សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 19, 2011


​សម្តេចក្រុមព្រះ ទម្លាយរឿង ញឹកប៊ុនឆៃ ទៅសុំ

នាយករដ្ឋមន្ត្រី អោយបានគ្រប់ពីកៅអីក្នុងការ

បោះឆ្នោត២០០៨


សម្តេច​ក្រុមព្រះ នរោត្ត រណ្ណឬទ្ធិ បាន​មាន​ព្រះ​បន្ទូល​ចោទ​ប្រកាន់​មន្ត្រី គណបក្ស​ហ្វុន​ស៊ិនប៊ិច​ថា​គ្មាន​គោលជំហរ​ច្បាស់​លាស់​ក្រៅ​ពី​ដណ្តើម​អំណាចគ្នា ។​ប៉ុន្តែ​មេ​ដឹក​នាំ​គណបក្ស ហ៊្វុន​ស៊ិនប៉ិច បាន​ធ្វើ​ការ​បដិ​សេធ​។
​សម្តេច​ក្រុម​ព្រះ​នរោត្ត​រណ្ណឬទ្ធិ​មាន​បន្ទូល​ចោទ​ប្រកាន់​យ៉ាង​ដូច្នេះគឺ​នៅ​ក្នុង​ពេល​ដែល​ព្រះអង្គ​ជួប​សំណេះ​សំណាល​ជាមួយ​សមាជិក​និង​សមាជិកា​បក្ស នៅក្នុង​រាជ​ធានី​ភ្នំពេញ ចំនួន​ប្រមាណ ១០០នាក់​នៅក្នុង​ភោជនី​ដ្ឋាន ឃីង​ហ្វូត ក្នុង​រាជ​ធានី​ភ្នំពេញ​នាព្រឹក​ថ្ងៃសៅរ៍ទី​៩កុម្ភះ​នេះ​។
​ព្រះអង្គ​មាន​បន្ទូល​លើក​ឡើងថា គណបក្ស​ហ្វុន​ស៊ិនប៊ិច កាលពី​បោះ​ឆ្នោតក្នុង​ឆ្នាំ​២០០៨ មិន​បាន​ពីរ​កៅអីទេ​គឺបាន​តែមួយ​កៅអី​កន្លះទេ ហើយ លោក ញឹក​ប៊ុនឆៃ បាន​ធ្វើ​ការ​ស្នើរ​សុំ​បង្គ្រប់​ចំនួនពីរ​កៅអី​ពី​ ហ៊ុន​សែន ។
​សម្តេច​ក្រុម​ព្រះ​បាន​មាន​បន្ទូល​ចោទ​ទៅ​លើ​អគ្គលេខា​ធិការ​បក្ស​ហ្វុន​ស៊ិនប៊ិច លោក​ញឹក​ប៊ុន​ឆៃ ផង​ដែរ ថា​បាន​ធ្វើ​ឱ្យ​ព្រះ​អង្គ​ជាប់គុក ចំនួន ១៨​ខែ កាល​ពី​ពេល​កន្លង​មក​នេះ ។ ទាក់ទង​និងការចោទប្រ​កាន់​នេះ​អគ្គលេខាធិការ

បក្យហ្វុនស៊ិន​ប៊ិចលោក​ញឹក ប៊ុន​ឆៃ បាន​ធ្វើការ​ច្រាន​ចោល​និង​បាន​ធ្វើការបដិ​សេធ ថា មិន​បាន​សុំ​លោក​ ហ៊ុន សែន អោយ​បាន​ពីរ​កៅអី​នោះ​ទេ ។​ទាក់​ទង​រឿង​ជាប់​ទោស​១៨ខែ លោក​ញឹក ប៊ុន​ឆៃ បាន​បាន​បញ្ឆាក់​ថា វាជា​រឿង​របស់​តុលា​ការ ដែល​ជា​អ្នក​វិនិច្ឆ័យ​។ ហើយ​ចំណែក​រឿង​លក់​ស្នាក់​ការ​

គណបក្ស​មិន​មែន​យក​មក​ចែក​គ្នា​ទេ វា​មិន​ដូច​សម្តេច​ក្រុម​ព្រះ​មាន​

បន្ទូល​នោះ​ទេ​។​នៅ​ក្នុង​ជំនួប​រវាង​សមាជិក​បក្ស​នរោត្ត​រណ្ណឬទ្ធិ​នេះ

ព្រះអង្គ​បាន​មាន​បន្ទូល​បញ្ជាក់​ពីការ​វិល​ត្រឡប់​មក​ចូល​ក្នុង​ឆាក​នយោ​បាយ​ឡើង​វិញ​របស់​ព្រះអង្គថា គឺ​ដោយ​សារ​តែ​សមាជិក សមាជិកា គណបក្សនៅ​ក្នុង​ខេត្ត​កំពង់ចាម​បានធ្វើ​ញាត្តិ​សុំ​ប្រទាន​ឈ្មោះ និង​ប្រើ​ឈ្មោះ ព្រមទាំង​សុំ​យាង​ព្រះអង្គ​មក​ដឹក​នាំគណបក្ស​នរោត្ត​រណ្ណឬទ្ធិ​ឡើង​វិញ ។ ម៉្យាងទៀត​ដោយ​សារ​តែ​អ្នក​រាជានិយម​និង សីហនុ​និយម​មាន​សក្តានុពល​ច្រើន​ហើយ​ស្ថិតក្នុង​សភាព​រប៉ាត់​រប៉ាយ អស់​សង្ឃឹម និង អស់​ជំនឿ ដូច្នេះ​ជម្រើស​របស់​ព្រះអង្គត្រូវតែ​វិល​ត្រឡប់​មកវិញ ដើម្បី​បំរើអ្នក​សីហនុ​និយម​និង​រាជានិយម​។
​នៅ​ក្នុង​ជំនួប​នេះ​ព្រះអង្គ​ក៍​បាន​ធ្វើការ​ផ្តាំ​និង​ប្រាប់​ទៅ​កាន់​សមាជិក សមាជិ​កា គណបក្ស ថា​អតីត​ព្រះ​មហាក្សត្រ ព្រះករុណា នរោត្តម សីហនុ គឺ​សម្តេច​ឪ បាន​ប្រគល់​គណបក្ស​ហ្វុន​ស៊ិន​ប៊ិច​មក​ឱ្យព្រះអង្គ​ផ្តាច់​មុខ​កាល​ពីក្នុង​ឆ្នាំ ១៩៩១​មកនោះ​៕

No comments:

Post a Comment

yes