ព្យុងយ៉ាងគំរាមវាយបកវិញចំពោះលំហាត់សឹករួម
អាមេរិក កូរ៉េខាងត្បូង
នៅថ្ងៃចន្ទទី ២៨កុម្ភៈ កងទ័ពអាមេរិកាំង និងកូរ៉េខាងត្បូងបានចាប់ ផ្តើមលំហាត់សឹករួមប្រចាំឆ្នាំ។ នៅថ្ងៃអាទិត្យកូរ៉េខាងជើងបានគំរាមថា នឹងធ្វើ “សង្គ្រាមទាំងស្រុង” ក្នុងករណីមានការបង្ករឿងហេតុនេះ។
ដោយ វីនស្តុន រតនា
ទាហានកូរ៉េខាងត្បូង២០ម៉ឺននាក់និងអាមេរិកាំង១ម៉ឺន២៨០០នាក់ត្រូវ ចូលរួមក្នុងលំហាត់សឹកដែលចែកជាពីរវគ្គគឺវគ្គទី១ស្តីពីលំហាត់ បញ្ជាទ័ពដែលត្រូវធ្វើរហូតដល់ថ្ងៃ១០មីនា។វគ្គទី២ប្រមើលទុក លំហាត់តាមផ្លូវអាកាស ផ្លូវសមុទ្រនិងផ្លូវគោករហូតដល់ថ្ងៃ៣០មេសា។
ក្នុងលំហាត់សឹកមានរួមបញ្ចូលគម្រោងការផ្សេងៗដូចយ៉ាងការស្រុតរលំ យ៉ាងឆាប់រហ័សនៃរបបកូរ៉េខាងជើងនិងការរត់ភៀសខ្លួនយ៉ាងច្រើន សន្ធឹកសន្ធាប់នៃបណ្តាជន ទង្វើបង្ករឿងហេតុឬការស្វែងរកអាវុធប្រល័យរង្គាល -យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងYonhap។កងទ័ពអាមេរិកាំងគ្រោងនឹងឱ្យមកចូលរួមក្នុងលំហាត់សឹកនេះដែរនូវ នាវាផ្ទុកយន្តហោះរបស់ខ្លួនចំណុះ៩ម៉ឺន៧០០០តោន USS.Ronald-Reagan ។
នៅថ្ងៃអាទិត្យ២៧កុម្ភៈ កូរ៉េខាងជើងបានថ្លែងថា “ ប្រសិនបើពួកអ្នកឈ្លានពានបង្កសង្គ្រាមក្នុងស្រុកមួយ នោះពិភពលោកនឹងឃើញការវាយបកវិញពុំធ្លាប់មានពីខាងកងទ័ពនិង ប្រជាជនកូរ៉េខាងជើង “ ស្របតាមទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA។
ព្យុងយ៉ាងបានគំរាមថានឹងធ្វើ” សង្គ្រាមទាំងស្រុង “ ជា” ការសងសឹក “ តបចំពោះលំហាត់សឹក ដើម្បីធ្វើឱ្យរដ្ឋធានីសេអ៊ូលប្រែក្លាយទៅជា” សមុទ្រភ្លើង “ ។កូរ៉េខាងជើងជារឿយៗរមែងតែងតែពោលពាក្យគំរាមបែបនេះ នៅមុនថ្ងៃលំហាត់សឹកធ្វើដោយកូរ៉េខាងត្បូង។
ប៉ុន្តែសព្វថ្ងៃ មានភាពតានតឹងខ្លាំងណាស់ បន្ទាប់ពីកងទ័ពកូរ៉េខាងជើងបានវាយប្រហារនៅខែមីនាឆ្នាំទៅ ទៅលើនាវាចម្បាំងកូរ៉េខាងត្បូងមួយគ្រឿងនិងបានផ្លោងគ្រាប់ កាំភ្លើងធំទៅលើកោះមួយ នៅកូរ៉េខាងត្បូង នៅខែវិច្ឆិកាឆ្នាំទៅ។ក្នុងឩប្បត្តិហេតុទាំងពីរលើកនេះ ទាហាននិងជនជាតិកូរ៉េខាងត្បូង៥០នាក់បានបាត់បង់ជីវិត។
លំហាត់សឹកនេះក៏ត្រូវធ្វើដែរ បន្ទាប់ពីបរាជ័យនៃការចរចារវាងយោធា នៅដើមខែនេះជាមួយកូរ៉េខាងត្បូង។ម្សិលមិញ កូរ៉េខាងជើងក៏បានគំរាមដែរថានឹងបាញ់ទៅលើកូរ៉េខាងត្បូង ប្រសិនបើកូរ៉េខាងត្បូងនៅតែបន្តបង្ហោះគោមឃោសនាបំផុសបំផុលបំបះ បំបោរឆ្លងកាត់ព្រំដែនបញ្ជូនទៅក្នុងផ្ទៃអាកាសកូរ៉េខាងជើងឱ្យ ប្រជាជនកូរ៉េខាងជើងដឹងឮផងដែរពីចលនាបះបោរនៅមជ្ឈិមបូព៌ានិង អាហ្វ្រិកខាងជើង៕ ពីវិទ្យុ បារាំង អន្តរជាតិ RFI
tags: កូរ៉េខាងត្បូង - កូរ៉េខាងជើង
No comments:
Post a Comment
yes