សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 15, 2011


ទារិកាអាយុ៤ខែត្រូវរលកបក់យកចេញពីដៃរបស់ឪពុក
តែមិនស្លាប់

​ទាហានសង្គ្រោះបង្ហាញទឹកមុខរីករាយដោយសាររកឃើញទារិកា
ទារិកាអាយុ៤ខែនិងឪពុករបស់វា
សម្លេង​ក្មេង​យំ​ចេញពី​គំនរ​ភ្នំ​សម្រាម​និង​វាលភក់​ដែល​ពួក​ទាហាន​ ជួយ សង្គ្រោះ​មិន​គិត​ថា​នឹង​អាច​រកឃើញ​មនុស្ស​នៅ​រស់រាន​មាន​ជីវិត​ទេ​។​តែ​ ពួកគេ​ប្រាកដ​ក្នុង​ចិត្ត​ថា​ពួកគេ​មិន​មែន​ខ្មោចលង​ទេ​និង​វា​ជា​សម្លេង​ ក្មេង​យំ​យ៉ាងពិត​ប្រា​ដក​។
​ពួកគេ​បាន​ខិតខំ​ទាញ​ឈើ​និង​បន្ទះ​ដែក​ហើយក​កាយ​ដី​មុន​ពេលបាន​ឃើញ​អ្វី​ដែល​ពួកគេ​ពិពណ៌នា​ថា​ជា​“​អព្ភូតហេតុ​តូច​ច្រឡឹង​”​មួយ​។​
ទារិកា​អាយុ​៤​ខែ​ត្រូវ​រលក​ស៊ូ​ណា​មី​វាយ​បោក​យក​ចេញពី​ដៃ​ឪពុក​របស់​វា​ នៅក្នុង​ភូមិ​អ៊ិ​ស៊ីណូម៉ាគី​ហើយ​អស់​រយៈពេល​បី​ថ្ងៃ​ក្រោយមកឪពុក​ម្តាយ​ របស់​ក្មេង​ដ៏​មាន​សំណាង​នេះ​ជឿថា​កូន​របស់​គេ​មុខជា​ស្លាប់បាត់​ទៅ​ហើយ​។
តែ​កាលពី​ថ្ងៃ​ចន្ទ ភាព​សោកសៅ​ត្រូវបាន​ប្រែក្លាយ​ជា​សប្បាយរីករាយ​មួយភ្លែត​នៅ​ពេល​រក​ឃើញ​ទារិកា​នេះ​នៅ​រស់​។​
​ទាហាន​មក​ពី​កងកម្លាំង​ការពារ​ជាតិ​ជប៉ុន​បាន​ធ្វើដំណើរ​ពី​ផ្ទះមួយ​ទៅ​ ផ្ទះមួយ​ដើម្បី​ទាញ​យក​សាកសព​ពី​ផ្ទះ​ដែល​ត្រូវ​រលក​វាយ​គ្រប​ពីលើនៅ​ភូមិ​ អ៊ិ​ស៊ីណូ​ម៉ាគី ជា​ទីប្រជុំជន​ឆ្នេរ​នៅ​ភាគ​ឦសាន​ក្រុង​សិន​ដាយ​។​ជនរងគ្រោះ ភាគច្រើន​ជា​មនុស្ស​ចាស់ ដែល​ពិបាក​គេច​ពី​រលក​ខ្មៅ​ពិឃាត​។
​កាលពី​ថ្ងៃ​ចន្ទ​នេះដែរ អ្នក​ជួយសង្គ្រោះ​បាន​រក​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​ដែល​ជាប់​ក្នុង​រថយន្ត​ អស់​២០​ម៉ោង​។​មុន​នេះ​លោកតា​ម្នាក់​ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​ដំបូល​ផ្ទះ ​ដែល​ត្រូវ​រលក​បក់​នាំ​ចូល​ក្នុង​សមុទ្រ​ចម្ងាយ​១៥​គីឡូម៉ែត្រ​ពី​ឆ្នេរ​។​
​បុរស​ដែល​មាន​អាយុប្រមាណ​៧០​ឆ្នាំ​ម្នាក់​ក៏​ត្រូវ​បាន​ទាញ​ចេញពីអគារ​បាក់បែក​មួយ​នៅ​ទីក្រុង​សិន​ដាយ​។​
.........................................................................................................................
​ពីគេហទំព័រ រស្មីកម្ពុជា: http://cen.com.kh/internews/show_detail/37?token=NTBhYzM5Njg4MTE3ZGUyYzA5NTM1Njc3NDJhNzll​​

No comments:

Post a Comment

yes