អង្គការប្រឆាំងទាសកម្មផ្លូវភេទពីកម្ពុជាស្វែងរកការគាំទ្រ
នៅអូស្រ្តាលី
អ្នកស្រីម៉ម សុម៉ាលី ប្រធានអង្គការប្រឆាំងទាសកម្មផ្លូវភេទ ទើបតែបានធ្វើទស្សនកិច្ចមកក្រុង Sydney នៃប្រទេសអូស្រ្តាលី ស្វែងរកការគាំទ្រពីប្រជាពលរដ្ឋអូស្រ្តាលី ដើម្បីបញ្ឈប់ការដួញដូរមនុស្សនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
សិស្សសាលារាប់រយនាក់បានចូលរួមស្ដាប់រឿងរ៉ាវជីវិតផ្ទាល់ខ្លួនរបស់អ្នកស្រីម៉មសុម៉ាលី ដែលបានត្រូវគេលក់ឲ្យទៅកន្លែងរកស៊ីផ្លូវភេទកាលពីអាយុ១២ឆ្នាំ។
នៅក្រោយពេលបានរត់ចេញពីបននោះ កាលពី១៦ឆ្នាំមុននោះ អ្នកស្រីម៉ម សុម៉ាលីបានបង្កើតមណ្ឌលសម្រាប់សង្គ្រោះស្រ្តីនិងកុមារឲ្យបានរួចផុតពីទាសកម្មផ្លូវភេទ បានជាង៧ពាន់នាក់។ ប៉ុន្តែអ្នកស្រីថ្លែងថា ជារៀងរាល់ឆ្នាំមានស្រ្តីនិងកុមារពីរលានប្រាំសែននាក់ ត្រូវគេលក់និងបង្ខំឲ្យបម្រើក្នុងសេវាកម្មផ្លូវភេទ។
អង្គការសហប្រជាជាតិ ប៉ាន់ប្រមាណថា មុខរបរជួញដូរមនុស្សមានតម្លៃទឹកប្រាក់ ៣២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។
កាលពីដើមសប្ដាហ៍មុន រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោក Kevin Rudd បានប្រកាសថា ប្រទេសអូស្រ្តាលីនឹងផ្ដល់ជំនួយចំនួន៧លាន៥សែនដុល្លារ ដល់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីហ្វឹកហ្វឺនប៉ូលិសធ្វើការបង្ក្រាបទេសចរណ៍ផ្លូវភេទលើកុមារ៕ ពីវិទ្យុ អូស្ត្រាលី
No comments:
Post a Comment
yes