាក់​ជូន​សម័យប្រជុំ​លើក​ ទី១៨​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ៕
ពីវិទ្យុ VOA សំឡេងសហរដ្ឋអាមេរិក

No comments:

Post a Comment

yes