សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 11, 2011

យុវជនគណបក្ស សម រង្ស៊ី ជួបប្រជុំគ្នា
រៀបចំផែនការឃោសនា ជំរុញអោយពលរដ្ឋ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត


 ក្រុមយុវជនគណបក្ស សម រង្ស៊ី នៅទូទាំង៩ខណ្ឌ ក្នុងរាជធានីភ្នំពេញ បានមកជួបប្រជុំគ្នា នៅទីស្នាក់ការគណបក្ស សម រង្ស៊ី ខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី ០៨ ខែកញ្ញានេះ ដើម្បី រៀបចំផែនការឃោសនា ជំរុញអោយពលរដ្ឋ រួមទាំងយុវជនទាំងអស់ទៅពិនិត្យបញ្ជីឈ្មោះ និងចុះ ឈ្មោះបោះឆ្នោត។

 លោក យឹម សុវណ្ណ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី ដែលបានដឹកនាំកិច្ចប្រជុំនោះបានលើក ឡើងថា យុវជនជាសរសរទ្រូងរបស់ប្រទេសជាតិ ត្រូវតែចេះបំពេញនូវភារកិច្ចរបស់ខ្លួន ក្នុងការចូលរួមលើកស្ទួយប្រទេស ក៏ដូចជាការកសាងអនាគតគ្រួសាររបស់ខ្លួន តំរង់ទៅរក ការរីកចំរើនភ្លឺស្វាងទៅថ្ងៃអនគត។

​លោក យឹម សុវណ្ណ ថ្លែងបន្ថែថា ក្នុងនាមជាយុវជនគួរជៀសវាង ទង្វើទាំងឡាយណាដែល សង្គមស្អប់ខ្ពើម សេពសុរា គ្រឿងញៀន ដើរលេងបងធំបងតូចជាដើម។ ហើយត្រូវងាកមក ធ្វើការបំរើប្រទេសជាតិទាំងមូលវិញ។ លោកថា មានតែគណបក្ស សម រង្ស៊ី តែមួយប៉ុណ្ណោះ ដែលហ៊ានធ្វើការបំរើជាតិ ការពារបូរណភាពទឹកដី មិនដូចគណបក្សកាន់អំណាចនោះទេ បានធ្វើការការពារប្រទេសភាគខាងលិចតំបន់ប្រាសាទព្រះវិហាតែប៉ុណ្ណោះ ប៉ុន្តែគណបក្ស កាន់អំណាចបានភ្លេចតូនាទីរបស់ខ្លួន ដែលត្រូវយួនបោះបង្គោលឈ្លានពានជារៀងរាល់ថ្ងៃ នៅភាគខាងកើតឯណោះ។

​លោកថាចូលរួមជាមួយគណបក្ស សម រង្ស៊ី គឺយុវជនបានបំពេញតូនាទីរបស់ខ្លួន ក្នុងការការពារប្រទេសជាតិទៅហើយ ប៉ុន្តែដោយឡែកនៅមានយុវជនមួយចំនួនទៀត មិន​បានយកតួនាទីរបស់ខ្លួន មកបំរើការងារប្រទេសជាតិនោះទេ ហើយទៅថ្ងៃខាងមុខ បើសិនប្រ ទេសធ្លាក់ចូលកណ្តាប់ដៃយួន ដូចទឹកដីកម្ពុជាក្រោម និងទឹកដីប្រទេសឡាវ ត្រូវធ្លាក់ចូល ក្រោមនឹមអាណានិគមត្រូតត្រារយួននោះ យុវជនទាំនោះនឹងនឹកថ្ងៃក្រោយជាមិនខាន ដែល យុវជនខ្មែរត្រូវតែរួមរួមគ្នា ការពារទឹកដីកុំអោយធ្លាក់ចូលក្រោមនឹមត្រូតត្រា អាណានិគមយួន ដូចទឹកដីកម្ពុជាក្រោមទៀត។​សម្លេង

លោក សួង សោភណ្ឌ ប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី ប្រចាំរាជធានីភ្នំពេញ បានថ្លែងនៅចំពោះមុខក្រុមយុវជននៅក្នុងកិច្ចប្រជុំនោះ ដោយជំរុញអោយយុវជនទាំងអស់ ត្រូវមានជំនឿចិត្តលើខ្លូនឯង ទើបធ្វើការអាចសំរេចជោគវាសនា ខ្លួនឯងផង ជោគវាសនា​ប្រទេស​ផង និងជោគវាសរបស់ពលរដ្ឋខ្មែរទាំងមូលផង។ 

​សូមជម្រាបថា ចាប់ពីថ្ងៃទី១២ ខែកញ្ញា ក្រុមយុវជនគណបក្ស សម រង្ស៊ី រាជធានីភ្នំពេញ និងចាប់ផ្តើមធ្វើការឃោសនា ជំរុញអោយពលរដ្ឋ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះ​ឆ្នោត អោយបានគ្រប់ៗគ្នា។

​តាមគំរៀងរបស់គជប ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតត្រូវធ្វើឡើង ចាប់ពីថ្ងៃទី ១ ខែកញ្ញា រហូតដល់ថ្ងៃទី១៥ ខែតុលា។ គណបក្ស សម រង្ស៊ី​សូមអំពាវនាវដល់ពលរដ្ឋ គ្រប់រូម ត្រូវទៅចូលរូមពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដើម្បីត្រៀខ្លួន ចួលរួមបោះ ឆ្នោតជ្រើសរើសមេដឹកនាំដែលអាច ដឹកនាំប្រទេសឈានរកការីកចំរើនពិតប្រាកដ។ 

No comments:

Post a Comment

yes