សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 15, 2011


រ៉ុង ឈុន៖ បើរដ្ឋាភិបាល និង ក្រសួងការងារ
មិនទទួលយកសំណើរអនុសាសន៏របស់ក្រុមសហជីព
ទេនិងមានចលនាបាតុកម្ម កូដកម្ម នៅពេលខាងមុខ

​ក្រុម​មេ​ដឹក​នាំ​សហជីព​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​ការ​ជួប​ជុំ​គ្នា​
នៅ​ព្រឹក​ថ្ងៃ​ទី​១៥​មិនា​ដើម្បី​ពិភាក្សា​លើ​សេចក្តី​ព្រៀង​ច្បាប់​សហជីព​។

​នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​នេះ​មេ​ដឹកនាំ​សហជីព​បាន​ធ្វើ​ការ​
ប្រ​មៀន​ធ្វើ​កូដកម្ម​និង​បាតុ​កម្ម​នា​ពេល​ខាង​មុខ​ប្រ​សិន​បើរដ្ឋា​ភិបាល
និង​ស្ថប័ន​ដែល​ពាក់​ពន្ធ័​មិន ទទួល​យក​អនុសាសន៏​ក្រុម​សហជីព​ដែល​បញ្ជូន
ទៅ​ដើម្បី​ធ្វើ​ការ​អនុម័ត​ច្បាប់​សហជីព​។

​លោក​រ៉ុង​ឈុន​ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​មាន​ប្រសាសន៏​ថា​មាត្រា​ភាគ​ច្រើន​បាន​រឹត​បណ្តឹង​សិទ្ធិ​សេរីភាព​អ្នក​រៀប​ចំ​សហជីព​។​
លោក​រ៉ុង​ឈុន​បន្ត​ថា​បើ​មិន​បាន​ធ្វើ​ការ​កែ​លំ​អរ​ច្បាប់​សហជីព​ថ្មី​
នេះ​ទេ​សហជីព​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​និង​មាន​ការ​ផុយ​ស្រួយ​ហើយ​
អាច​និង​មាន​ចរន្ត​ដូច​ជា​សហជីព​នៅ​ប្រទេស​វៀតណាម​ហើយ​និងប្រទេស
ចិន​។​លោក​រ៉ុង​ឈុន​បាន​ទទូច​ឲ្យ​រដ្ឋា​ភិបាល​និង​ក្រ​សួង​ការងារទទួល​យក​សំណើរ​របស់​សហជីព​ដើម្បី​បញ្ចូល​ទៅ​ក្នុង​ច្បាប់​សហជីព​ថ្មី និង​ដើម្បី
ធ្វើ​ការ​អនុម័ត​។

​លោក​​រ៉ុង​ឈុន​​បាន​ប្រ​មៀន​ថា​បើ​មិន​​ទទួល​យក​សំណើរ​អនុសាសន៏​របស់​ក្រុម​សហជីព​ទេ​និង​មាន​ចលនា​ធ្វើ​កូដកម្ម​បាតុកម្ម​នាពេល
ខាង​មុខ​។

​ចំ​នែក​ឯ​លោក​អាត់​ធន់​ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​លើក​ឡើង
ថា​ច្បាប់​សហជីព​​ថ្មី​នេះ​មិន​ទាន់​ឆ្លុះ​បញ្ចាំង​សិទ្ធិ​សេរី​ភាព​ដល់​សហជីព
ទេ​គឺ​ច្បាប់​ថ្មី​នេះ​បាន​រិត​បន្តឹង​កំរិត​សិទ្ធិ​សេរី​ភាព​យ៉ាង​ខ្លាំង​របស់
សហជីព​។​ជា​មួយ​គ្នា​នោះ​លោក​អាត់​ធន់​ក៏​បាន​ស្នើ​ឲ្យ​មានការ​ប្តូរ
ឈ្មោះ​ច្បាប់​សហជីព​ទៅ ជា​ច្បាប់​ទំនាក់​ទំនង​វិជ្ជាជីវៈ ។​​លោក​អាត់​ធន់
បាន​បញ្ជាក់​ថា​ច្បាប់​នេះ​ធ្វើ​ឡើង​ក្នុង​កំរិត​រង្វង់​មួយមិន​ឲ្យ​សហជីព​តវ៉ា​ហើយ​មាន​ទោស​ពៃ​កំរិត​ជា​ខ្លាំង​ហើយ​សហជីព​នៅ​ក្នុង​ប្រទេស​កម្ពុជា​
និង​លែង​មាន​តទៅ​ទៀត​បើ​សិន​ជា​ច្បាប់​សហជីព​ថ្មី​នេះ​ចេញ​ប៉ុន្តែនិង​
មាន​សហជីព​ថ្មី​ដែល​កើត​មក​រណប​ឲ្យ​រដ្ឋា​ភិបាល​និង​រ​ណប​ឲ្យ​រោង
ចក្រ​ហើយ​លោក​អាត់​ធន់​បាន​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​ទទួល​យក​លក្ខណ្ឌ័
របស់​ក្រុម​សហជីព​៕​

No comments:

Post a Comment

yes