ការបះបោរនៅក្នុងពិភពអារ៉ាបនិង"សង្គ្រាមចិត្តសាស្ត្រ"
រវាងប្រទេសកូរ៉េទាំងពីរ
តើខ្យល់នៃការបះបោរដែលបក់ទៅលើពិភពអារ៉ាបអាចនឹងទៅដល់កូរ៉េខាង ជើងឬទេ?ទោះជាយ៉ាងណាក្តី -នេះជាសេចក្តីប៉ងប្រាថ្នាខ្លាំងណាស់របស់កូរ៉េខាងត្បូងដែលចង់ ប្រើព្រឹត្តិការណ៍នៅទុយនីស៊ី នៅអេហ្ស៊ីបនិងឥឡូវនៅលីប៊ី ដើម្បីធ្វើ” សង្គ្រាមចិត្តសាស្ត្រ “សំដៅប្រឆាំងនឹងរបបផ្តាច់ការកូរ៉េខាងជើង។
ដោយ វីនស្តុន រតនា
“ រាល់របបផ្តាច់ការត្រូវតែស្រុតរលំ “-នេះហើយជាពាក្យពេចន៍នៅលើខិត្តប័ណ្ណចំនួន២លាន៤សែនសន្លឹកដែល កងទ័ពកូរ៉េខាងត្បូងបានផ្ញើទៅកូរ៉េខាងជើង ចាប់ពីដើមខែនេះមក។ ខិត្តប័ណ្ណដែលជម្រាបប្រាប់បណ្តា ជនកូរ៉េខាង ជើងឱ្យដឹងអំពីការបះបោរនាពេលថ្មីៗដែលកំពុងតែបោសសម្អាតពិភព អារ៉ាប។
ស្របតាមអ្នកតំណាងរាស្ត្រកូរ៉េខាងត្បូងដែលបានបង្ហើបប្រាប់ឱ្យដឹងអំពីសង្គ្រាមចិត្តសាស្ត្រនេះ ខិត្តប័ណ្ណទាំងនេះត្រូវបានផ្ញើតាមគោមហោះកាត់ពីលើព្រំដែនខ័ណ្ឌ ចែកប្រទេសកូរ៉េទាំងពីរ។។គោមហោះដែលក៏មានផ្ទុកទាំងចំណីអាហារ សម្លៀកបំពាក់កក់ក្តៅ ថ្នាំដុសធ្មេញនិងជាពិសេសវិទ្យុ ។
ពីព្រោះកូរ៉េខាងជើងត្រូវគេចាត់ទុកជាប្រទេសមួយបិទជិតស្លុង ចំពោះពិភពលោក។បណ្តាញអាំងទែរណេតត្រូវរបបផ្តាច់ការហាមប្រាម ។បណ្តាជន កូរ៉េខាងជើងត្រូវគេបង្ខាំងមិនឱ្យស្តាប់ឮរាល់ព័ត៌មានមកពី អាហ្វ្រិកខាងជើង ដោយហេតុតែរបបផ្តាច់ការមិនចង់ឃើញប្រជាជនខ្លួនយកតម្រាប់តាមគេ។
ប៉ុន្តែនេះហើយជាសេចក្តីប៉ងប្រាថ្នានៅកូរ៉េខាងត្បូងរបស់សកម្មជន ការពារសិទ្ធិមនុស្សដែលរមែងផ្ញើជារឿយៗទៅកាន់កូរ៉េខាងជើងតាមរយៈ គោមហោះនូវរូបថតនៃបដិវត្តន៍នៅប្រទេសទុយនីស៊ីនិងអេហ្ស៊ីប។ប៉ុន្តែ ជាលើកទី១ហើយ ចាប់តាំងពី១០ឆ្នាំមកដែលកងទ័ពកូរ៉េខាងត្បូងធ្វើ” សង្គ្រាមចិត្តសាស្ត្រ “បែបនេះ។ក៏ប៉ុន្តែសំរាប់អ្នកធ្វើវិភាគមួយចំនួនធំនៅសេអ៊ូល លទ្ធភាពនៃការក្រោកឈរឡើងបះបោរ នៅកូរ៉េខាងជើង នៅតែមានសភាពតិចតួចស្តួចស្តើងណាស់៕ ពីវិទ្យ បារាំង អន្តរជាតិRFI
tags: កូរ៉េខាងត្បូង - កូរ៉េខាងជើង
No comments:
Post a Comment
yes