ពលរដ្ឋរស់នៅមាត់ស្ទឹងសៀមរាបនឹងចាកចេញនៅ
ខែមេសាឆ្នាំនេះ
រើចេញទៅតំបន់ថ្មី។ រូបថតដោយ លីវ សាន។
ប្រជា ពល រដ្ឋ ចំនួន ជាង បួន រយ គ្រួសារ ដែល បច្ចុប្បន្ន រស់នៅ តាម ដងស្ទឹង សៀមរាប នឹងត្រូវ ចាក ចេញ នៅ ក្នុង ខែមេសា ឆ្នាំនេះ ទៅ រស់ នៅ កន្លែង ថ្មី ក្នុង សង្កាត់ សំបួរ តាម ការ រៀបចំ របស់ អាជ្ញាធរ ក្រុង សៀមរាប ក្នុង ពេល ដែល ពួក គេ នៅ មាន ការ ព្រួយ បារម្ភ ទៅ លើ បញ្ហា ជា ច្រើន។ លោក លីវសាន្ត ធ្វើសេចក្តីរាយការណ៍ពិស្តារពីខេត្តសៀមរាប។
បើ តាម ការ អះអាង របស់ លោក អឿន ពៅ អភិបាល រង ក្រុង សៀមរាប បាន ប្រាប់ វិទ្យុ អូស្ត្រាលី ឲ្យ ដឹង ថា តាម ការ ជួប ប្រជុំ ជា មួយ ប្រជា ពលរដ្ឋ ដែល បច្ចុប្បន្ន រស់ នៅ តាម ដង ស្ទឹង សៀមរាប ពួក គាត់ បាន យល់ ព្រម ចាក ចេញ ពី ទីនេះ ទៅ រស់ នៅ កន្លែង ថ្មី ក្នុង អំឡុង ខែ មេសា ឆ្នាំ នេះ ដើម្បី ផ្តល់ ឱកាស ឲ្យ អាជ្ញាធរ រៀប ចំការ អភិវឌ្ឍ តាម ដងស្ទឹង សៀមរាប នេះ ។
(សំឡេងលោក អឿន ពៅ)
លោក បាន បញ្ជាក់ ទៀតថា ជំហាន ដំបូង នេះ គឺ ធ្វើ តែ ពី ចំណុច ស្ពាននាគ ទៅ ទល់ នឹង ស្ពាន ក្រវ៉ាត់ ក្រុង ប៉ុណ្ណោះ ។ លោក បាន មាន ប្រសាសន៍ ទៀត ថា កន្លែង ថ្មី ដែល ពួក គាត់ រស់ នៅ នោះ គឺ មិន ឆ្ងាយ ពី ក្រុង ប៉ុន្មាន នោះ ទេ ដោយ ពួក គាត់ មួយ គ្រួសារៗ ទទួល បាន ដី មួយ ប្លង់ និង សមិទ្ធ ផល ផ្សេង ទៀត តាម ការ រៀប ចំ របស់ អាជ្ញាធរ ។
(សំឡេងលោក អឿន ពៅ)
បង ស្រី ឈ្មោះ ជីវ័ន្ត រស់ នៅ តាម មាត់ ស្ទឹង នៃ ភូមិ បឹង ដូនប៉ា សង្កាត់ ស្លក្រាម បាន ឲ្យ ដឹង ថា បើ ទោះ បី ជា មាន ពល រដ្ឋ មួយ ចំនួន តូច មិន ពេញ ចិត្ត នឹង ដំណោះ ស្រាយ របស់ អាជ្ញាធរ ក៏ ពិត មែន តែ ពួក គាត់ ភាគ ច្រើន ក៏ បាន យល់ ព្រម ចាក ចេញ ពី ទី កន្លែង នេះ ផង ដែរ ។
(សំឡេងបងស្រី ជីវ័ន្ត)
បង ស្រី បាន បញ្ជាក់ ទៀត ថា ប្រការ ដែល ពួក គាត់ ព្រួយ បារម្ភ ជាង គេ នោះ គឺ បញ្ហា សាលា រៀន។
(សំឡេងបងស្រី ជីវ័ន្ត)
បង ស្រី ម្នាក់ ទៀត ឈ្មោះ សុធី ដែល រស់ នៅ តាម មាត់ ស្ទឹង ដែរ នោះ នៃ ភូមិ វត្តស្វាយ សង្កាត់ សា លា កំរើក បាន ប្រាប់ វិទ្យុ អូស្ត្រាលី យ៉ាង ដូច្នេះថា ។
(សំឡេង បងស្រី សុធី)
ពាក់ ព័ន្ធ នឹង ការ ព្រួយ បារម្ភ របស់ ប្រជា ពលរដ្ឋ លោក អឿន ពៅ បាន មាន ប្រសាសន៍ ថា ទី កន្លែង រស់ នៅ ថ្មី របស់ ពួក គាត់ គឺ មិន មាន បញ្ហា អ្វី ដែល គួរ ឲ្យ ព្រួយ បារម្ភ នោះ ឡើយ ។
(សំឡេង លោក អឿន ពៅ)
សូម បញ្ជាក់ ថា ការ រៀប ចំ សោភ័ណ ភាព តាម ដង ស្ទឹង សៀមរាប នេះ គឺ ជា ផ្នែក មួយ នៃ គម្រោង ស្តារ ក្រុង សៀមរាប ដែល នឹង ត្រូវ ចំណាយ ថវិកា ចំនួន ជាង ៤០ លាន ដុល្លារ អាម៉េ រិក ហើយ ថវិកា ដែល បាន មក នេះ គឺ បាន មក ពី កិច្ច ព្រម ព្រៀង ឥណទាន រវាង រដ្ឋាភិ បាល កម្ពុជា និង សាធា រណ រដ្ឋកូរ៉េ ។ ពីវិទ្យុ អូស្រ្តាលី
No comments:
Post a Comment
yes