សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 19, 2011


កម្ពុជានឹងយកកិច្ចព្រមព្រៀងបទឈប់បាញ់ជាអចិន្ត្រៃយ៍
ទៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន

ប្រទេស​កម្ពុជា​នឹង​នាំយក​កិច្ច​ព្រមព្រៀង​បទ​ឈប់បាញ់​ជាអចិន្ត្រៃយ៍​ទៅ​ កាន់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ក្នុង​ទីក្រុង​ ហ្សាកាតា​នៅ​សប្តាហ៍​ក្រោយ។​ សំណើ​ឈប់​បាញ់​នេះ​បាន​ស្នើ​ឡើងដោយ​លោក នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​បដិសេធ។​ ក្រុម​អ្នក​សង្កេត​ការណ៍​សង្ស័យ​ថា​ កិច្ច​ព្រមព្រៀង​បទ​ឈប់បាញ់​នេះ​អាច​នឹង​ទទួល​បរាជ័យ។


ដោយ ជន សក្តា

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ហោ ណាំហុង​កំពុង​រៀបចំ​ខ្លួន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ ការ​បរទេស​អាស៊ាន​នៅ​ក្នុង​ទីក្រុង​ហ្សាកាតា​ ​នៅ​សប្តាហ៍​ក្រោយ​នេះ។​ ក្រុម​អ្នក​សង្កេត​ការណ៍​បាន​និយាយ​នៅថ្ងៃ​សុក្រ​នេះ​ថា​ កិច្ច​ព្រមព្រៀង​បទ​ឈប់បាញ់​នឹង​មាន​ភាព​ស្មុគស្មាញ​​និង​ ប្រហែលជា​មិន​អាច​ទទួល​ជោគជ័យ​បាន​ទេ។
លោក​អ៊ូ វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​បាន​ថ្លែង​ថា​អាស៊ាន
មិន​អាច​បញ្ជូន​អ្នក​សង្កេត​ការណ៍​មក​កាន់​តំបន់​ជម្លោះ​ព្រំដែន​ រវាងប្រទេស​កម្ពុជា​និងប្រទេសថៃ​បាន​ទេ​ ​បើ​មាន​ប្រទេស​ណាមួយ​នៅ​ក្នុង​សមាគម​អាស៊ាន​វេតូ ​ឬ​ប្រឆាំង​នោះ។ «ការ​ស្នើសុំ​បទ​ឈប់បាញ់​ជា​អចិន្ត្រៃយ៍​ដោយ​លោក នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​គឺ​ជា​យន្តការ​មួយ​សម ស្រប។ ​លទ្ធផល​នៃ​ការ សម្រេច​លើ​កិច្ច​ព្រមព្រៀង​បទឈប់​បាញ់នេះ​នឹង​មាន​ការ​ ស្មុគស្មាញ។ ​ប៉ុន្តែ​បន្ទុក​សម្ពាធ​ ​ដំបូង​នឹង​ធ្លាក់​ទៅ​លើ​អាស៊ាន ​និង​បន្ទាប់​មក​ធ្លាក់​ទៅលើ​ប្រទេស​ថៃ ​ហើយ​ប្រទេស​ថៃ​ គ្មាន​ជម្រើស​ណា​ដែល​ចំណេញ​ទេ​ ក្នុងពេល​បច្ចុប្បន្ននេះ​ ដោយសារ​តាម​ផ្លូវច្បាប់ ​យើង​ឈ្នះ។ ​ដូច្នេះ​ប្រទេស​ថៃ​ឆ្លើយតប​យ៉ាងម៉េច​ក៏​យើង​ឈ្នះ​ដែរ»។
ប្រទេស​សមាគម​អាស៊ាន​មាន​ប្រទេស​ប្រូណេ​ ប្រទេសកម្ពុជា ​ប្រទេស​ឥណ្ឌូនេស៊ី ប្រទេស​លាវ ​ប្រទេស​ម៉ាឡេស៊ី ​ប្រទេស​ភូមា ​ប្រទេស​ហ្វីលីពីន​ ប្រទេស​សិង្ហបូរី​ ប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម។
