សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 1, 2011


ប្រទេស​ចិន​បាន​ត្រួត​ ពិនិត្យសំរិតសំរាង និង រាំង​ខ្ទប់​លើ​គេហទំព័រ​ទាំង​ឡាយ​ណា​ដែល​អំពាវនាវ​អោយ​មាន​ “ បដិវត្តន៍​ផ្កាម្លិះ” ចូល​មក​សាយភាយ​ក្នុង​ប្រទេស​នេះ។ ពួក​អ្នក​ដែល​អំពាវនាវ​នោះ​នឹង​ត្រូវ​បាន​គេឆាឆៅ​រំខាន ហើយ​ចាប់​ដាក់​គុក​ផង​ដែរ​ ប្រសិន​បើរដ្ឋាភិបាល​លាមក​មួយ​នេះបាន​រក​ឃើញ។
ការ​កំចាត់​អ្នក​បះបោរ​បាន​ដាក់​ចូល​ទៅ​ដល់​ សមាជ​ប្រជាជន ថ្នាក់​ជាតិ​​National People’s Congress និង សន្និសិទ​ប្រឹក្សា​អំពី​នយោបាយ​របស់​ប្រជាជន​ចិន Chinese People’s Political Consultative Conference ដើម្បី​រៀប​គំរោង​កំចាត់​អ្នក​បបោរ​ទាំង​នោះ។
ការ​ត្រួតពិនិត្យ​សំរិត​សំរាង​តាម​អ៊ីនធើណេត​បាន​រាំង​ខ្ទប់​ពាក្យ “ Jasmine” បន្ទាប់​ពី​គេហទំព័រ​សាព័តិមាន​ប្រឆាំង​ពី​បរទេស​ Boxun.com និង អ្នក​ប្រើប្រាស់ Twitter ចិន​បាន​ប្រកាស​អោយ​មាន​ការ​ក្រោក​ឡើង​ប្រឆាំង​តាម​ផ្លូវ​ផ្តើម​ឡើង​ចាប់​ តាំង​ពី​ថ្ងៃ​ទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១១ នេះ​ដូច​ប្រទេស​មួយ​ចំនួន​ក្នុងមជ្ឈឹម​បូព៌ា​ដែរ។

ជា​ទូទៅ Twitter ត្រូវ​បាន​គេ​រាំង​ខ្ទប់​ក្នុង​ប្រទេស​ចិន​ ប៉ុន្តែ​អ្នក​ប្រើប្រាស់​អាច​ចូល​ទៅ​កាន់​វា​បាន​ដោយ​ប្រើ​ប្រព័ន្ធផ្សេង​ (proxy networks) មក​ជំនួស​ដែល​មាន​ទីតាំង​នៅ​ក្រៅ​ប្រទេស។ មាន​ប្រជាជន​បះបោរ​តែ​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ​ដែល​បាន​បង្ហាញ​ខ្លួន​ ទោះបី​ថា​ការអំពាវនាវ​ នៅ​តែបន្ត​អោយ​មាន​ការ​ប្រឆាំង​បះបោរ​ នឹង​រដ្ឋាភិបាល​មួយ​នេះ ដែល​ការ​អំពាវ​នាវ​នេះ​នៅ​តែ​បន្ត​អោយ​ប្រជាជន​ក្រោក​ឡើង ​ប្រឆាំង​រៀងរាល់​ថ្ងៃ​អាទិត្យ​នៅ​ទូទាំង​ ប្រទេស​ចិន​ទាំង​មូល នេះ​បើ​តាម​សារព័តិមាន​របស់ The Associated Press

ប្រភពពីគេហទំព័រ http://varychin.com/

No comments:

Post a Comment

yes