លោក​ហង្ស ឆៃយ៉ា ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ បាន​ថ្លែង​ថា​ លទ្ធផល​នៃ​សេចក្តី​សម្រេច​អំពី​កិច្ច​ព្រមព្រៀង​បទ​ឈប់បាញ់​នេះ​នឹង​មាន​ លក្ខណៈ​ជា​ពាក្យ​សន្យា​ ប៉ុន្តែ​មិន​អាច​មើល​ឃើញ​នូវ​អ្វី​ដែល​ជា​យន្តការ​ច្បាស់​លាស់​សម្រាប់​ បញ្ជូន​អ្នក​សង្កេត​ការណ៍​មក​ត្រួត​ពិនិត្យ​បទ​ឈប់បាញ់​រវាង​ប្រទេស​កម្ពុជា ​ និង​ប្រទេស​ថៃ​នោះ​ទេ។
«អាស៊ាន​អត់​មាន​កាតព្វ​កិច្ច​សំខាន់​ផ្នែក​សន្តិសុខ​ទេ។​ ម៉្លោះ​ហើយ​វាអត់​ប្រយោជន៍​ទេ។ ​អាស៊ាន​មិន​ដែល​មាន​បទ​ពិសោធន៍​ ឬ ​កាតព្វ​កិច្ច​ផ្នែក​សន្តិសុខ ​ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​រវាង​ប្រទេស​កម្ពុជា និង​ថៃ​ទេ។ ​អាស៊ាន​អត់មាន​អំណាច​ អត់មាន​យន្តការ​ អត់មាន​កាតព្វ​កិច្ច​ អត់មាន​ធនធាន ​អត់មាន​កម្លាំង​សន្តិសុខ​ជួយ​បាន​ទេ។ ​អាស៊ាន​និយាយ​តែ​នឹង​មាត់​ និង​នយោបាយ»។
លោក​កុយ គួង ​អនុ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ថ្លែង​ថា​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី ​Marty Natalegawa ​ប្រធាន​អាស៊ាន​បាន​គាំទ្រ​កិច្ច​ព្រមព្រៀង​បទ​ឈប់បាញ់​ថ្នាក់​រដ្ឋមន្ត្រី​ ការ​បរទេស​អាស៊ាន​នេះ។«បទ​ឈប់បាញ់​ជា​អចិន្ត្រៃយ៍​គឺជា​ចំណុច​សំខាន់​មួយ
ក្នុង​ចំណោម​ចំណុច​ សំខាន់​ផ្សេងៗ​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ នៅ​សប្តាហ៍ក្រោយ​ ពីព្រោះ​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍ ​គឺជាអនុសាសន៍​ជា​អាទិភាព​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ ប្រជាជាតិ។ មុននឹង​យើង​ដោះស្រាយ​បញ្ហា​អ្វី​ក៏ដោយ​ ​យើង​ត្រូវការ​ទាមទារ​ឱ្យ​មាន​សន្តិសុខ​ និង​សន្តិភាព​ជា​អចិន្ត្រៃយ៍​សិន»។
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ស្នើ​សុំ​ឱ្យ​ប្រទេស​ថៃ​ចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​ នៅ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាននៅ​ថ្ងៃទី​២២​ ខែកុម្ភៈ។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ថៃ​ Abhisit Vejjajiva ​បានបដិសេធ
សំណើ​បទ​ឈប់​បាញ់​នេះ។
ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ កាលពី​ថ្ងៃច័ន្ទ​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ កងទ័ព​កម្ពុជា​ និងកង​ទ័ព​ថៃ​ថ្មីៗ​នេះ​ ​នៅតំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ ​និងបាន​អំពាវនាវ​ដល់​ភាគី​ទាំងពីរ​ឱ្យ​បង្កើត​បទ​ឈប់បាញ់​ជា​អចិន្ត្រៃយ៍ ​និង​ដោះស្រាយជម្លោះ​ដោយ​សន្តិវិធី៕ ពីវិទ្យុ VOA សំឡេងសហរដ្ឋអាមេរិក

No comments:

Post a Comment

yes